Saturday, April 27, 2024
Homeព្រឹត្តិការណ៍សង្គមសិស្សឆ្នើមមណ្ឌលគិរី ជាប់និទ្ទេស A ជួបសម្តេចហ៊ុន សែន មុនគេ

សិស្សឆ្នើមមណ្ឌលគិរី ជាប់និទ្ទេស A ជួបសម្តេចហ៊ុន សែន មុនគេ

ខេត្តមណ្ឌលគិរី៖ នៅក្នុងឱកាសដំណើរ ចុះមូលដ្ឋានទៅកាន់ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន ឆ្លៀតជួបសំណេះសំណាលលើកទឹកចិត្តដល់យុវតី ជាសិស្សឆ្នើមម្នាក់ ដែលប្រឡងបាក់ឌុបជាប់ និទ្ទេស A តែម្នាក់គត់ ប្រចាំខេត្តមណ្ឌលគិរី ដែលយុវតីជាសិស្សឆ្នើមរូបនេះ មានឱកាសបាន ជួបសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មុនគេ បង្អស់ ខណៈដែលសម្តេចបានកំណត់យក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ ជួបជាមួយសិស្ស ឆ្នើមជាប់និទ្ទេសA ទាំង៤០៥នាក់ មកពីទូទាំង ប្រទេស ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ ឱ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ថា “កាលពីម្សិលមិញ នៅខេត្តមណ្ឌលគិរី សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតជួបសំណេះសំណាលលើកទឹកចិត្តយុវតីអ៊ីវ ស្រីលីន សិស្ស ជ័យលាភីដែលប្រឡងជាប់និទ្ទេស A ម្នាក់ ក្នុងឆ្នាំ២០១៦ នៅវិទ្យាល័យហ៊ុន សែន មណ្ឌលគិរី ក្នុងខេត្តមណ្ឌលគិរី ។

sdgfdfs

សម្តេចតេជោនាយករដ្ឋមន្ត្រី អបអរសាទរ ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់ទាំង អស់នៅទូទាំងប្រទេស និងសម្តែងការសោក ស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់។ សូម ក្មួយៗ កុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែង រៀនសូត្រសាឡើងវិញ ដើម្បីប្រឡងនៅឆ្នាំ ក្រោយទៀត។ សម្តេចនាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ជំរុញការអប់រំ ដើម្បីក្មួយៗមាន ឱកាសបានសិក្សា ចាប់តាំងពីទីក្រុង រហូតដល់ ជនបទស្រុកស្រែចម្ការ។

សូមបញ្ជាក់ថា សិស្សដែលប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ និទ្ទេស 9បៅ ទាំងអស់ ក្នុងឆ្នាំ២០១៦នេះ នឹងត្រូវជួបជាមួយសម្តេច ហ៊ុន សែន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅម៉ោង៨ៈ៣០នាទីព្រឹក នៅវិមានសន្តិភាព រាជធានីភ្នំពេញ”។

ដោយឡែក កាលពីវេលាម៉ោង១០និង ៥៧នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ ឱ្យដឹងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ថា “ក្មួយៗដែលប្រឡងជាប់មធ្យមសិក្សាទុតិយ- ភូមិនិទ្ទេស A ជាទីស្រលាញ់! ដំបូងពូសូម ចូលរួមអបអរសាទរចំពោះក្មួយៗដែលទទួល បាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ ពូបានកំណត់ យកម៉ោង៨ៈ៣០នាទីព្រឹក ថ្ងៃទី២១ កញ្ញា ២០១៦ ជួបក្មួយៗ នៅវិមានសន្តិភាព។

សូមក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអភិបាលរាជធានី-ខេត្តទាំងអស់ ដែលមានសិស្សប្រឡងជាប់និទ្ទេស A រៀបចំឱ្យបានល្អនូវការធ្វើដំណើរ និងការស្នាក់នៅ ធានា ឱ្យបាននូវសុវត្ថិភាពពិសេសសិស្សមកពីខេត្ត ។

dfsdfsasdf

ឆ្លៀតយកឱកាសនេះ សូមចូលរួមអបអរសាទរចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់ នៅទូទាំងប្រទេស និងសម្តែងការសោកស្តាយ ចំពោះក្មួយៗដែលប្រឡងមិនជាប់ ហើយសង្ឃឹម ថា ក្មួយៗនឹងប្រឹងរៀន ដើម្បីប្រឡងនៅឆ្នាំ ក្រោយទៀត” ។

គួរបញ្ជាក់ថា យោងតាមការប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡង បាក់ឌុបឆ្នាំ២០១៦នេះ មានបេក្ខជនជាប់ជា ផ្លូវការ ចំនួន ៦២,១៨ ភាគរយ ស្មើនឹងចំនួន ៥៥៧៥៣នាក់ ក្នុងចំណោមបេក្ខជនប្រឡង សរុបចំនួន ៨៩៦៦១នាក់។ ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសA មានចំនួន៤០៥នាក់ និទ្ទេសB មានចំនួន ២៨០១ នាក់ និទ្ទេសC មានចំនួន៥៥៩៥នាក់ និទ្ទេសD មានចំនួន៨៨៣៥នាក់ និងនិទ្ទេស A មានចំនួន ៣៨១១៧នាក់ ៕

RELATED ARTICLES