Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិគ.រ.ម ស៊ីមបាវ៉េ បដិសេធ​សំណើរ​ កាត់​បៀវត្សរ៍​ មន្ត្រីរាជការស៊ីវិល

គ.រ.ម ស៊ីមបាវ៉េ បដិសេធ​សំណើរ​ កាត់​បៀវត្សរ៍​ មន្ត្រីរាជការស៊ីវិល

ព័ត៌មានទាន់ហេតុការណ៍បំផុត

ស៊ីមបាវ៉េ៖ គណៈរដ្ឋមន្ត្រី របស់ប្រទេសស៊ីមបាវ៉េ បានទាត់ចោលសំណើរ មួយដែល ធ្វើឡើងដោយ រដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុង ការកាត់ប្រាក់បៀវត្សរ៍ និងប្រាក់បន្ថែមសម្រាប់ មន្ត្រីរាជការស៊ីវិល ជាវិធានទប់ទល់ការរីកធំ ឡើងនៃវិកយបត្រប្រាក់ ឈ្នួល ក្នុងវិស័យសាធារណៈ ដែលបានស្រូបយក ចំណូលរដ្ឋប្រមាណ ជា៩៧%។

រដ្ឋមន្ត្រីព័ត៌មាន លោក Christopher Mushowe បានឲ្យដឹងកាល ពីថ្ងៃពុធថាគណៈរដ្ឋមន្ត្រី បានបដិសេធ សំណើរមួយកាលពីខែ កក្កដាដែល រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Patrick Chinamasa មិនយកចិត្តទុក ដាក់ចំពោះសំណើរនេះ នៅពេលដែល លោកធ្វើការ ប្រកាសវិធានការណ៍នានានៅពេលបង្ហាញវត្តមានក្នុង ការថ្លែងការណ៍អំពីថវិកាពាក់ កណ្តាលឆ្នាំក្នុងរដ្ឋសភា កាលពីសប្តាហ៍មុន។

ចំណែកវិធានការណ៍ ដទៃទៀត លោក Chinamasa បានស្នើឲ្យធ្វើការ កាត់បន្ថយប្រាក់បៀវត្សរ៍ និងប្រាក់វិភោជន៍សម្រាប់មន្ត្រីរាជការស៊ីវិល ក៏ដូចជាការ យកពន្ធលើប្រាក់ វិភោជន៍ ការផ្អាកផ្តល់ប្រាក់លើកទឹកចិត្តក្នុងរយៈពេលពីរឆ្នាំនិង ការកាត់ចោលមន្ត្រីរាជ ការស៊ីវិលចំនួន២៥.០០០នាក់ ដែលជា ផ្នែកមួយនៃវិធាន ការកាត់ បន្ថយការចំណាយក្នុងការធ្វើឲ្យ សេដ្ឋកិច្ចប្រសើរឡើងទៀតផង។

លោក Chinamasa ក៏បានស្នើកាត់បន្ថយ ចំនួនស្ថានទូត និង ស្ថានកុងស៊ុល កាត់បន្ថយប្រាក់ វិភោជន៍ បរទេសនិងធ្វើការត្រួតពិនិត្យ ឡើងវិញលើ ការរៀបចំធ្វើដំណើរ សម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមមន្ត្រីរដ្ឋមន្ត្រីនិងសមាជិក សភាជាដើម។

រីឯលោក Mushowe បានថ្លែង ថាប្រធានាធិបតី និងគណៈរដ្ឋមន្ត្រីចង់ឲ្យមាន ការធានារ៉ាប់រង លើមន្ត្រីរាជការស៊ីវិល កសិករនិងសាធារណៈ ជនជាធំ។

ដោយឡែកលោក Chinamasa បានព្រមាន ថារដ្ឋាភិបាលគួរ តែខកបំណងក្នុង ពេលដ៏ខ្លីខាង មុខនេះនៅពេលបង្កើន ថវិកាឲ្យគ្រប់គ្រាន់ សម្រាប់បើក ប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការរបស់ខ្លួន ប្រសិនជាវិធាន ការបន្ទាន់នេះមិនបាន ដាក់ចូលដើម្បី ទប់ស្កាត់ការ បំប៉ោងនៃខ្ទង់ ចំណាយនោះ។ វិធានការណ៍ទាំងអស់នេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយការចំណាយលើ ការងារក្នុងរង្វង់ ៦០%នៃចំណូល សរុបនៅឆ្នាំ ២០១៩ពី អត្រាបច្ចុប្បន្ន៩៧%។

RELATED ARTICLES