Friday, November 15, 2024
Homeព័ត៌មានអន្តរជាតិស្រ្តី​ជនជាតិ​វៀតណាម ​​​ឆ្លងហ្ស៊ីកា ​ខណៈធ្វើដំណើរ​ទៅជប៉ុន

ស្រ្តី​ជនជាតិ​វៀតណាម ​​​ឆ្លងហ្ស៊ីកា ​ខណៈធ្វើដំណើរ​ទៅជប៉ុន

ព័ត៌មានទាន់ហេតុការណ៍បំផុត

វៀតណាម៖ យោងតាម ក្រសួងសុខាភិបាល វៀតណាមឲ្យដឹង ថាស្រ្តីជនជាតិវៀត ណាមវ័យ ៤០ឆ្នាំម្នាក់ត្រូវបាន ពិនិត្យឃើញកើត វីរុសហ្ស៊ីកា ខណៈពេលធ្វើដំណើរ ក្នុងប្រទេសជប៉ុន។

ទីភ្នាក់ងារព័ត៌មាន វៀតណាមរាយការណ៍ ថាស្ត្រីម្នាក់នោះត្រូវសត្វ មូសខាំក្នុង ប្រទេសវៀតណាម ក្រោយមកក៏ស្រាប់តែមានអាការ ឈឺក្បាល និង មានចេញកន្តួលនៅ លើដងខ្លួនមុនពេលទៅ ដល់ប្រទេសជប៉ុនកាលពីថ្ងៃ៨កញ្ញានេះ។

បន្ទាប់ពីចេញ រោគសញ្ញាផ្សេងៗដូចជាឈឺនៅក្នុងសន្លាក់ឆ្អឹងហើយ ភ្នែកឡើងក្រហម ស្រ្តីបាន ស្វែងរកឱសថមកទទួលទាន នៅមន្ទីរពេទ្យ ក្នុងទីក្រុងតូក្យូ នៅថ្ងៃ៩កញ្ញា ហើយពីរថ្ងៃ ក្រោយមក ស្រ្តីរូបនោះ ត្រូវបានគេពិនិត្យឃើញថា កើតមាន ជំងឺហ្ស៊ីកា។

ប្រធាននាយកដ្ឋាន ឱសថបង្ការរោគ លោកសាស្ត្រាចារ្យ បណ្ឌិត Tran Dac Phu បានថ្លែងថា នាយកដ្ឋាន កំពុងរបស់លោក កំពុងទាក់ទង ទៅទីភ្នាក់ងារសុខ ភាពរបស់ជប៉ុន ចំពោះព័ត៌មាន អំពីអាសយដ្ឋាន របស់ស្ត្រី រូបនោះក្នុងប្រទេស វៀតណាម។

ស្ត្រីរូបនេះគឺជា ករណីឆ្លងហ្ស៊ីកា ទី១១ហើយក្នុងប្រទេស ជប៉ុនគិតចាប់តាំង ពី២០១៣ ប៉ុន្តែលោក ស្រីជាអ្នកទី១ក្នុងប្រទេស ជប៉ុនចាប់តាំងពី រដ្ឋាភិបាលជប៉ុន បានបង្កើនការក្រើន រំលឹកដល់ពលរដ្ឋ របស់ខ្លួនអំពី វីរុសកំណាចនេះកាលពីខែកុម្ភះ ដើមឆ្នាំនេះ។

គួរបញ្ជាក់ថាកាល ពីថ្ងៃ១៣កញ្ញានាយកដ្ឋាន កិច្ចការទូទៅបាន ផ្សព្វផ្សាយ សារដល់ប្រជាពល រដ្ឋអំពីការគ្រប់គ្រង វីរុសហ្ស៊ីកានិងការ ចេញសេចក្តីណែនាំ អំពីវិធីចៀសវាងការ ឆ្លងជំងឺនេះនិង វិធីកម្ចាត់សត្វ មូសដែលផ្ទុកវីរុសនេះ ទៀតផង។

 

 

 

 

 

 

 

 

 

RELATED ARTICLES