វៀតណាម៖ ក្រុមហ៊ុនសាជីវ កម្មផ្លូវដែកវៀតណាម បានឲ្យដឹងនៅថ្ងៃពុធនេះថាសំបុត្រ សម្រាប់ជិះ រថភ្លើងក្នុង ប្រទេសវៀតណាម នឹងត្រូវ បានដាក់លក់តាម បណ្តាញអ៊ីនធើរណេត ចាប់ពីថ្ងៃ១តុលាតទៅ ហើយសំបុត្រនោះ នឹងត្រូវព្រីនដោយ ខ្លួនឯងដោយ អតិថិជន។
ក្រុមហ៊ុនបានឲ្យដឹង ទៀតថាអ្នកដំណើរ នឹងអាចជិះរថភ្លើង បានដោយមិនបាច់ ទៅស្ថានីយ៍ រថភ្លើងដើម្បី ទិញនិងទទួល សំបុត្រនោះ ឡើយ ។ ការផ្លាស់ប្តូរថ្មីនេះនឹងជួយកាត់ បន្ថយនូវការ ឈររងចាំទិញ សំបុត្របន្ត កន្ទុយគ្នាវែងអន្លាយ ក្នុងហ្វូងមនុស្សជា ច្រើននៅស្ថានីយ៍ រថភ្លើងជាពិសេស ក្នុងអំឡុងពេលចូល ឆ្នាំថ្មីប្រពៃ ណីវៀតណាមតែម្តង។
ក្រៅពីការទិញ សំបុត្រតាម គេហទំព័រជាក់ លាក់មួយនោះ អ្នកដំណើរអាចទិញ នៅតូបឬម៉ាស៊ីន ស្វ័យប្រវត្តិនៅ តាមស្ថានីយ៍រថភ្លើង ជាច្រើននៅទូទាំង ប្រទេសរាប់បញ្ចូល នៅរដ្ឋធានីហាណូយ សៃហ្គូន ដាណាង ឡៅកៃ ហៃភុង ហែញ៉ាត្រាំង និងក្រុង Binh Thuan ។
ការិយាល័យស្ថិតិទូទៅ របស់ប្រទេស វៀតណាមបានឲ្យដឹងថា ប្រជាជាតិ មួយនេះមានអ្នក ធ្វើដំណើរតាម រថភ្លើង៧,២លាននាក់ក្នុង រយៈពេល៨ខែ ដំបូងនៃឆ្នាំ២០១៦នេះ ថយចុះ១៧,២%ធៀបនិង អំឡុង ពេលដូចគ្នា កាលពីឆ្នាំទៅ ។ទន្ទឹមនិងនេះ វិស័យផ្លូវដែករបស់វៀត ណាមបានដឹកជញ្ជូនទំនិញ ក្នុងរង្វង់៣,៤លាន តោនថយ ចុះ២៤,៦%។