Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិក្បួន ក្តាប់ចំណុចខ្លាំង និងខ្សោយ ក្នុង​សឹកចម្បាំង (តចប់)

ក្បួន ក្តាប់ចំណុចខ្លាំង និងខ្សោយ ក្នុង​សឹកចម្បាំង (តចប់)

សៀវភៅសឹកកំពូលមេទ័ពចិន

.  ប្រសិនជាយើង ចង់វាយ សត្រូវអាចត្រូវ បានបង្ខំឲ្យ ធ្វើការប៉ះទង្គិច គ្នាបើទោះជាពួក ខ្មាំងបានលាក់ ខ្លួននៅពីក្រោយ កំពែងដ៏ ខ្ពស់និងប្រឡាយ ដ៏ជ្រៅយ៉ាង ណាក្តី។ អ្វីដែលយើងចាំបាច់ ប្រតិបត្តិនោះគឺ បើកការវាយ ប្រហារនៅ ទីតាំងដទៃ មួយចំនួន ទៀតដែលសត្រូវបានពឹងផ្អែកជា កន្លែងជួយ ឧបត្ថម្ភគាំទ្រ ដល់កម្លាំងបង្គប់នោះ។

១០. ប្រសិនជា យើងមិនចង់ វាយលុក យើងអាច ការពារសត្រូវ ពីការបំលាស់ ទីចូលមកកាន់ តែកៀកនឹង យើងបាន។ អ្វីដែល យើងចាំបាច់ត្រូវ ធ្វើគឺបោះបង់ ចោលនូវអ្វី ដែលមានចំនួន លើសនិងមិន អាចទទួល ខុសត្រូវបាននៅក្នុងមធ្យោបាយផ្សេងៗ។

១១. តាមរយៈការរក ឲ្យឃើញនូវបុគ្គលិក លក្ខណៈឬមួយការរៀប ចំខ្លួនរបស់ សត្រូវ គឺនាំឲ្យយើង អាចរក្សានូវការ ប្រមូលផ្តុំកម្លាំង របស់យើងបានខណៈ ដែលខ្មាំងត្រូវតែ ធ្វើឲ្យបែកខ្ញែក ឬបំបែកពីគ្នា។

១២. យើងអាច រួបរួមកម្លាំងទ័ពតែ មួយ ខណៈបច្ចាមិត្រត្រូវតែ រកវិធីបំបែក បំបាក់ពួកគេ ។ធ្វើបែបនេះនឹងនាំឲ្យយើងអាច មើលឃើញ ច្បាស់ពីចន្លោះ ប្រហោងក្នុងការ បំបែកផ្នែកទាំង មូលរបស់សត្រូវ ដែលមានន័យថា យើងនងមាន សត្រូវពីច្រើនមកតិច។

១៣. ប្រសិនជា យើងអាចធ្វើ ដូច្នេះបានចូរដេញវាយ ប្រហារកម្លាំងទ័ព ដែលខ្សោយដោយ ប្រើទ័ពខ្លាំងមួយកង ធ្វើបែប នេះអ្នកប្រឆាំងរបស់យើងនឹងស្រប តាមជាបន្ទាន់។

១៤. រាល់ចំណុចសម្គាល់ ក៏ដូចជាទីតាំងដែល យើងមានបំណងច ង់វាយលុកមិនត្រូវ ធ្វើឲ្យគេដឹង ខ្លួនមុននោះឡើយ ពុំនោះសោតសត្រូវនឹងត្រៀមខ្លួន ទប់ទល់និងការ វាយលុកដែល អាចកើតមានក្នុង រូបភាពខុសៗ គ្នាហើយកម្លាំង របស់ស ត្រូវបានបំបែកឬបែងចែកតាម ទិសដៅជាច្រើន។

១៥. ចំពោះករណីដែលស ត្រូវពង្រឹងទ័ពជួរមុខ របស់ខ្លួន ពួកគេនឹងមាន ចំណុចខ្សោយ ឬខ្សោយនៅ ក្នុងជួរទ័ព ក្រោយរបស់ពួកគេជាមិនខាន ។តែបើ សត្រូវពង្រឹង ទ័ពក្រោយ គេនឹងមាន ចំណុចខ្សោយ នៅទ័ពជួរមុខ ។ បើជាសត្រូវពង្រឹង ទ័ពស្លាប ឆ្វេងនិងមានចំណុច ខ្សោយនៅស្លាប ស្តាំជាមិនខាន បើពង្រឹងស្លាប ស្តាំនិងមាន ចំណុចខ្សោយ នៅជួរទ័ពស្លាបឆ្វេង។ប្រសិនជាសត្រូវបញ្ជូន កម្លាំងបន្ថែម នៅគ្រប់កន្លែងឬ ច្រកពួកគេនឹង ច្បាស់ជាមានកម្លាំ ងខ្សោយគ្រប់ ទីតាំងឬ ច្រកការពារបន្ទាយរបស់ ខ្លួនជាមិន ខានឡើយ។

១៦. ការយល់ដឹង ពីទីតាំងនិងពេល វេលានៃការមក ដល់នៅក្នុងសង្រ្គាម គឺយើងអាច ប្រមូលផ្តុំកម្លាំងត្រៀម ខ្លួនដ៏ប្រ សើរបំផុតដើម្បីនឹងវាយ លុក។ (ភាគបញ្ចប់)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

 

 

 

 

 

RELATED ARTICLES