Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិក្បាច់កុងហ៊្វូ របស់ជនជាតិចិន មានប្រវត្តិដូចម្តេច? ភាគបញ្ចប់

ក្បាច់កុងហ៊្វូ របស់ជនជាតិចិន មានប្រវត្តិដូចម្តេច? ភាគបញ្ចប់

ប្រវត្តិក្បាច់គុណចិន

ក្នុងសម័យ រាជវង្សឈីញ អ្នកគ្រប់គ្រង អំណាចបានហាម ប្រាមចំពោះការ អនុវត្តនៃសិល្បៈក្បាច់ គុណ ហើយអ្នកស្រុក បានបង្កើតក្លឹបឬសមាគមផ្សេងៗដើម្បី លួចបង្រៀន ដោយ សម្ងាត់និងស្ទាត់ជំនាញ។

ហេតុដូច្នេះហើយសាលា បង្រៀនក្បាច់គុណ ចំនួន១០បានកកើតឡើង ដូចជា សាលាក្បាច់គុណថៃ ជី  សាលាប្រដាល់ សកលស៊ីញអ៊ី និងសាលាក្បាច់ គុណមួយចំនួនទៀត។ សម័យ រាជវង្ស ឈីញ គឺជាពេលវេលា មួយនៃការធ្វើ សមាហរណកម្មក្នុង ចំណោមក្បាច់គុណផ្សេងៗ។

បច្ចេកទេសបោក ចំបាប់ត្រូវបាន ណែនាំបញ្ចូលទៅក្នុងសិល្បៈ ក្បាច់គុណ ដើម្បីជួយសម្រួល ដល់ការធ្វើឲ្យ ប្រសើរឡើង និងភាពចាស់ទុំនៃ ក្បាច់គុណ។ ក្នុងអំឡុងពេលនោះ ក្បាច់គុណត្រូវបានគេ ធ្វើឲ្យមានទម្រង់ជា ធាតុឈ្មោលសម្រាប់ជា គុណតម្លៃ មួយចំពោះការប្រយុទ្ធជាក់ស្តែង។

ក្នុងឆ្នាំ១៩២៧ សមាគមក្បាច់ គុណជាតិ ភូមិភាគកណ្តាល ត្រូវបានបង្កើតឡើង។ ក្នុងខែសីហាឆ្នាំ១៩៣៦ ក្រុមក្បាច់គុណ ជនជាតិ ចិនបានធ្វើទៅ ដំណើរទៅកាន់ក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមក្នុង ការប្រកួត កីឡាអូឡាំពិក។

ក្រោយមកក្នុង ឆ្នាំ១៩៥៦ សមាគមក្បាច់ គុណចិនបាន បង្កើតក្រុមក្បាច់ គុណឡើង។ ក្នុងឆ្នាំ១៩៥៨ ការប្រកួត ក្បាច់គុណ អន្តរជាតិ ត្រូវបានប្រារព្ធ ធ្វើឡើងក្នុងខេត្ត ស៊ី អាន ជាមួយនិងការ ដណ្តើមបានជើង ឯកក្បាច់គុណអន្តរជាតិ។

បន្ទាប់មកក្នុងឆ្នាំ១៩៨៧ ការប្រកួតក្បាច់ គុណអាស៊ីជាលើក ដំបូងត្រូវបាន ប្រារព្ធធ្វើឡើង នៅខេត្ត Hengbin ។ ក្នុងឆ្នាំ១៩៩០ ក្បាច់គុណ ចិនត្រូវបានចុះបញ្ជីជា លើកដំបូងជាព្រឹត្តការណ៍ នៃការប្រកួតមួយ ក្នុងកម្មវិធីអាស៊ីហ្គាម លើកទី១១។ ចប់

3

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES