ថៃ៖ អភិបាលខេត្ត សាមីបានឲ្យដឹងថា ការស្រាវជ្រាវរកអ្នក ដំណើរដែលបាត់ ខ្លួនបន្តធ្វើឡើង ដដែលនៅថ្ងៃ ច័ន្ទនេះបន្ទាប់ ពីកាណូតមួយ គ្រឿងដែលមានដឹកអ្នក ធម្មយាត្រា មូស្លីមបានលិច នៅទន្លេចៅប្រាយ៉ា របស់ថៃដែល បានបណ្តាល ឲ្យមនុស្សស្លាប់ ចំនួន១៥នាក់។
ឧបទ្ទវហេតុនេះបាន កើតឡើងកាលពីរ សៀលថ្ងៃអាទិត្យ នៅក្បែរទីក្រុងបុរាណ អាយុធ្យា ដែលជាតំបន់ ទាក់ទាញភ្ញៀវ ទេសចរ ដែលមានប្រជាប្រិយ ភាពមួយ គឺនៅពេលដែល កាណូតនោះ បានដឹកអ្នកធម្មយាត្រា មូស្លីមជាច្រើន នាក់វិលត្រឡប់ មកពីវិហារអ៊ីស្លាម មួយក៏បុកនឹង ខឿនបេតុង ច្រាំងទន្លេខណៈពេល ទឹកជោរ។
អភិបាលរង ខេត្តអាយុធ្យា លោក Rewat Prasong បានថ្លែងប្រាប់ សារព័ត៌មាន AFP ថាបច្ចុប្បន្ន ចំនួនអ្នកស្លាប់ ត្រូវបានគេអះ អាងថាមាន ចំនួន១៥នាក់ ដែលជា តួលេខដែលគេ បានកែតម្រូវថ្មីពីបរិមាណ អ្នកស្លាប់ចំនួន១៣នាក់ កាលពីពេលយប់ ខណៈមនុស្ស១១នាក់ នៅតែកំពុង បាត់ខ្លួនដដែល។ លោកបានបន្ថែមថា មានមនុស្ស១៤នាក់ នៅតែស្ថិតក្នុងមន្ទីរពេទ្យ ដដែល ស្របពេលដែល ប្រតិបត្តិការ នៃការសង្គ្រោះបាន បន្តអនុវត្ត នៅឡើយនាព្រឹកថ្ងៃច័ន្ទនេះ ដើម្បីស្វែងរក អ្នកដែលបាត់ខ្លួន។ ទន្ទឹមនិងនេះក៏ពុំ មានជនបរទេស ណាម្នាក់ត្រូវបានគេជឿជាក់ ថាស្ថិតក្នុងចំណោម អ្នកស្លាប់ក្នុងហេតុការណ៍នេះដែរ។
បើប្រៀបធៀបនឹងបណ្តា ប្រទេសជិតខាងដទៃក្នុង តំបន់ក៏ដូចជាប្រជាជាតិ ដែលជាតំបន់ ទេសចរណ៍ធំៗ គ្រោះថ្នាក់នេះគឺ ជារឿងធម្មតា នៅក្នុង បណ្តាញដឹកជញ្ជូនសាធារណៈ របស់ថៃទៅហើយ។ ការធ្វើនិយ័តកម្ម ផ្នែកសុវត្ថិភាពតែងតែ ត្រូវបានប្រតិបត្តិការ ដោយភាពក ម្សោយរួមមាន កាណូត ដែលផ្ទុកអ្នកដំណើរពេញប្រៀប ការលិច និង ករណីបុកទង្គិច ជាដើមជាពិសេស ក្នុងតំបន់ដែលមាន ភ្ញៀវទេសចរដ៏ម មាញឹកតែងម្តង។
គួរបញ្ជាក់ថាចៅប្រាយ៉ា ជាទន្លេដ៏សំខាន់ មួយដែលហូរកាត់ ក្រុងបាងកកពោលគឺវា ជាសសៃឈាមនៃ បណ្តាញផ្លូវទំនាក់ ទំនងគន្លឹះមួយដែល ជានិច្ចកាលជាផ្លូវឆ្លងកាត់ របស់កាណូត តូចធំដែលផ្តល់ សេវាលឿន។