Friday, November 29, 2024
Homeកីឡាអន្ដរជាតិLaporte ​នឹងអវត្តមានពីក្លឹប Man City ដោយសាររបួសក្បាលជង្គង់

Laporte ​នឹងអវត្តមានពីក្លឹប Man City ដោយសាររបួសក្បាលជង្គង់

កាលពីសប្តាហ៍មុន គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola  បានប្រកាសថា កីឡាករខ្សែការពារ Aymeric Laporte នឹងអវត្តមានយ៉ាងហោចណាស់ក៏៦សប្តាហ៍ដែរ ដោយសារវះកាត់របួសក្បាលជង្គង់ខាងស្តាំ។

ខ្សែការពារសញ្ជាតិបារាំង បានរងរបួសក្បាលជង្គង់ ក្នុងអំឡុងពេលប្រកួតឈ្នះក្លឹប Brighton ដោយលទ្ធផល ៤-០ កាលពីខែសីហា កន្លងទៅ។

នៅពេលដែលអ្នកកាសែតសួរថា ពេលណាទើបកីឡាករ Aymeric Laporte ចូលទីលានប្រកួតបាន គ្រូបង្វឹកក្លឹប Man City រូបនេះ បាននិយាយថា ចន្លោះពី៥ទៅ ៦ខែ មានន័យថា គេអាចនឹងវិលត្រឡប់មកវិញនៅខែមករា ឬកុម្ភៈ ឆ្នាំ២០១៩។

កាលពីរដូវកាលកន្លងទៅ កីឡាករវ័យ២៥ឆ្នាំរូបនេះ បង្ហាញវត្តមានបាន៣៥ប្រកួត។

របួសរបស់កីឡាកររូបនេះ និងការចាកចេញរបស់ Vincent Kompany​ទៅក្លឹបAlderlecht ធ្វើឲ្យក្លឹប Man City បង្ខំចិត្តដាក់កីឡាករ Nicolas Otamendi និង John Stones លេងនៅតំបន់ការពារកណ្តាល។

ប្រកួតចុងក្រោយ ក្លឹប Man City ប្រកួតចាញ់ម្ចាស់ផ្ទះ Norwich ដោយលទ្ធផល៣-២៕

កែសម្រួលអត្ថបទ ៖ ដេត
រូបថត ៖ Sky Sport

កីឡាករខ្សែការពារ Aymeric Laporte
RELATED ARTICLES