Saturday, April 20, 2024
Homeតារាបរទេសណាំ​តា​ន អន់​​ចិត្ត​​ប្រុស​ស្នេ​ហ៍​នៅ​តែ​ក្នុង​ព្រៃ

ណាំ​តា​ន អន់​​ចិត្ត​​ប្រុស​ស្នេ​ហ៍​នៅ​តែ​ក្នុង​ព្រៃ

ណាំតាន ភិចាន់ខៈណា តារាឯកស្រីរឿង “កូន ប្រសារាជវង្ស” បង្ហើបឱ្យដឹងថា ទំនាក់ទំនងរវាង រូបនាង និងបុរសជិតស្និទ្ធ ផៃ ផាធិត មួយរយៈនេះ ដូចជាដាច់ស្រយាលចេញពីគ្នា ព្រោះភាគីប្រុស ជាប់រវល់លង់ស្នេហ៍ សម្រស់ធម្មជាតិ ចូលចិត្តគេចចូលព្រៃបាត់ម្តងៗ៤-១០ថ្ងៃ ពុំអាចទាក់ទងគ្នាបាន…។

2
ថ្វីបើកន្លងមក ណាំតាន នៅមាត់រឹង មិនសារភាពថា រូបនាង និង ផៃ ផាធិត ជាសង្សារនឹងគ្នា ប៉ុន្តែ អ្នកនៅក្នុងពិភពសិល្បៈ សុទ្ធ តែបានដឹងថា អ្នកទាំងពីរមាន ទំនាក់ទំនងបេះដូង ស្អិតល្មួតមិនធម្មតាឡើយ។ ទោះជាដូច្នេះក៏ដោយ ពេលនេះអ្វីៗដូចជាចាប់ផ្តើមប្រែប្រួល នៅពេលដែលភាគីប្រុសរវល់តែ លង់ស្នេហ៍ សម្រស់ធម្មជាតិ គេចទៅប្រពាតព្រៃ មិនឈប់ឈរ ទុកឱ្យភាគីស្រីព្រួយ បារម្ភតែម្នាក់ឯង ព្រោះបាត់ដំណឹង អ្នកចូលព្រៃរាប់សិបថ្ងៃ។
ណាំតាន ឱ្យដឹងពីរឿងនេះថា “គាត់ចូលព្រៃ ខ្ញុំបារម្ភណាស់។ តើអាចធ្វើអ្វីបានទៅ គឺបានត្រឹមតែ បារម្ភពីចម្ងាយ ព្រោះខ្ញុំពុំអាចទាក់ទងគាត់បានសោះ។ ខ្ញុំយល់ថា អ្នកណាៗក៏គង់ បារម្ភដូចគ្នា។ តែគាត់ប្រាកដជាអាចមើលថែខ្លួនឯងបាន។ ពេលខ្លះ គាត់បាត់ខ្លួន១០ថ្ងៃ ខ្ញុំពុំអាចទាក់ទង បានទាល់តែសោះ។ ចុងក្រោយនេះ បាត់៣-៤ថ្ងៃ ទើបត្រឡប់មក Update ដំណឹងម្តង។ គឺបែបនេះយូរមកហើយ។ បែបនេះ ដូចជាមិនអូខេប៉ុន្មានទេ។ ឯខ្ញុំក៏ពុំបានបើកឱកាសឱ្យអ្នកដទៃ។ អ៊ីចឹងមានតែរង់ចាំបន្តទៀត។ បើមានអ្វីច្បាស់លាស់ ខ្ញុំនឹងជម្រាបម្តងទៀត។ ខ្ញុំក៏ធ្លាប់ប្រាប់គាត់ថា បែបនេះមិនអូខេឡើយ។ តើអាចធ្វើអ្វីបានទៅហ្ន៎? ខ្ញុំក៏យល់ថា វាជាតួនាទី ការងាររបស់គាត់។ មនុស្សយើងម្នាក់ៗ ត្រូវមានជីវិតផ្ទាល់ខ្លួន។ ខ្ញុំយល់ថា គាត់ចាប់ផ្តើមធ្វើការ”។

13580397_1069920086428086_5456387035905880314_oបើភាគីប្រុស រវល់តែចូលព្រៃ ទុកឱ្យភាគីស្រីកណ្តោចកណ្តែង ឯការបៀបនេះ យើងចង់ដឹងថា ណាំតាន ធ្លាប់តូចចិត្តតូចថ្លើមឬទេ?
“ខ្ញុំតូចចិត្តឬអត់ បើគាត់នៅតែ ជាមួយធម្មជាតិយ៉ាងនេះ មែនទេ (សើច)? អឺ! គឺពុំមែនទើបតែ កើតឡើងទេ។ ការពិតគឺបែបនេះយូរ មកហើយ ហើយប្រហែលជា មកពីខ្ញុំដូចជាចាប់ផ្តើម មានទម្លាប់នឹងរឿងនេះផង។ បើឆ្ងាយពីគ្នា ក៏ឆ្ងាយតែម្តងទៅ។ ចំណុចនេះ ខ្ញុំក៏ពុំអាចផ្តល់ចម្លើយបាន។ បែបនេះខ្លាចទេ? វាមិនមែន ខ្លាចទេ គ្រាន់តែមានអារម្មណ៍ថា យើងធ្វើការនៅជាមួយមិត្តភក្តិក៏រីករាយបានដែរ។ វាពុំមែនមានន័យថា យើងពុំចាំបាច់មានសង្សារ ឬស្នេហាក៏បាននោះឡើយ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ខ្ញុំពុំមែនជាស្ត្រីដែលទាមទារឱ្យគាត់មកមើលថែទាំគ្រប់ពេលឡើយ។ ខ្ញុំក៏ធ្វើការធ្ងន់ និងសិក្សាផង។ ពេលនេះក៏ Happy។ ឯគាត់ក៏ចង់ធ្វើធុរកិច្ចផ្ទាល់ខ្លួន។ ដូច្នេះ ត្រូវតែផ្តល់ឱកាសឱ្យគាត់។ ពេលវេលានេះ យើងមិនទាន់មានស្ថានភាពជាសង្សារ គឺនៅដូចមុនអ៊ីចឹង។ ការពិត ខ្ញុំមិនចង់លើកយកចំណុចនេះ មកធ្វើជា បញ្ហាទេ។ ដូចជាគាត់ទៅធ្វើការ ហើយយើងលើកយកចំណុចនេះមកបង្កជាបញ្ហា វាក៏មិនត្រឹមត្រូវ។ សួរថា ពួកយើងឆ្ងាយពីគ្នាទេ? បើពិនិត្យតាមកាលៈទេសៈនេះ ដែលយើងពុំអាចទាក់ទងគ្នាបាន ខ្ញុំចាត់ទុកថា ឆ្ងាយពីគ្នា។ តែនិយាយពីអារម្មណ៍វិញ ខ្ញុំអូខេ ហើយនិយាយជាមួយគាត់តែម្នាក់។ ច្បាស់លាស់ហើយមែនទេ?”។

13600190_1069920139761414_3052006132596595163_n
ជាមួយគ្នានេះ នាងក៏បាននិយាយពីលោក ខេន ភូភូមិ ដែលធ្លាប់ត្រូវមហាជន ផ្គូផ្គងជាមួយនាងថា “ចុងក្រោយនេះគូផ្គូផ្គង ដូចជា ខេន ភូភូមិ ក៏បានបើកចំហថា គេមានទាក់ទងជាមួយស្ត្រីម្នាក់ហើយ។ ខ្ញុំបានដឹងតាមព័ត៌មាន ហើយក៏មានអ្នកសួរចំអែចំអន់លេងខ្លះដែរ។ ដោយផ្ទាល់ខ្លួន ខ្ញុំស្គាល់អ្នកទាំង២ស្រាប់ហើយ។ បើជាដំណឹងល្អបែបនេះ ខ្ញុំសូមចូលរួមត្រេកអរជាមួយមិត្តភក្តិផង។ តែខ្ញុំពុំទាន់បាននិយាយអ្វីដល់ថ្នាក់នេះទេ ព្រោះគេក៏មិនបានមកប្រឹក្សាអ្វីជាមួយខ្ញុំដែរ។ ចំណែកចរន្តផ្គូផ្គងជាមួយខ្ញុំក៏ត្រូវបញ្ចប់ដែរ”៕

RELATED ARTICLES