ព័ត៌មានពាក់ព័ន្ធនិងក្រុម ISIS
អាយស៊ីស៖ ទូរទស្សន៍ជាតិស៊ីរី បានចេញផ្សាយ ថាក្រុមរដ្ឋអ៊ីស្លាម បានបាញ់ទម្លាក់ យន្តហោះ ចម្បាំងរបស់ កងទ័ពស៊ីរីមួយគ្រឿង នៅខេត្តភាគ ខាងកើតប្រទេស Deir al- Zour កាលពីថ្ងៃ អាទិត្យ ក្នុងហេតុការណ៍នោះ ភីឡុតម្នាក់ បានស្លាប់ បាត់បង់ជីវិត។
របាយការណ៍ឲ្យដឹងថាយន្តហោះ ចម្បាំងរបស់ស៊ីរី បានបើកការវាយប្រហារ មកលើទីតាំង ជាច្រើនរបស់ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ឬអាយស៊ីសក្នុងតំបន់ភ្នំ al-Tharda នៅពេលដែល យន្តហោះត្រូវ បានបាញ់ទម្លាក់។
មួយថ្ងៃមុន កើតហេតុ កងទ័ពសម្ព័ន្ធមិត្ត ប្រឆាំងពួកភេរវករ ដែលដឹកនាំដោយ សហរដ្ឋអាមេរិក បានបើកការវាយ ប្រហារលើ ទីតាំងផ្សេងៗ របស់ទាហានស៊ីរីក្នុងតំបន់ al- Tharda ដែលបាន សម្លាប់ទាហានស៊ីរី ចំនួន៩០នាក់ និងរងរបួស១១០នាក់ ដែលជាកន្លែងឈរជើង របស់ក្រុមភេរវកររដ្ឋអ៊ីស្លាម។
ក្រោយមក នៅពេលល្ងាច កងទ័ពរបស់ស៊ីរី ដែលនៅក្នុងដែនអាកាស របស់រុស្ស៊ីបានវាយ រហូតទទួលជ័យជំនះ និងដណ្តើមបាន មូលដ្ឋានទាំងអស់ដែលស្ថិតក្នុងតំបន់ al-Tharda មកកាន់កាប់វិញ។
រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់ សហរដ្ឋអាមេរិកជាអ្នកគាំទ្រ រដ្ឋអ៊ីស្លាម ដែលជំរុញឲ្យ សហគមអន្តរជាតិធ្វើ ការថ្កោលទោស ចំពោះការវាយប្រហារនេះ។
ការវាយប្រហារ របស់សហរដ្ឋអាមេរិក គេបានកត់សម្គាល់ ថាជាការវាយប្រហារ លើកដំបូងហើយមក លើទីតាំងកងទ័ព របស់ស៊ីរីចាប់ តាំងពីសម្ព័ន្ធមិត្តចាប់ផ្តើមប្រតិបតិ្ត ការរបស់ខ្លួនក្នុង ប្រទេសស៊ីរីកាលពី ចុងឆ្នាំ២០១៤។
ចំណែកមន្ទីរ បង់តេហ្គូនបាន ថ្លែងថាការវាយប្រហារ របស់សហរដ្ឋអាមេរិក មិនមានចេតនា សំដៅលើកង កម្លាំងរបស់រដ្ឋាភិបាល ស៊ីរីឡើយ។
ទន្ទឹមនិងនេះអង្គការឃ្លាំ មើលសិទ្ធិស៊ីរីបាន ថ្លែងថាការវាយ ប្រហារពីដែន អាកាសដែល ដឹកនាំដោយសហរដ្ឋ អាមេរិកបានដាក់ ទិសដៅមក លើទីតាំងរបស់រដ្ឋាភិបាល ក្នុងអំឡុងពេល ជាង៤០នាទី ។ជាងនេះទៅទៀត ការវាយបករបស់ រុស្ស៊ីប្រឆាំងនិង ពួកសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម ក្នុងតំបន់ al-Tharda បានសម្លាប់ យុទ្ធជនរដ្ឋអ៊ីស្លាម ចំនួន៣៨នាក់ផងដែរ។
ដោយឡែកអង្គការ ឃ្លាំមើលសិទ្ធិមនុស្ស របស់ចក្រភពអង់គ្លេស បានថ្លែងថាតំបន់ភ្នំ al-Tharda គឺជាមូលដ្ឋាន ដ៏សំខាន់បំផុត របស់កងទ័ពស៊ីរី ប្រសិនជាវាមិនត្រូវ បានដណ្តើម មកកាន់កាប់វិញទេនោះ កងកម្លាំងក្នុងរបបនេះ នឹងចាប់ផ្តើមដួលរលំ ក្នុងតំបន់ដែលស្ថិត ក្រោមការត្រួតត្រា ក្នុងអាណាខេត្ត Deir al-Zour របស់ស៊ីរី ជាមិនខានឡើយ។