ឈ្វេងយល់ពីកិច្ចការជំនួញផ្នែកអចលនទ្រព្យ
គន្លឹះជំនួញ៖ ការលក់អចលនទ្រព្យ ពាណិជ្ជកម្មឲ្យ បានជោគជ័យ តម្រូវឲ្យលោក អ្នកមានការយល់ ដឹងពីចរន្តទីផ្សារ ច្រើនបន្តិច និងគួបផ្សំ ជាមួយការចេះលកលៃ ពេលវេលា ក៏ដូចជាការស្វែងយល់ ពីទីភ្នាក់ងារអចលនទ្រព្យ និងមេធារីដែល មានសមត្ថភាព ទើបជាការប្រសើរ។នគរធំ សូមចែក រំលែកបទ ពិសោធន៍ ពីគេហទំព័របរទេស នៅវិធីសាស្ត្រលក់ អចលនទ្រព្យ ពាណិជ្ជកម្មដូចតទៅ៖
- ចុះបញ្ជីអចលនទ្រព្យ របស់អ្នកនៅពេលទីផ្សារ កម្រើកឬមានសកម្មភាព ដើរទៅមុខប្រសិន ជាគ្រប់យ៉ាង អាចធ្វើទៅបាន។តម្លៃអចលនទ្រព្យ ពាណិជ្ជកម្ម គឺងាយនិងប្រែប្រួល ហាងឆេងចុះឡើង មួយរំពេចស្រប តាមចរន្តសេដ្ឋកិច្ច។ ប្រសិនជាអ្នកលក់ អចលនទ្រព្យ របស់អ្នក ក្នុងអំឡុងពេលលុយហើម អ្នកនឹង ច្បាស់ជាចំណេញ កាន់តែច្រើនជាង នៅពេលអ្នកលក់ ចេញក្នុងអំឡុង ពេលលុយ ស្រកឬចុះ ថោកវិញ។
- សិក្សាស្រាវជ្រាវ មើលពីកត្តិនាម និងរបាយការណ៍ ក៏ដូចជាប្រវត្តិ របស់ទីភ្នាក់ងារ អចលនទ្រព្យជា ច្រើនមុននឹង សម្រេច ចិត្តជួល។ ជជែកជាមួយអតិថិជន មុនរបស់ទីភ្នាក់ងារ នោះហើយកុំ ព្យាយាមអៀនខ្មាស់ អំពីការចោទសួរ ប៉ុន្មានសំណួរ ឲ្យសោះ។ ទីភ្នាក់ងារ មួយចំនួន នឹងទុកឲ្យអចលនទ្រព្យ មួយធ្លាក់ថ្លៃ ឬចុះតិចជាងតម្លៃ របស់ខ្លួនដើម្បី ទទួលបានកម្រៃ ជើងសារ កាន់តែឆាប់។
- ផ្សព្វផ្សាយ អចលនទ្រព្យ របស់អ្នកក្នុង ព្រឹត្តិការណ៍ នានាឲ្យញឹកញាប់ បន្តិច។ កាសែត ទស្សនាវដ្តី និងគេហទំព័រ គឺជាមុខព្រួញ ដែលមាន អំណោយល្អនិង មានសក្តានុពល សម្រាប់អ្នកទិញ។
- ធ្វើយ៉ាងណាតុបតែង អគាររបស់អ្នកឲ្យ មានសោភ័ណ្ឌភាព តាមដែលអាច ធ្វើទៅរួចមុននឹង ដាក់លក់វាលើទីផ្សារ។ការរៀប ចំបានស្អាត ស្រលះនិង ទូលាយនឹងបង្ហាញ ថាអ្នកបានថែទាំ អចលនទ្រព្យ នោះបានល្អដែល វាជាចំណុចគួរ ឲ្យទាក់ទាញមួយ ដល់អ្នកទិញ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា