Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិ​បង្រ្កាប​បាតុកម្ម​ នៅ​កណ្តាលរដ្ឋធានី កុងហ្គោ​ស្លាប់ ​បាតុករ១៧នាក់

​បង្រ្កាប​បាតុកម្ម​ នៅ​កណ្តាលរដ្ឋធានី កុងហ្គោ​ស្លាប់ ​បាតុករ១៧នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

កុងហ្គោ៖ ការប៉ះទង្គិចគ្នាលើដង ផ្លូវមួយរវាងកង កម្លាំងសន្តិសុខ និងបាតុករប្រឆាំង និងលោក ប្រធានាធិបតី Joseph Kabila បានបណ្តាល ឲ្យមនុស្សចំនួន១៧ នាក់ស្លាប់បាត់បង់ ជីវិតក្នុងរដ្ឋធានីរបស់ ប្រទេសកុងហ្គោកាល ពីថ្ងៃច័ន្ទ ដែលករណី នេះគឺជាសញ្ញានៃការ កើនឡើងនូវភាព តានតឹងបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលបានរិះរក មធ្យោបាយពន្យា ពេលបោះឆ្នោតនៅ ពេលខាងមុខនេះរហូត ដល់ឆ្នាំក្រោយ។

តាមការយល់ឃើញ មួយចំនួនចំពោះការ ពន្យាពេលនេះ គឺជាការមធ្យោបាយ មួយសម្រាប់លោក កាប៊ីឡា ក្នុងការអូសបន្លាយ ពេលវេលាកាន់អំណាច របស់លោក រហូតដល់ចប់  អាណត្តិរបស់ខ្លួននៅ ចុងខែធ្នូខាងមុខនេះ ស្របពេលដែលលោក កាប៊ីឡា អាចនៅកាន់តំណែង ដដែលប្រសិនជាពុំមានការបោះឆ្នោតណាមួយដើម្បីជ្រើសរើសអ្នកបន្តវេនទេនោះ។

បាតុករម្នាក់ឈ្មោះ Salomon Kaba បានថ្លែងថាបច្ចុប្បន្នក្រុមអ្នកតវ៉ាកំពុងតែមានការព្រមានថាលោកត្រូវតែចុះចេញពីតំណែងមនៅខែធ្នូខាងមុខនេះ។

សាក្សីបានឲ្យដឹងថាក្រុមបាតុករបានគប់ដុំថ្មនិងដុតរថយន្តនិងសម្បកកង់រថយន្តក្នុងហេតុការណ៍នេះ។ រដ្ឋមន្ត្រីមហាផ្ទៃកុងហ្គោលោក Evariste Boshab បានអះអាងថា មន្ត្រីប៉ូលិស៣នាក់ក៏ ស្ថិតក្នុងចំណោម អ្នកស្លាប់ទាំង១៧នាក់ នោះដែររាប់បញ្ចូល ប៉ូលិសម្នាក់ដែល ត្រូវបានដុតស្លាប់ ទាំងរស់។ អ្នកថតរូប របស់សារព័ត៌មាន AP បានបង្ហាញ ឲ្យឃើញថា យ៉ាងហោចណាស់ មានសាកសពជនស៊ីវិល៤នាក់ ដែលមានរបួស ដោយគ្រាប់ កាំភ្លើងជាច្រើនគ្រាប់ស្ថិតនៅលើដងផ្លូវផងដែរ។

ចំណែកអ្នកនាំពាក្យរបស់ រដ្ឋាភិបាលលោក Lambert Mende បានហៅការ ធ្វើបាតុកម្មនេះថា ជាការប៉នប៉ង ប្រព្រឹត្តឧក្រិដ្ឋកម្ម ដោយគិតទុកជាមុន។លោកបានបន្តទៀត ថាករណីនេះមិនមែន ជាការធ្វើបាតុកម្មនោះ ឡើយប៉ុន្តែវាជាការ ប៉នប៉ងធ្វើឲ្យមាន សង្គ្រាមស៊ីវិល ក្នុងរដ្ឋធានី Kinshasa ។

ក្នុងអំឡុងពេល ប៉ុន្មានខែនេះ ក្រុមអ្នកឃ្លាំមើល សិទ្ធិមនុស្សបាន ចោទជាសំណួរថា តើកុងហ្គោអាចប្រារព្ធ ការបោះឆ្នោតជ្រើស រើសប្រធានាធិបតី ដែលគេបានកំណត់នៅថ្ងៃ២៧វិច្ឆិកាដែរឬទេ។ គណៈកម្មការរៀបចំការ បោះឆ្នោតរបស់ប្រទេស នេះបានគូស បញ្ជាក់ថាអ្នកមាន ឈ្មោះក្នុងបញ្ជីបោះ ឆ្នោតនឹងមិនទាន់មាន ការបំពេញតាមទម្រង់ ត្រឹមត្រូវនៅឡើយទេមុន នឹងឈានចូលដល់ខែកក្កដាឆ្នាំ២០១៧។

គួររំលឹកថា លោក កាប៊ីឡា បានឡើងកាន់ អំណាចជាប្រធានា ធិបតីប្រទេសកុងហ្គោបន្ទាប់ពីមានករណី ឃាតកម្មលើឪពុក របស់លោកកាលពីឆ្នាំ២០០១ ដែលគេនៅមិនទាន់ ប្រកាសថាតើលោកនឹង ត្រូវបណ្តេញចេញពីតំណែង ក្នុងអាណត្តិក្រោយឬ យ៉ាងណានោះឡើយ ថ្វីបើរដ្ឋធម្មនុញ្ញបានហាមប្រាមករណី នេះយ៉ាងណាក្តី។

 

 

 

 

 

RELATED ARTICLES