Saturday, September 7, 2024
Homeតារាខ្មែរតារាស្រីស្អាតៗ ជិះ Range Rover ប្រជែងគ្នា

តារាស្រីស្អាតៗ ជិះ Range Rover ប្រជែងគ្នា

នៅឆ្នាំ២០១៩នេះ គេឃើញតារាចម្រៀងនិងសម្ដែងកាន់តែលេងម៉ូដរថយន្ដទំនើបៗប្រជែងគ្នា ដោយពួកគេជិះឡានម៉ាកល្បីៗតម្លៃរាប់សែនដុល្លារ មិនចាញ់តារាប្រទេសជិតខាងឡើយ។ ក្នុងនោះដែរគេកត់សម្គាល់ឃើញថា មានតារាស្រីដល់ទៅ៧ដួង ដែលពួកគេកំពុងតែជិះរថយន្ដទំនើបម៉ាក Range Rover ប្រជែងគ្នាយ៉ាងហ៊ឺហា។

១. សោភា ៖ អ្នកមេម៉ាយល្បីឈ្មោះរូបនេះ ជិះរថយន្ដម៉ាក Range Rover ពណ៌ខ្មៅ ជាប្រចាំនៅតាមឆាកតន្រ្ដី ប៉ុន្តែពេលជិះដើរលេងកម្សាន្ដនាងប្រើ រថយន្តម៉ាក Porsche វិញ។

ពេជ្រ សោភា

២. យក់ ថិតរដ្ឋា ៖ តារាកូន២ និងជាភរិយាតារាចម្រៀងឃុំ ប៉ុណ្ណាដែត រូបនេះ ជិះរថយន្ដស៊េរីទំនើប Range Rover ពណ៌ខ្មៅ នៅតាមឆាកតន្រ្ដី ប៉ុន្តែពេលខ្លះ នាងជិះ Lexus LX 570 ឆា្លស់គ្នាដែរ។

យក់ ថិតរដ្ឋា

៣. សុខ ពិសី ៖ តារាសាច់សខ្ចីរបស់សាន់ដេ រូបនេះ ជិះរថយន្ដ Range Rover ពណ៌ស ជាប្រចាំ ហើយជូនកាលនាងជិះរយន្ដម៉ាក Lexus LS 460 និង Audi សរុប នាងមានឡានទំនើបៗដល់ទៅ៣គ្រឿង សម្រាប់ជិះឆ្លាស់គ្នា។

សុខ ពិសី

៤. ហ៊ិន ច័ន្ទនីរ័ត្ន ៖ ស្រីស្អាតធ្មេញច្រពើស និងជាអតីត Freshie Girl លេខ១ កាលពីឆ្នាំ២០០៧នេះ ក៏ជិះរថយន្ដ Range Rover ពណ៌ខ្មៅដែរ ហើយជាញឹកញាប់ គេឃើញនាងនិងសង្សារថ្មី ជិះឡានទំនើបនេះជាមួយគ្នាយ៉ាងមានសេចក្ដីសុខ។

ហុិន ច័ន្ទនីរ័ត្ន

៥. ចន ច័ន្ទលក្ខិណា ៖ ប្រធានសមាគមសិល្បករខ្មែររូបនេះ ក៏ជិះរថយន្ដទំនើបម៉ាក Range Rover ផងដែរ គឺពណ៌ស ប៉ុន្តែដំណឹងនៃការចូលរោងការជាមួយលោកហេង ឡុង នៅមិនទាន់កំណត់ជាក់លាក់ឡើយ។

ចន ច័ន្ទលក្ខិណា

៦. នៅ សុនិតា ៖ ភរិយាថ្មីរបស់លោកទិត ថាវរិទ្ធ រូបនេះជិះរថយន្ដទំនើបម៉ាក Range Rover ពណ៌ខ្មៅ ហើយក្រោយសម្រាលបានកូនប្រុសមួយទាំងមិនទាន់បានរៀបការនេះ សុនិតា អាចនឹងបញ្ចប់អាជីពចាស់ទាំងស្រុង ព្រោះចង់យកពេលមើលថែកូនខ្ចីនិងផ្គាប់ចិត្តប្ដី។

នៅ សុនិតា

៧. ម៉ូលីកា ៖ អតីតតារាចម្រៀង Rock រូបនេះ ជិះរថយន្ដម៉ាក Range Rover ពណ៌ស តម្លៃ១៥ម៉ឺនដុល្លារ ប៉ុន្ទែចៃដន្យអី ថ្មីៗនេះ អំឡុងពេលដែលសង្សាររបស់នាងលោកឆានុន កំពុងបើកឡានទំនើបនោះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ត្រូវក្មេងប្រុសម្នាក់បើកម៉ូតូដឹកលៀសហាល កៀរបុកខាងស្ដាំ បណ្ដាលឲ្យឡាននាងខ្ទេចចំហៀងទ្វារខាងស្ដាំ។

ម៉ូលីកា

ម៉ូលីកា យំមិនចេញទេ ព្រោះស្ដាយឡានរបស់ខ្លួនទើបទិញបានជាង២ខែ ហើយនាងត្រូវការចំណាយលុយខ្ទង់៧ពាន់ដុល្លារ ដើម្បីធ្វើឲ្យស្អាតដូចដើមវិញ៕

RELATED ARTICLES