Saturday, September 21, 2024
Homeព័ត៌មានជាតិតាមម្ដាយមីងទៅបេះ​កញ្ឆែត​ រអិលជើងធ្លាក់ទឹកលង់ស្លាប់ទាំង២នាក់

តាមម្ដាយមីងទៅបេះ​កញ្ឆែត​ រអិលជើងធ្លាក់ទឹកលង់ស្លាប់ទាំង២នាក់

ខេត្តត្បូងឃ្មុំ៖ ម្តាយមីងនិងក្មួយស្រី បាននាំគ្នាទៅបេះកញ្ឆែតតាមមាត់ប្រឡាយ ប៉ុន្តែចៃដន្យអាក្រក់ស្រាប់តែរអិលជើងធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ទាំង២ នាក់ ។ ហេតុការណ៍នេះគឺបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចគោល ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ។

dffbfd

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីឈ្មោះ កែវ ធារ៉ា អាយុ២២ឆ្នាំ និងក្មួយស្រីឈ្មោះ ចាន់ ស្រីធី អាយុ១៥ឆ្នាំ បាននាំគ្នាចេញពីផ្ទះសំដៅទៅខាងកើតភូមិ ចម្ងាយប្រហែលជា២៥០ម៉ែត្រ ដើម្បីបេះកញ្ឆែតតាមមាត់ប្រឡាយដែលមានទទឹង២,៥០ម៉ែត្រ  បណ្តោយ២គីឡូម៉ែត្រ ប៉ុន្តែចៃដន្យក្មួយស្រីបានរអិលជើងធ្លាក់ចូលប្រទ្បាយ ។

dffsdsdf

លោកវរសេនីយ៍ត្រី ប្រាប់បន្តទៀតថា ពេលឃើញសភាពបែបនេះស្ត្រីជាម្តាយមីងបានស្ទុះចុះទៅជួយចាប់ទាញ ឡើងមកលើគោកវិញ ស្រាប់តែបណ្តាលឲ្យធ្លាក់ទឹកឈ្លក់លង់ស្លាប់ទាំង២នាក់ទៅវិញ ។ បន្តិចក្រោយមកមានប្រុសម្នាក់ កំពុងតែឃ្វាលគោឃើញមានការសង្ស័យក៏ ប្រញាប់រត់ទៅប្រាប់អ្នកបង់សំណាញ់នៅជិតឲ្យបានដឹង ។ ពេលដឹងហើយអ្នកបង់សំណាញ់ស្គាល់សាច់ញាតិ ក៏បានទូរស័ព្ទប្រាប់អ្នកក្នុងភូមិឲ្យបានដឹង និងនាំគ្នាមកជាច្រើននាក់បានចុះរាវរកសពប្រហែលជា៣០នាទី ដោយដំបូងបានឃើញសពក្មួយស្រីមុន និងបន្ទាប់មកឃើញសពម្តាយមីងតាមក្រោយ ។

fdssdfdf

ក្រោយពីមានហេតុការណ៍នេះ នគរបាលជំនាញបច្ចេកទេសចុះទៅពិនិត្យសព ទាំង២នាក់ ដោយមានមន្ត្រីមន្ទីរពេទ្យបង្អែកស្រុកបានចូលរួមផងដែរ ។ ក្រោយពិនិត្យមិនឃើញមានស្លាកស្នាមលើរាងកាយគួរឲ្យសង្ស័យទើប ធ្វើការសន្និដ្ឋានថា ទាំង២នាក់គឺពិតជាស្លាប់ដោយសារលង់ទឹកមែន ទើបបានប្រគល់សព ទៅឲ្យសាច់ញាតិ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕

សុភ័ណ្ឌ

RELATED ARTICLES