មិនត្រឹមតែជាតារាចម្រៀងល្បីជាងគេលំដាប់ប្រទេសប៉ុណ្ណោះទេ ក្នុងក្រុមគ្រួសាររបស់លោកព្រាប សុវត្ថិ ក៏មានសុភមង្គល និងកក់ក្តៅខ្លាំងណាស់ដែរ ខណៈដែលមហាជនជាច្រើននាក់បានមើលឃើញថា ភរិយាលោកព្រាប សុវត្ថិ ស្រលាញ់ស្វាមីនិងកូនៗស្ទើរលេប។

អ្នកស្រីឡុង ចន្ធូ ភរិយាលោកព្រាប សុវត្ថិ បានសាក់ឈ្មោះស្វាមីជាប់ដៃ ដែលបង្ហាញពីសេចក្តីស្រលាញ់ពេញបេះដូងដែលនារីៗមួយចំនួនមិនអាចធ្វើបាន។

លោកព្រាប សុវត្ថិ និងភរិយា បានរៀបការជាមួយគ្នាបង្កើតបានកូនប្រុស៣នាក់ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សេរីវុឌ្ឍ ខណៈដែលកូនប្រុសទាំង៣របស់លោកមានវ័យពេញកំលោះទៅហើយ និងបានចូលប្រឡូកក្នុងសិល្បៈរួមទ្រនំជាមួយឪពុកថែមទៀតផង។

យ៉ាងណា មកដល់ពេលនេះ លោកព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ មិនបានបង្ហាញអារម្មណ៍ថាចង់បានកូនស្រីម្នាក់នោះទេ។

ប៉ុន្តែបើតាមប្រភពជិតស្និទ្ធនឹងក្រុមគ្រួសាររបស់លោកព្រាប សុវត្ថិ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា កំពូលតារាចម្រៀងព្រាប សុវត្ថិ និងភរិយា មិនមានបំណងចង់បានកូនស្រីទេ ព្រោះតែអ្នកទាំង២គិតថា ការដែលមានកូនប្រុស៣នាក់នេះ គឺក្រុមគ្រួសារលោកសុវត្ថិ មានសុភមង្គលណាស់ទៅហើយ៕
