ព័ត៌មានទាន់ហេតុការណ៍បំផុត
ជប៉ុន៖ តាមការស្ទង់មតិ របស់រដ្ឋាភិបាល បង្ហាញថា ៤២% នៃក្មេងជំទង់ ជនជាតិជប៉ុនដែល នៅលីវគឺមានភាព បរិសុទ្ធឬមិនទាន់ បាត់បង់ព្រហ្មចារី ហើយស្ទើរតែបីភាគបួននៃបុរស គឺមិនមាននៅក្នុង ប្រភេទនៃទំនាក់ ទំនងណាមួយឡើយ។
ការស្ទង់មតិនេះ បានបង្ហាញឲ្យ ឃើញពីវិសាលភាព នៃភាពខ្វះការចាប់អារម្មណ៍ លើសកម្មភាពផ្លូវភេទ ក្នុងប្រទេសមួយ ដែលអ្នករៀបចំ គោលនយោបាយ មានក្តីបារម្ភ អំពីអត្រាកំណើត ស្ថិតក្នុងកម្រិតទាប ដែលប៉ះពាល់ដល់ សង្គមមួយដែលសម្បូរណ៍មនុស្សចាស់។
វិទ្យាស្ថានជាតិស្រាវជ្រាវ របបសន្តិសុខសង្គម និងអត្រាប្រជាជន បានចោទជាសំណួរ លើអ្នកដែលនៅលីវ ដែលមានអាយុ ចន្លោះពី១៨ឆ្នាំទៅ៣៤ឆ្នាំចំនួន៥.០០០នាក់ អំពីជីវិតផ្លូវ ភេទរបស់ពួកគេ។ ស្ថាប័ននេះបាន រកឃើញថា៤២% នៃបុរសនិង៤៤% នៃនារីគឺមិនធ្លាប់បាន រួមភេទឡើយ។ ការស្ទង់មតិ នេះបានចាប់ផ្តើមធ្វើឡើង កាលពីខែមិថុនា ឆ្នាំ២០១៥ ដោយបង្ហាញថា បរិមាណអ្នកដែល មានភាពបរិសុទ្ធ ឬមិនទាន់អស់ ព្រហ្មចារីក្នុង ប្រទេសជប៉ុនបាននិងកំពុងកើនឡើង នាពេលបច្ចុប្បន្ន។
ការស្ទង់មតិស្រដៀង គ្នាដែរនេះដែលគេ បានដឹកនាំធ្វើឡើង កាលពីឆ្នាំ២០០៥ បានរក ឃើញថាមានយុវវ័យ នៅលីវមួយភាគបី នៅតែនៅលីវដែលមិនមានការ ស្រលាញ់ឬ សេពគប់ជាមួយអ្នក ដទៃ។ ការស្ទង់មតិនេះ ថែមទាំងបានរក ឃើញថាបុរស៧នាក់ ក្នុងចំណោម១០នាក់ មិនធ្លាប់បានទាក់ទងជាមួយនិងអ្នក ណាម្នាក់ឡើយ ខណៈស្ត្រីជិត៦ ភាគ១០បាននិង កំពុងនៅតែម្នាក់ឯងដោយ មិនទាក់ទងជាមួយ អ្នកណាម្នាក់ផងដែរ។
ស្ថិតិអន្តរជាតិដែល អាចយកមកប្រៀប ធៀបបានដោយផ្ទាល់ គឺហាក់ដូចជាមាន ការលំបាកនឹងរក បានតួលេខ ណាស់ ក៏ប៉ុន្តែជនជាតិជប៉ុនបានបង្ហាញឲ្យឃើញថា ពួកគេមានសកម្មភាព ផ្លូវភេទតិចជាងនៅតាម បណ្តាប្រទេសអភិវឌ្ឍ ដទៃទៀត។
គួររំលឹកផងដែរថាកាលពី ឆ្នាំ២០១០ ការស្ទង់មតិ ដោយស្ថាប័នរដ្ឋាភិបាល ដូចគ្នានេះបានបង្ហាញ ថា៦៨%នៃជនជាតិ ជប៉ុនដែលមាន អាយុ១៨ឆ្នាំទៅ១៩ឆ្នាំបាននិយាយថាពួកនៅ មានភាពបរិសុទ្ធ ឬមានព្រហ្មចារី ។ ការសិក្សា មួយដែលធ្វើ ឡើងនៅឆ្នាំដដែលនោះ នៅអឺរ៉ុបដោយក្រុមហ៊ុនផលិតស្រោមអនាម័យ Durex បានរកឃើញថា អត្រាអ្នកមានព្រហ្មចារីក្នុងចំណោមអ្នកដែល មានអាយុ១៥ឆ្នាំទៅ ២០ឆ្នាំគឺមានកម្រិតទាបបំផុត។