Sunday, September 22, 2024
Homeព័ត៌មានជាតិចាប់ឡានដឹកឈើ ប៉ះវត្ថុបុរាណមានតម្លៃ២ដុំ នៅស្រុកបន្ទាយស្រី

ចាប់ឡានដឹកឈើ ប៉ះវត្ថុបុរាណមានតម្លៃ២ដុំ នៅស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖ ចម្លាក់ថ្មបុរាណដ៏មាន តម្លៃចំនួន២ដុំ ដែលមានរូបរាងជាកូនប្រាសាទ ចម្លងធ្វើពីថ្មភក់ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំ  ស្រុកបន្ទាយស្រី ស្ទាក់ចាប់រឹបអូសយកបានពី ក្នុងរថយន្តដឹកឈើមួយគ្រឿង កាលពីវេលាយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិ ត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ។

ថ្មចម្លាក់បុរាណដ៏មានតម្លៃទាំង២ដុំខាងលើ មួយដុំមានរាងជាសាជី មានទំហំ ៣៨ ខ ៣៨ ខ ៩០ស.ម និងមួយដុំទៀត មានទំហំ ៤៥ ខ ៤៥ ខ ៩០ស.ម ។ តាមការសន្និដ្ឋានជាបឋមចម្លាក់ នេះអាចស្ថិតនៅក្នុងសតវត្សទី១០ តែអ្នកជំនាញ មិនទាន់អាចកំណត់ពីអត្តសញ្ញាណបាននៅឡើយថា ចម្លាក់នេះត្រូវជនល្មើសនាំចេញមកពីតំបន់ណា ។

fgfdsds

គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបរថយន្ត ដឹកឈើ ប៉ះវត្ថុបុរាណមានតម្លៃ២ដុំនេះ ធ្វើឡើង ក្រោមការដឹកនាំដោយលោកម៉ុង ប៊ុនលីម នាយ ផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី ដោយ កម្លាំងជំនាញ បានចុះឃាត់រថយន្ត១គ្រឿង ម៉ាកកាមរីស៊េរីឆ្នាំ១៩៩៣ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ២A-៨៣១៦ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិត្បែងលិច  ឃុំត្បែង ស្រុកបន្ទាយស្រី លុះក្រោយធ្វើការឆែកឆេរក្នុងរថយន្ត ស្រាប់តែប្រទះឃើញចម្លាក់ ជាកូនប្រាសាទចម្លង ដែលជាវត្ថុបុរាណដ៏មាន តម្លៃរបស់ជាតិចំនួន២ដុំ ដែលត្រូវជនល្មើស បង្កប់ក្រោមឈើក្នុងរថយន្តនោះ ។

យ៉ាងណាប្រតិបត្តិការខាងលើនេះមិនទាន់ ចាប់បានជនល្មើសនៅឡើយទេ ព្រោះក្រោយ ពីសមត្ថកិច្ចចាប់ឃាត់រថយន្ត ជនល្មើសបានចត រថយន្តចោល រួចប្រញាប់ចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ។

dfsddsf

ក្រោយពីទទួលបានការជូនដំណឹងពីរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ អ្នកជំនាញនៃអាជ្ញាធរអប្សរា រួមនិងនគរបាលការពារបេតិ- កភណ្ឌ បានចុះទៅពិនិត្យដល់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដោយបានធ្វើ កំណត់ហេតុច្បាស់លាស់ រួចបញ្ជូនវត្ថុតាងទាំងអស់ រួមនិងចម្លាក់ថ្មបុរាណទាំង២ដុំ ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីរង់ចាំចាត់ការបន្តតាម នីតិវិធី ហើយវត្ថុបុរាណទាំង២ដុំខាងលើ នឹង ត្រូវប្រគល់ជូនអាជ្ញាធរអប្សរា ដើម្បីរក្សាទុកវិញនៅពេលក្រោយ ៕

ដោយ៖ សុភាព

RELATED ARTICLES