Friday, March 29, 2024
Homeព័ត៌មានជាតិដើរទៅយក ចំបើងឲ្យគោស៊ីប្រទះ ឃើញលោកឪពុក ក្មេកចង.កស្លាប់

ដើរទៅយក ចំបើងឲ្យគោស៊ីប្រទះ ឃើញលោកឪពុក ក្មេកចង.កស្លាប់

ខេត្ដកណ្តាលៈ ស្ត្រីម្នាក់ដើរទៅយកចំបើងនៅក្នុងរោង ដើម្បីយកទៅឲ្យគោស៊ី ខណៈទៅដល់ក៏ប្រទះឃើញលោកឪពុកក្មេកចង.កស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចរោងដាក់ចំបើងខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល ។

ជនងគ្រោះឈ្មោះ កង លន់ ភេទប្រុសអាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅក្នុងភូមិកើត/ឃុំកើតហេតុ  ។ គេពុំដឹងពីមូលហេតុដែលនាំឲ្យជនរងគ្រោះចង់.កធ្វើអត្តសម្លាប់ខ្លួននោះទេ ។

dsdsdfds

តាមការបំភ្លឺរបស់ឈ្មោះ រី សំបូរ ភេទស្រី អាយុ៤០ឆ្នាំ ដែលត្រូវជាកូនប្រសារជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានដើរទៅខាងក្រោយផ្ទះ ដើម្បីយកចំបើងឲ្យគោស៊ី ខណៈដើរទៅដល់ក៏បានប្រទះឃើញលោកឪពុកក្មេកចង.កស្លាប់នៅក្នុងរោងដាក់ចំបើង ទើបរូបគាត់ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូននាំគ្នាជួយកាត់ទម្លាក់សាកសពលោកឪពុក ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

សិលា

 

RELATED ARTICLES