Sunday, September 22, 2024
Homeព័ត៌មានជាតិក្រុម​ហ៊ុន​ពីរ​រួម​គ្នា​បង្កើត​កម្ម​វិធី ប្រកួត​តារា​ចំរៀង​យុវ​កុមារ KO​DO​MO

ក្រុម​ហ៊ុន​ពីរ​រួម​គ្នា​បង្កើត​កម្ម​វិធី ប្រកួត​តារា​ចំរៀង​យុវ​កុមារ KO​DO​MO

ក្រុមហ៊ុន LION CORPORATION (THAILAND) LIMITED រួមជាមួយក្រុមហ៊ុន TSNR DISTRBUTION CO.,LTD ដែលជាក្រុមហ៊ុនតំណាងចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយនាំប្អូនៗបេក្ខកុមារ KODOMO ចំនួន៨រូប នៃកម្មវិធី ប្រកួតតារាចំរៀងយុវកុមារកូដូម៉ុ ឆ្នាំទី៨ KODOMO Junior Singing Contest Season 8ដោយនាំជាមួយផងដែរនូវភាពសប្បាយរីករាយ សេចក្តីសុខ និងស្នាមញញឹមផ្តល់ជូនដល់ប្អូនៗកុមារគ្រប់ៗរូប ក្រោមប្រធានបទ កម្មវិធីសប្បុរសធម៌ 3L “3L Charity (Love.Live.Laugh)” ដោយគោលដៅនៃផលិតផល KODOMO បានប្តេផ្ញាផ្តល់ និងចែករំលែកនូវសេចក្តីស្រលាញ់ ការរស់នៅប្រកបដោយផាសុកភាព ជាមួយនឹងស្នាមញញឹម រីករាយនឹងសុភមង្គលទៅកាន់សង្គមកម្ពុជា។

 

នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦យើងទាំងអស់គ្នាជាគ្រួសារ KODOMO បាននាំយកនូវផលិតផល KODOMO ក៏ដូចជាកម្មវិធីកំសាន្ត ជាច្រើនមកបង្កើនបរិយាកាសសប្បាយរីករាយ និងផ្តល់ជូនដល់ប្អូនៗកុមារ ដែលស្ថិតនៅក្នុងអង្គការលើកស្ទួយប្រជាពលរដ្ឋ  People Improvement Organization ដែលជាអង្គការមួយដែលបាន  ផ្តល់នូវការអប់រំការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគាំទ្រគាំពារដល់សហគមន៍ ក្រីក្របំផុតក្នុងព្រះរាជណាចក្រកម្ពុជា ក៏ដូចជាកុមារកំព្រា កុមាររស់នៅតាមចិញ្ចើមថ្នល់ កុមាររើសសម្រាមជាដើម

KODOMO មានសេចក្តីរីករាយ ដែលបានចូលរួមចំណែកលើកស្ទួយដល់សង្គម កម្ពុជា ចូលរួមចែករំលែកផ្តល់នូវសេចក្តីស្រលាញ់ ពោរពេញដោយស្នាមញញឹម ដ៏រីករាយ កក់ក្តៅ ដើម្បីជីវភាពរស់នៅមួយដ៏សំបូរបែបនិងសុភមង្គល៕

RELATED ARTICLES