Friday, April 26, 2024
Homeសន្ដិសុខសង្គមស្រីសុំចែកផ្លូវ ប្រុសស្នេហ៍វាយទម្លាក់ពីលើឡាន ផ្អើលកណ្ដាលផ្លូវ

ស្រីសុំចែកផ្លូវ ប្រុសស្នេហ៍វាយទម្លាក់ពីលើឡាន ផ្អើលកណ្ដាលផ្លូវ

ភ្នំពេញ៖ ស្ត្រីម្នាក់ បានទាក់ទងស្នេហាជាមួយនឹងបុរសម្នាក់ អស់រយៈពេល២ឆ្នាំមក ហើយ ទើបនឹងបែកធ្លាយដឹងថា ប្រុសស្នេហ៍ជើងល្អមានប្រពន្ធកូនរួចទៅហើយ ទើបកើតមានជម្លោះតឹងសរសៃកដាក់គ្នា ត្រូវប្រុសស្នេហ៍ វ៉ៃទម្លាក់ពីលើរថយន្ត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង ២០នាទីយប់  ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចាមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។

ស្ត្រីរងគ្រោះ ដែលត្រូវប្រុសស្នេហ៍វាយ ទម្លាក់ពីលើរថយន្ត មានឈ្មោះមិនា អាយុ៣០ឆ្នាំ មុខរបរបកប្រែភាសាចិន ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនបង្កជាប្រុសស្នេហ៍ មានឈ្មោះឈុំ សេង អាយុ៣៨ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ី ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតនៅ ខេត្តកំពត ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ ខណៈដែល កម្លាំងសមត្ថកិច្ច កំពុងចេញល្បាតក្នុងមូលដ្ឋាន ខាងលើ ស្រាប់តែប្រទះឃើញរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស កំពុងបើកតាម បណ្តោយផ្លូវបេតុងខាងលើ និងមានមនុស្ស ប្រុសស្រី២នាក់ បានឈ្លោះប្រកែកគ្នាក្នុងរថយន្ត ហើយក៏ត្រូវភាគីខាងប្រុស រុញទម្លាក់ភាគីខាង ស្រីធ្លាក់ពីលើរថយន្ត។ ឃើញបែបនេះ សមត្ថកិច្ច ក៏ឃាត់អ្នកទាំង២នាំមកកាន់ប៉ុស្តិ៍នគរបាល ចោមចៅ ដើម្បីសួរនាំពីដំណើរដើមរឿងឱ្យ បានច្បាស់លាស់។

តាមសម្តីពីភាគីខាងស្រី បានរៀបរាប់ ប្រាប់ថា នាងនិងជនបង្កហេតុគឺជាគូស្នេហ៍នឹងគ្នា តែមិនបានរៀបការអ្វីនោះទេ ពោលគឺកាលពី ២ឆ្នាំមុន ខណៈដែលនាងទើបនឹងត្រឡប់មកពី ធ្វើការនៅប្រទេសចិនវិញ ក៏បានជួបនឹងប្រុស ស្នេហ៍រូបនេះ ដែលកាលនោះគេបានអះអាងថា ជាបុរសពោះម៉ាយ គ្មានប្រពន្ធកូនជាប់ពាក់ព័ន្ធ អីនោះទេ ហើយក៏ព្យាយាមតាមលួងលោមសុំ ស្នេហ៍ពីនាងរហូតដល់នាងទន់ចិត្ត ក៏រួមរស់នឹង គ្នារហូតមកដល់ពេលនេះ មានរយៈពេល២ឆ្នាំ មកហើយ ។

dfsdfdsf

ភាគីខាងស្រី បានបន្តទៀតថា ស្រាប់តែ ពេលនេះ ទើបបែកធ្លាយរឿងថា ប្រុសស្នេហ៍ នេះមិនមែនជាពោះម៉ាយនោះទេ គឺមានប្រពន្ធ និងកូនរួចទៅហើយ និងកំពុងរស់នៅស្រុកកំណើត ឯខេត្តកំពត។ ក្រោយពីដឹងថា ប្រុសស្នេហ៍នៅ ជាប់ចំណងប្រពន្ធកូនបែបនេះ នាងក៏មិនចង់ ពាក់ព័ន្ធទៀត និងចង់ដោះដៃពីប្រុសហេងស៊យ នេះវិញដែរ តែដោះមិនរួច ព្រោះតែប្រុសព្រាន ពូកែលួងលោម និងមិនត្រឹមតែបោកយកខ្លួននាង ទេ ថែមទាំងខ្ចីលុយនាង៤ពាន់ដុល្លារ មិនទាន់ សងទៀតផង។

ភាគីស្ត្រីរងគ្រោះ បានបញ្ជាក់ថា លុះដល់ យប់កើតហេតុនាង និងប្រុសស្នេហ៍ បានជិះរថ- យន្តជាមួយគ្នា រួចក៏ឈ្លោះប្រកែកគ្នាពីរឿងដែល នាងត្រូវប្រុសស្នេហ៍កុហកអស់២ឆ្នាំពីរឿងថា គ្មានប្រពន្ធកូន។ បន្ទាប់មកនាងក៏ សុំចែកផ្លូវគ្នា  និងទាមទារយកប្រាក់៤ពាន់ដុល្លារ ដែលប្រុស ស្នេហ៍ជំពាក់នោះត្រឡប់មកវិញ តែប្រុសស្នេហ៍ មិនព្រមឱ្យ ទើបកើតមានជម្លោះយ៉ាងក្តៅគគុក រហូតដល់ប្រុសស្នេហ៍ហេងស៊យ ហ៊ានរុញទម្លាក់ នាងពីលើរថយន្ត ទើបត្រូវកម្លាំងល្បាតប្រទះឃើញ ក៏នាំមកសាកសួរនៅប៉ុស្តិ៍ប៉ូលិសតែម្តង។

ដោយឡែក ភាគីខាងប្រុសមិនបានរៀបរាប់អ្វីទាំងអស់ និងចេះតែព្យាយាមលួងលោមស្រីស្នេហ៍ ឱ្យឡើងរថយន្តត្រឡប់ទៅវិញ ។

ចំណែកសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ បន្ទាប់ពី សួរនាំដឹងរឿងហើយ ក៏ត្រូវស្ត្រីរងគ្រោះស្នើសុំ ឱ្យជួយធ្វើកិច្ចសន្យាឱ្យនាងផង តែត្រូវសមត្ថ- កិច្ចបដិសេធថា មិនមែនជាតួនាទីរបស់សមត្ថ- កិច្ចទេ និងបានប្រាប់ឱ្យអ្នកទាំង២ទៅដោះស្រាយ គ្នានៅសាលាសង្កាត់វិញ។ ទីបំផុតភាគីខាងប្រុស បានលួងលោមភាគីខាងស្រី រហូតដល់ទន់ចិត្ត យល់ព្រមឡើងជិះរថយន្តជាមួយគ្នាត្រឡប់ទៅ វិញបាត់ ៕

ថោង ធីម

RELATED ARTICLES