Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិផែនការណ៍ ​សេដ្ឋកិច្ចរបស់ ត្រាំចាយច្រើន ជាង​លោក ស្រីគ្លីនតុន

ផែនការណ៍ ​សេដ្ឋកិច្ចរបស់ ត្រាំចាយច្រើន ជាង​លោក ស្រីគ្លីនតុន

ព័ត៌មានទាន់ហេតុការណ៍បំផុត

អាមេរិក៖ លោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូ ណាល់ត្រាំ បាននិងកំពុង ទម្លាក់នូវសំណើរ រៀងខ្លួនដើម្បីកត់ សម្គាល់ពីអ្វីៗដែល ទទួលបានមក ពីផែនការហូត យកពន្ធ ទៅក្នុងកញ្ចប់ ថវិការបស់ មន្ទីរបង់តេហ្គូន នៅក្នុងការ ធ្វើហេដ្ឋារចនា សម្ព័ន្ធចំណាយកាលពីប៉ុន្មាន សប្តាហ៍មុននេះ ដែលសំណើរ របស់អ្នកទាំង ពីរជា មធ្យោបាយ បង្ហាញឲ្យ ឃើញពីអ្វីដែល ជាផលប៉ះ ពាល់ទៅនឹងការ ចំណាយរបស់សហរដ្ឋ អាមេរិកនៅ ទសវត្សរ៍ក្រោយ។

យោងតាមរបាយការណ៍ ថ្មីមួយពី គណៈកម្មការអព្យាក្រឹត ដែល ទទួលខុសត្រូវចំពោះ ថវិកា សហព័ន្ធឲ្យដឹងថា ការវាយតម្លៃចុង ក្រោយបង្ហាញថាផែនការណ៍ សេដ្ឋកិច្ចរបស់លោកស្រី គ្លីនតុន នឹងចំណាយ បន្ថែម២០០ប៊ីលានដុល្លារ ទៅក្នុងបំណុលជាតិ នៅទសវត្សរ៍  ក្រោយ ខណៈលោក ដូណាល់ ត្រាំ គ្រោងនឹងចំណាយ បន្ថែម៥,៣ទ្រីលានដុល្លារ ឯណោះ ឬច្រើនជាង លោកស្រី គ្លីនតុន ២៦,៥ដង។

បំណុលសាធារណៈ របស់សហរដ្ឋអាមេរិក ថ្មីៗនេះមានចំនួន១៤ទ្រីលាន ដុល្លារឬ៧៧%នៃ GDP ។ តាមផែនការណ៍ របស់លោក ស្រីគ្លីនតុនបំណុល នឹងកើនឡើង៨៦% នៃGDP ខណៈផែន ការណ៍របស់លោកត្រាំ នឹងកើនឡើង ជាង១០៥%នៃ GDP ។

តាមរបាយការណ៍ ផែនការណ៍សេដ្ឋកិច្ច របស់លោកស្រី គ្លីន តុន នឹងបង្កើនការចំណាយសំខាន់ៗ ថ្វីបើមានការ ដំឡើងពន្ធលើ អ្នកមានទ្រព្យសម្បត្តិ (មហាសេដ្ឋី) នឹងទូទាត់មួយផ្នែក ធំលើកំណើននេះ យ៉ាងណាក្តី។ ទន្ទឹមនិងនេះ ផែនការណ៍ របស់ លោកត្រាំនឹងបន្ថយ ទាំងការចំណាយនិង ការហូតពន្ធ ប៉ុន្តែវានឹង បាត់បង់ចំណូល ច្រើនស្របពេល ដែលលោក កាត់ខ្ទង់ចំណាយ ហើយវានឹងនៅតែ កើនឡើងនូវបំណុល រាប់ទ្រីលានដុល្លារដដែល។

ទោះជាយ៉ាងណាភាព ខុសគ្នារវាងគោល នយោបាយសេដ្ឋកិច្ចរបស់ បេក្ខជន ប្រធានាធិបតីទាំងពីរ គឺ គោលនយោបាយ ពន្ធរបស់ លោកស្រីគ្លីនតុនលទ្ធផល នោះគឺបង្កើនចំណូល សុទ្ធសាធ១,៥៥ទ្រី លានដុល្លារ នៅទសវត្សរ៍ក្រោយ រាប់បញ្ចូល១,០៥ទ្រីលាន ដុល្លារពីការដំឡើង ពន្ធលើអ្នករក ប្រាក់ចំណូលបាន ខ្ពស់និង១៥០ទ្រីលាន ដុល្លារក្នុងការបង្កើន ពន្ធពាណិជ្ជកម្ម។ ដោយឡែកលោកត្រាំ វិញ នឹងបញ្ចប់ការកើន ឡើងនូវបំណុលរបស់ ជាតិ៤,៥ទ្រីលានដុល្លារ ផ្សេងទៀតដែល នាំឲ្យខាត បង់ចំណូល ១,២ទ្រីលានដុល្លារ ពីពន្ធពីការកែទម្រង់ លើបុគ្គលឯកជន និង២,៨៥ទ្រីលានដុល្លារ ពីការកែទម្រង់ លើពន្ធពាណិជ្ជកម្ម និង១,២ទ្រីលានដុល្លារ ពីការលុបចោល ការកាតព្វកិច្ចពន្ធ។

3

លោកស្រី ហ៊ីលឡារី គ្លីនតុន

4

លោក ដូ ណាល់ត្រាំ

RELATED ARTICLES