Friday, January 30, 2026
Homeកីឡាជាតិចាន់ វឌ្ឍនាការ ថា "គ្រូមួយថ្ងៃគ្រូមួយជីវិត" ពេលជួបលោកលី តេហ៊ុន

ចាន់ វឌ្ឍនាការ ថា “គ្រូមួយថ្ងៃគ្រូមួយជីវិត” ពេលជួបលោកលី តេហ៊ុន

កីឡាករចាន់ វឌ្ឍនាកា ដែលអ្នកគាំទ្រតែងតែហៅថា (CV11) នោះ នៅថ្ងៃនេះកីឡាកររូបនេះបានជួបជាមួយលោកលី តេហ៊ុន អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងប្រទេសកម្ពុជា។

ការជួបគ្នារវាងអតីតគ្រូបង្វឹកនិងសិស្សនេះ បានកើតឡើងដោយចៃដន្យ ហើយអ្នកទាំង២បានចាប់ដៃគ្នាដោយក្តីនឹករលឹកយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ លោកលី តេហ៊ុន បានប្រើពាក្យប្រៀនប្រដៅដល់កីឡាករវឌ្ឍនាកា ទៀតផង។

កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា “បានជួបគាត់ដោយចៃដន្យ គាត់នៅតែមានពាក្យប្រដៅថែមទៀតដូចមុនដដែលហឹមអរគុណណាស់លោកគ្រូ គ្រូមួយថ្ងៃគ្រូមួយជីវិត”។

ប៉ុន្តែការជួបគ្នានេះ មហាជនមិនដឹងថា តើលោកលី តេហ៊ុន មកដឹកនាំក្លឹបឬមានការអ្វីសំខាន់នៅឡើយទេ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំក្រុមជម្រើសជាតិកម្ពុជា របស់លោកហុងដា កីឡាករចាន់ វឌ្ឍនាកា មិនទាន់មានសំណាងបានចូលលេងនៅឡើយទេ។ ខណៈដែលថ្ងៃនេះ ក្រុមជម្រើសជាតិនិងជួបជាមួយក្រុមបាល់ទាត់ហុងកុង ក្នុងទឹកដីហុងកុង៕

RELATED ARTICLES