ព័ត៌មានទាន់ហេតុការណ៍បំផុត
កាណាដា៖ យោងតាមការ ចេញផ្សាយរបស់ ទូរទស្សន៍ CTV កាលពីរសៀល ថ្ងៃពុធឲ្យដឹង ថាសិស្ស ទាំងអស់ត្រូវបាន ជម្លៀសចេញ ពីសាលាដោយ សុវត្ថិភាពកាល ពីថ្ងៃពុធក្នុង ខេត្ត Prince Edward Island ប្រទេសកាណាដា បន្ទាប់ពីប៉ូលិសបាន ទទួលដំណឹង ពីការគំរាមកំហែង បោកគ្រាប់បែក នៅសាលារៀននានា។
ខេត្តដែលមានដែន ដីជាកោះមួយនេះ មានសាលារដ្ឋចំនួន៦២ និងមានសិស្សជិត២ម៉ឺននាក់។
តាមរបាយការណ៍ពុំមាន អ្នករងរបួសឡើយ ហើយក៏ តម្រុយណាមួយ ត្រូវបានគេរក ឃើញនៅតាម សាលារៀនមួយចំនួនដែរ ពោលគឺពុំមាន ជនសង្ស័យណា ម្នាក់ដែលជាប់ពាក់ ព័ន្ធនិងការគំរាម កំហែងនេះត្រូវបាន គេកំណត់អត្ត សញ្ញាណនោះផងដែរ។
ចំពោះករណីនេះក ងកម្លាំងមួយចំនួនទាំងប៉ូលិសថ្នាក់ ខេត្តនិងសហព័ន្ធបាន រួមគ្នាធ្វើការស៊ើប អង្កេតទៀតផង។ សាលាមួយចំនួន នៅខេត្ត Nova Scotia និងខេត្ត Manitoba ក៏ត្រូវបានគំរាមកំហែង ផងដែរកាល ពីថ្ងៃពុធនេះ ប៉ុន្តែប៉ូលិសនៅ តែកំពុងស៊ើបអង្កេត ថាតើការ គំរាមកំហែងនោះ ជាប់ពាក់ព័ន្ធដូចម្តេច។
នៅក្នុង សន្និសិទសារព័ត៌មាន មួយនៅ Ottawa កាលពីរសៀល ថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី Justin Trudeau បានធានា អះអាងចំពោះប្រជាជនថាអាជ្ញាធរ មានសមត្ថកិច្ចក្នុង ស្រុកកំពុងដាក់ពង្រាយ នូវគ្រប់ធនធាន ដែលចាំបាច់ក្នុង ការប្រតិបត្តិការ ដែលកំពុងបន្តធ្វើនេះ។
គួរបញ្ជាក់ថានៅ តាមសាលា មួយចំនួននៅ ក្នុងខេត្តខាងលើត្រូវ បានគេផ្ញើសារគំរាមបំផ្ទុះ គ្រាប់បែកក្នុង ថ្ងៃតែមួយ ប៉ុន្តែក្នុងសាលានោះពុំបានបញ្ជាក់ ច្បាស់លាស់ពី ឈ្មោះសាលាឡើយ។ នៅគ្រប់ សាលារៀនទាំង អស់ត្រូវបាន គេធ្វើ សេចក្តីជូនដំណឹងជាលាយលក្ខណ៍ អក្សរ ក្នុងរយៈពេល១០នាទី ហើយការជម្លៀស ខ្លួនបានចាប់ផ្តើម អនុវត្តភ្លាមៗផងដែរ។