ខ្សែជីវិតអ្នកជំនួញល្បីៗលើពិភពលោក
ធុរកិច្ចជនល្បីៗ៖ លោក អាន វ៉ាង (An Wang) គឺជាវិស្វករនិង អ្នកបង្កើតកុំព្យូរទ័រ ជនជាតិ ចិន-អាមេរិក ម្នាក់ដែល បានបំពេញ ការងារដ៏អស្ចារ្យ ក្នុងវិស័យខួរ ក្បាលម៉ាញ៉េទិច របស់កុំព្យូរទ័រ (បន្ទះអង្គចងចាំ)។
លោក វ៉ាង ជាជនអន្តោ ប្រវេសន៍ ជនជាតិចិន ម្នាក់ហើយក៏ជាអ្នក ដែលបានប្រែក្លាយ ជាមនុស្ស សំខាន់មួយរូប ក្នុង ឧស្សាហ កម្ម អេឡិចត្រូនិក។ ដំណើរដ៏ជោគ ជ័យរបស់លោក បានចាប់ផ្តើម ឡើងនៅពេល លោកបង្កើត នូវឧបករណ៍ ស្ទង់ជីពចរ មួយ ប្រភេទរួមជាមួយនិង សហសេវិកម្នាក់ ដែលវាគឺជាផ្នែក ដ៏មានសារសំខាន់ មួយនៃការអភិវឌ្ឍ ខួរក្បាលម៉ាញ៉េទិច របស់កុំព្យូរទ័រ។
លោកបានអនុវត្ត តាមការច្នៃ ប្រឌិតនេះជាមួយនិង ការអភិវឌ្ឍ លើការវិលចុះ ឡើង(ខួប) នៃការសរសេរ បន្ទាប់ពីការអាន ដែលជា ដំណោះស្រាយនៅក្នុងវិនាសកម្មនៃបញ្ហា រៀនសូត្រ និងមានជាប់ជាមួយ នៅក្នុងខួរក្បាល ម៉ាញ៉េទិចកុំព្យូរទ័រ។ នេះគឺជាគន្លឹះ ដ៏សំខាន់មួយ នៅក្នុងការឈានចូលទៅ ក្នុងការបង្កើត ឧបករណ៍ឬ គ្រឿងខួរក្បាល ម៉ាញ៉េទិចកុំព្យូរទ័រ តាមជម្រើស ចំពោះការស្តុក ទុកទិន្នន័យ។
លោកទទួលបាននូវ ប្រាក់មួយ ចំនួនធំពី អង្គការជាច្រើន ដែលប្រើប្រាស់ ប្រកាសនីយ បត្រតក្កកម្មរបស់ លោកក្នុងការ រៀបចំឡើង សម្រាប់ការបង្កើតឡើង នូវគំរូអង្គចងចាំ (ខួរក្បាលអេឡិចត្រូនិក) ក្នុងផលិតកម្មកុំព្យូរទ័រ។
លោកបានប្រើប្រាស់ អង្គចងចាំនេះ ក្នុងការបង្កើត នូវក្រុមហ៊ុន កុំព្យូរទ័រផ្ទាល់ ខ្លួនរបស់លោក ដូច្នេះហើយបាន ជាបានលោកបង្កើតឡើងនូវ ក្រុមហ៊ុន Wang Laboratories ។ ក្រុមហ៊ុននេះ បានប្រែក្លាយ ជាទីផ្សារឈាន មុខគេមួយក្នុង ម៉ាស៊ីនដេស ថបហើយក៏សម្រេចបានជោគ ជ័យជាមួយ ប្រូសេស ស័រពាក្យ។
ខ្សែជីវិតកាលនៅវ័យកុមារភាព
លោក វ៉ាង កើតនៅ ថ្ងៃ៧កុម្ភះឆ្នាំ១៩២០ នៅសៀងហៃ ប្រទេសចិន ដែលមានឪពុកឈ្មោះ Zen Wan Wang ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និងម្តាយឈ្មោះ Yin Lu ។
លោកគឺជាកូន ប្រុសច្បងក្នុងគ្រួសារ។ លោកមានបង ស្រីម្នាក់ ឈ្មោះ Hsu ប្អូនស្រីម្នាក់ Yu និងប្អូនប្រុសពីរនាក់Ping និងGe ។
ការអប់រំជាក់លាក់របស់ លោកបានចាប់ ផ្តើមក្នុងអាយុ៦ឆ្នាំ នៅពេលលោក បានត្រូវបាន អនុញ្ញាតឲ្យ ចូលរៀនថ្នាក់ទី៣ ។ លោកមានចំណាប់អារម្មណ៍ ក្នុងការសិក្សា មុខវិជ្ជាវិទ្យា និងគណិតវិទ្យា ហើយលោក បានសិក្សាភាសា អង់គ្លេសពីឪពុក របស់ខ្លួន។
លោកបាន បញ្ចប់ការសិក្សា ថ្នាក់មហាវិទ្យាល័យ នៅសាលាខេត្តសៀងហៃ ដែលស្ថិតក្នុងចំណោម សាលាល្អ ជាងគេបំផុតក្នុងប្រទេសចិន។ ក្នុងឆ្នាំ១៩៤០លោក បានបញ្ចប់ ការសិក្សាពី សាកលវិទ្យាល័យ Chiao Tung University ឯកទេស វិស្វកម្មអគ្គិសនី។
លោកបានរចនាឡើង នូវឧបករណ៍ បញ្ជូនព័ត៌មាន ដូចជាវិទ្យុទាក់ ទងសម្រាប់ប្រទេសចិន ក្នុងសម័យសង្គ្រាម លោកលើកទីពីរ។
បន្ទាប់ពីសង្គ្រាម បានបញ្ចប់លោកបា នដាក់ពាក្យចូលសិក្សា ក្នុងកម្មវិធីហ្វឹកហ្វឺន មួយហើយបាន ចូលរៀននៅ សាកលវិទ្យាល័យ Harvard University នៅ Cambridge , Massachusetts និងស្វែងរ កបានសញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ក្នុងឆ្នាំ១៩៤៦។
លោកកបានទទួល សញ្ញាបត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ១៩៤៨។
ការតស៊ូក្នុងអាជីព
បន្ទាប់ពីការទទួលបាន សញ្ញាបត្រថ្នាក់បណ្ឌិត រួចមក លោកវ៉ាងបានចាប់ ផ្តើមប្រកបការ ងារក្រោម ដំបូលមន្ទីរ ពិសោធន៍កុំព្យូរ របស់សាកលវិទ្យា Harvard ។ ក្រោយមក លោកក៏បាន សហការជាមួយ និងសហសេវិក ម្នាក់ក្នុងការ បង្កើតឡើងនូវ ឧបករណ៍ គ្រប់គ្រងឬវាស់ស្ទង់ជីពចរ ដែលផលិតនូវ បន្ទះអង្គចងចាំម៉ាញ៉េទិច និងទទួលបាន ប្រកាសនីយបត្រតក្កកម្មចំពោះ ការរកឃើញថ្មីនេះ។
តាមរយៈការទទួលបាន ប្រកាសនីយបត្រតក្កកម្មនេះ លោករកបាននូវ ការបង់តម្លៃ លើសិទ្ធិនេះត្រឹមត្រូវ ពីក្រុមហ៊ុនផលិតកុំព្យូរទ័រផ្សេងៗដូចជា IBM ដែល ជាក្រុមហ៊ុន ប្រើប្រាស់ខួរក្បាល ម៉ាញ៉េទិចកុំព្យូរទ័រ។
ក្នុងឆ្នាំ១៩៥១ លោកបាន បង្កើតក្រុមហ៊ុន អេឡិចត្រូនិក ផ្ទាល់ខ្លួនរបស់លោក ដែលមានឈ្មោះ Wang Laboratories ។
លោកបានលក់ ប្រកាសនីយបត្រតក្កកម្មនេះ ឲ្យទៅក្រុមហ៊ុន IBM ក្នុងតម្លៃ៥០ម៉ឺនដុល្លារ និងបានប្រើ ប្រាស់លុយ នេះក្នុងការពង្រីក ក្រុមហ៊ុនរបស់ លោកជាមួយ ដៃគូមួយ។
ក្នុងអំឡុងពាក់ កណ្តាលឆ្នាំ១៩៦០ លោកបានបង្កើត នូវឧបករណ៍ ធ្វើជំរឿនឌីជីថល ដែលប្រតិបត្តិការ នូវការគណនាដោយ អេឡិចត្រូនិកក្នុង កម្រិតល្បឿន ខ្ពស់និងចំណាយតិច។
បន្ថែមពីលើការ បង្កើតឡើង នូវម៉ាស៊ីនគិតលេខ និង ប្រូសេសស័រពាក្យ ក្រុមហ៊ុនរបស់ លោកវ៉ាងបាន ផ្លាស់ទៅជាផលិតកុំព្យូរទ័រខ្នាតតូចនៅ ដើមឆ្នាំ១៩៧០។
ជីវិតឯកជន
លោក អាន វ៉ាង បានជួបស្ត្រីឈ្មោះ Lorraine Chiu ក្នុងពិធីជប់លៀងមួយ ហើយពួកគេ បានរៀបការ ក្នុងឆ្នាំ១៩៤៩ ។ ម្យ៉ាងពួក គេមានកូនបីនាក់ ឈ្មោះ Frederick , Courtney និង Juliet ។
លោកបានបង្កើតគ្រឹះ ស្ថានសិក្សា Wang Institute of Graduate Studies ក្នុងឆ្នាំ១៩៧៩ ។ លោកក៏បាន ជួយស្ថាបនា ឡើងវិញនូវរោងភាពយន្ត Metropolitan ក្នុងទីក្រុង Boston ដោយប្តូរឈ្មោះ ថ្មីជារោងកុន Wang Theater ក្នុងឆ្នាំ១៩៨៣។
លោកបានស្លាប់ បាត់បង់ ជីវិតនៅថ្ងៃ២៤មីនា ឆ្នាំ១៩៩០ ក្នុងទីក្រុង Boston សហរដ្ឋអាមេរិក ដោយសារជំងឺមហារីក។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា