Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិឥណ្ឌា​បញ្ជាទិញ ​យន្តហោះ​ចម្បាំង​ Rafale ៣៦គ្រឿងពីបារាំង

ឥណ្ឌា​បញ្ជាទិញ ​យន្តហោះ​ចម្បាំង​ Rafale ៣៦គ្រឿងពីបារាំង

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឥណ្ឌាបណ្តាញព័ត៌មាន បរទេសផ្សាយថា រដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង មួយក្នុងការ ទិញយន្តហោះ ចម្បាំងម៉ូដែល Rafale ចំនួន៣៦ គ្រឿងពីប្រទេស បារាំងកាលពី ថ្ងៃសុក្រដែលមាន ទំហំទឹកប្រាក់ ៨,៧ប៊ីលានដុល្លារ ដែលនេះ គឺជាការបញ្ជាទិញសព្វាវុធធំ ជាងគេបំផុត លើកទី១ហើយ របស់ឥណ្ឌាក្នុង អំឡុងពេលពីរ ទសវត្សរ៍នេះ។

រដ្ឋមន្ត្រីការពារ ជាតិបារាំងលោក Jean Yves Le Drian បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយនិងសម ភាគីឥណ្ឌា ដែលដឹកនាំ ដោយលោក Manohar Prrikar រដ្ឋមន្ត្រីការពារ ជាតិឥណ្ឌាក្នុង រដ្ឋធានីញូវដេលី ដែលជា ការបញ្ចប់នូវ វិវាទលើផ្នែក ហិរញ្ញវត្ថុអស់រយៈពេលជិត១៨ខែ រវាងរដ្ឋាភិបាល ក្រុងញូវដេលី និងក្រុមផលិតយន្តហោះ Dassault Aviation។

ទោះជាយ៉ាងណាក្រសួង ការពារជាតិឥណ្ឌា បានថ្លែងថាខ្លួននឹង បញ្ជាក់ពីតម្លៃជាក់ លាក់នៅពេល ក្រោយជុំវិញការ បញ្ជាទិញយន្តហោះចម្បាំងដែលមាន សមត្ថភាពខ្ពស់ក្នុង ការប្រយុទ្ធនោះ ប៉ុន្តែមន្ត្រីមាន សមត្ថកិច្ចបានឲ្យ ដឹងថាខ្លួនវានឹង មានទំហំទឹកប្រាក់ប្រហាក់ ប្រហែលនិង៨,៧ប៊ីលានដុល្លារ។

8

999

ghhjj

 

 

RELATED ARTICLES