ព័ត៌មានទាន់ហេតុការណ៍បំផុត
រុស្សុី៖ ខុទ្ទកាល័យប្រធានា ធិបតីបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍ មួយថាប្រធានាធិបតី កៀហ្សុីសុីស្ថាន លោក Almazbek Atambayey បានធ្វើដំណើរ ទៅដល់ក្រុងមូស្គូ ហើយនៅថ្ងៃស្រុក នេះដើម្បីបន្តព្យាបាល បញ្ហាបេះដូងរបស់លោក។
មេដឹកនាំ ប្រទេសវ័យ៦០ឆ្នាំរូប នេះបានលុបចោល ដំណើរទស្សនកិច្ចទៅ កាន់សភាអង្គការ សហប្រជាជាតិ នៅសប្តាហ៍ នេះបន្ទាប់ពីលោកមានអាការ ឈឺចុកចាប់លើ ដើមទ្រូង ក្នុងអំឡុងពេល ឈានជើង ឡើងលើ យន្តហោះក្នុងជើង ហោះហើរ របស់លោក និងបានស្នាក់នៅ ក្នុងប្រទេសតួកគី មុននិងហោះហើរ ទៅកាន់ ប្រទេសរុស្ស៊ីផងដែរ។
យោងតាម សេចក្តីថ្លែងការណ៍ នោះឲ្យដឹងថាអ្នកឯកទេស ជំងឺបេះដូងម្នាក់ដែល បម្រើការនៅមន្ទីរពេទ្យ មួយក្នុងខុទ្ទកា ល័យរបស់លោកក៏ បានទៅដល់ ក្រុងមូស្គូផងដែរ។
លោក Atambayey កាលពីដើម ឡើយគេពុំបានសង្កេត ឃើញពីសញ្ញាជាក់ ស្តែងដែលបង្ហាញ ថាសុខភាពលោក មិនល្អនោះឡើយ។
កៀហ្ស៊ីស៊ីស្ថានជា ប្រជាជាតិក្រីក្រមួយ ដែលមានជនមូស្លីម ច្រើនបំផុតប្រមាណ ជា៦លាននាក់និង មាននយោបាយ ងាយនិងប្រែប្រួលក្នុងរយៈ ពេលជាង មួយទសវត្សរ៍នេះ។ ការតវ៉ាដោយ អំពើហិង្សាក្នុងឆ្នាំ២០០៥ និង២០១០ បានផ្តួលរលំ ប្រធានាធិបតី ពីររូប ដោយជោគជ័យ។
ចំណែកលោក Atambayey បានសន្យា ចុះចេញពីតំណែង នៅពេលដែល អាណត្តិរបស់ លោកចប់ក្នុង ខែធ្នូឆ្នាំ២០១៧ ប៉ុន្តែការ ស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ នេះជាការជំរុញឲ្យ មានការផ្តល់ អំណាចដល់ គណៈរដ្ឋមន្ត្រី ក៏ដូចជា ការគ្រប់ គ្រងដោយ រួមគ្នាជាមួយ និងបក្សដទៃ ដែលជាសម្ព័ន្ធមិត្តរបស់ លោកនៅក្នុង រដ្ឋសភា។ គណបក្សប្រជាធិ បតេយ្យសង្គម របស់លោក ដឹកនាំដោយ ការរួបរួមគ្នាជាមួយបក្សដទៃ ក្នុងរដ្ឋសភាប៉ុន្តែ មិនមានមតិភាគច្រើនដាច់ ខាតនោះឡើយ។