បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាបរាជ័យ អាយុក្រោម២២ឆ្នាំ ក្នុងការយកឈ្នះក្រុមជម្រើសជាតិបាត់ទាត់មីយ៉ាន់ម៉ា អាយុក្រោម២២ឆ្នាំ ដោយការស៊ុតបាល់ប៉េណាំងទីមិនចោល ក្រោមថ្វីជើងកីឡាករកែវ សុខផេង សម្តេចហ៊ុន សែន ក៏បានលើកទឹកទឹកចិត្តកុំឲ្យសុខផេងអស់សង្ឃឹម។

សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធី អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ដែលពិធីនេះធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ថា ”ជាប្រវត្តិសាស្ត្រហើយដែលកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អាចឈានដល់វគ្គផ្តាច់ព្រ័ត្រ កែវ សុខផេង ទាត់បាល់ Free Kick នាំកម្ពុជា ស្មើមីយ៉ាន់ម៉ា។ តែពេលទាត់បាល់ប៉េណាំងទីមិនចូល សូម្បីតែកីឡាបាល់ទាត់ពិភពលោក Backham ក៏ស៊ុតមិនចូលដែរ ចំណែកបាល់ដែលប៉េណាំងទីដែរ។

សម្តេចក៏បានបន្តថា “ពេលកម្ពុជា ឈ្នះម៉ាឡេសុី កែវ សុខផេង ជាវីរៈបុរស ដល់ពេលកម្ពុជា ចាញ់វៀតណាម ចោទកែវ សុខផេង ជាកូនវៀតណាម”។

សម្តេចបានបន្ថែមថា “សូមប្រជាពលរដ្ឋយោគយល់ដល់កែវ សុខេង កីឡាមានឈ្នះមានចាញ់”។

គួបញ្ជាក់ថា កាលពីល្ងាចម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានតាមយកស្មើក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា ២ទល់នឹង២។ លុះដល់ពេលទាត់ប៉េណាំងទីក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ស៊ុតចូល៥គ្រាប់ ចំណែកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស៊ុតចូលបានត្រឹមតែ៤គ្រាប់ទេ ដោយបាល់ប៉េណាំងទីក្រោយគេ កីឡាករកែវ សុខផេង ស៊ុតចំបង្គោលទី។

ភ្លាមនោះ កីឡាករកែវ សុខផេង បានដេកយំលើវាលស្មៅ ដែលនាំឲ្យគ្រូបបង្វឹក និងកីឡាកររួមក្រុមស្ទុះមកចាប់ឱបលើកទឹកចិត្តគ្រប់គ្នា៕