Friday, March 29, 2024
Homeព័ត៌មានជាតិអភិបាល​ខេត្ត​ព្រះសីហនុ លើក​ពី​បញ្ហា អនា​ធិប​តេយ្យ​ដីធ្លី​តំបន់​ក្បាល​ឆាយ

អភិបាល​ខេត្ត​ព្រះសីហនុ លើក​ពី​បញ្ហា អនា​ធិប​តេយ្យ​ដីធ្លី​តំបន់​ក្បាល​ឆាយ

ខេត្តព្រះសីហនុ ៖ លោកយន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើក ឡើងថា តំបន់ក្បាលឆាយ ដែលជាតំបន់ការពារ ធម្មជាតិ និងជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ ផ្គង់ទឹកស្អាតដល់ក្រុងព្រះសីហនុ  ពេលនេះកំពុង ប្រឈមនឹងការរំលោភបំពានកាប់រានព្រៃយក ដីធ្លីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ពីសំណាក់ប្រជាពលរដ្ឋ មួយចំនួនយ៉ាងអនាធិបតេយ្យ។

លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានសរសេរទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ថា “សូម បងប្អូន មេត្តាជួយពិចារណាទាំងអស់គ្នាលើបញ្ហា អនាធិបតេយ្យដីធ្លីនៅតំបន់ក្បាលឆាយ។

តំបន់ក្បាលឆាយ ជាតំបន់ដែលរាជរដ្ឋា- ភិបាល បានចេញអនុក្រឹត្យកំណត់ជាតំបន់ការពារ ព្រោះតំបន់នេះជាតំបន់ប្រភពទឹកសម្រាប់ផ្គត់  ផ្គង់ទឹកស្អាតដល់ក្រុងព្រះសីហនុ ទាំងមូល និង បណ្តាតំបន់ជុំវិញ។

ពិតណាស់ ក្នុងដែនតំបន់ក្បាលឆាយ ការ- ពារដោយអនុក្រឹត្យនេះ មានប្រជាពលរដ្ឋរស់- នៅតាំងពីដើមមក យើងមានការលំបាកឱ្យពួក គាត់ចាកចេញ ទើបរាជរដ្ឋាភិបាលបានណែនាំ ឱ្យអាជ្ញាធរសិក្សាដើម្បីឆ្វៀលតំបន់រណបដែល ប៉ះពាល់ដល់តំបន់ប្រភពទឹកតិចជាងគេ សម្រាប់ ចែកជូនប្រជាពលរដ្ឋ។ ជាលទ្ធផលរាជរដ្ឋាភិបាល បានឯកភាពតាមការសិក្សា ហើយសម្រេចឆ្វៀល នៅតំបន់ប្រជាពលរដ្ឋរស់នៅច្រើន បូកថែម ទីតាំងសម្រាប់ចែកជូនប្រជាពលរដ្ឋដែលរស់ នៅក្បែរតំបន់ស្នូលមួយចំនួនទៀត។ ពិតណាស់ ទីតាំងដែលត្រូវចែកនោះ អាចមិនគាប់ចិត្តទាំង- ស្រុងរបស់បងប្អូនទេ តែលទ្ធភាពរបស់យើង មានតែប៉ុណ្ណឹង ព្រោះវាជាភាពចាំបាច់នៃការ រក្សាទីតាំងតំបន់ទឹកសាប ប្រភពទឹកក្បាលឆាយ យើងគឺជាកត្តាចម្បងបំផុត ដែលអាចនិយាយ បានថា យើងត្រូវតែរក្សាប្រភពទឹក សម្រាប់ បម្រើសេចក្តីត្រូវការនៃការរីកចម្រើនក្នុងខេត្ត យើងផង សម្រាប់អនាគតកូនចៅជំនាន់ក្រោយ យើងផង។

ថ្មីៗនេះ ក្នុងពេលអាជ្ញាធរយើងយកគ្រឿង- ចក្រទៅរៀបចំទីតាំងដែលរាជរដ្ឋាភិបាល បាន សម្រេចឆ្វៀលចេញសម្រាប់បងប្អូនដែលត្រូវ រើចេញពីតំបន់ក្បែរតំបន់ស្នូលនោះ មានបងប្អូន យើងមួយចំនួនមកឃាត់គ្រឿងចក្រ។ តើយើង ត្រូវធ្វើដូចម្តេច? ប្រើច្បាប់ ឬប្រើកម្លាំង?

ក្នុងពេលជាមួយគ្នានេះទៀត មានបងប្អូន ប្រជាពលរដ្ឋជាង២០០នាក់ (មកពីតំបន់ក្បែរៗ ក្បាលឆាយខ្លះ មកពីក្រៅខ្លះ) បានធ្វើសកម្មភាព កាប់ព្រៃយកដីនៅតំបន់ក្បាលឆាយ លើទីតាំង ថ្មីមួយចំនួនទៀត ដោយមិនគិតពីច្បាប់ទម្លាប់ អ្វីទាល់តែសោះ។

ថ្ងៃនេះ (២០/០៩/២០១៦) ខ្ញុំបានដឹកនាំ ក្រុមការងារខេត្ត ចុះទៅពិនិត្យទីតាំងអនាធិប- តេយ្យនោះផ្ទាល់ ឃើញថា បងប្អូនដែលមក កាប់ព្រៃយកដីនោះ ពុំមែនជាអ្នករស់នៅលើ ទីតាំងនោះយូរមកហើយនោះទេ ភាគច្រើនគឺ ជាអ្នកថ្មីសុទ្ធសាធ។ ពេលខ្ញុំសាកសួរ ពួកគាត់ ឆ្លើយថា ពួកគាត់ក្រណាស់ មិនមានដីតាំងលំនៅ ទេ។ ខ្ញុំបានជម្រាបគាត់វិញថា រាជរដ្ឋាភិបាលបាន ត្រៀមដីជាង១០០០ហិកតារ សម្រាប់បងប្អូន ដែលគ្មានដីពិតប្រាកដ សូមធ្វើសំណើតាមអាជ្ញាធរ មូលដ្ឋានមកចុះ តែពួកគាត់ហាក់ចង់បានតែ ដីតំបន់ហាមឃាត់នោះ។

សំណួរថា ៖

-ហេតុអ្វីបានជាពួកគាត់លើកគ្នាជាង២០០ នាក់មកចាប់ដី ក្នុងពេលតែមួយអ៊ីចឹង? អ្នក ណាជាអ្នករៀបចំ? រៀបចំដើម្បីអ្វី?

-ពួកគាត់ពិតជាខ្វះទីជម្រកមែនឬ? បើខ្វះ មែន តើមុននេះគាត់នៅឯណា? ហើយហេតុ ម៉េចពួកគាត់ហាក់មិនចង់បានដីដែលរដ្ឋចែកឱ្យ ជាដីសម្បទានសង្គមកិច្ចសោះអ៊ីចឹង? ព្រោះ ទីតាំងដីសម្បទានសង្គមកិច្ចនោះ ក៏សមរម្យ ប្រហាក់ប្រហែលនឹងទីតាំងដែលគាត់កំពុងចាប់ នោះដែរ។

-ក្នុងចំណោមសកម្មជនចាប់ដីនោះ ក៏មាន លោកជំទប់ក្រុមប្រឹក្សាឃុំ មកពីបក្សប្រឆាំង ម្នាក់ផងដែរ។

យើងខ្ញុំបានព្យាយាមពន្យល់ពួកគាត់ណាស់ ដើម្បីឱ្យគាត់យោគយល់ កុំប៉ះតំបន់នេះ ព្រោះ តំបន់នេះសំខាន់ណាស់ សម្រាប់ប្រយោជន៍រួម របស់ប្រជាពលរដ្ឋខេត្តព្រះសីហនុយើងទាំងមូល ទាំងចំពោះមុខ ទាំងអនាគត។

ពេលនេះយើងកំពុងរង់ចាំមើលការសម្រេច ចិត្តរបស់ពួកគាត់។ ក្នុងករណីពួកគាត់មិនយល់- ព្រមចាកចេញដោយសន្តិវិធីទៀត តើបងប្អូន ណាអាចឱ្យយោបល់ថា យើងគួរធ្វើម៉េចបន្ត ទៀត? យើងខ្ញុំព្យាយាមចៀសវាងការប្រើកម្លាំង អនុវត្តច្បាប់បំផុត។

សូមមេត្តាយល់ថា ករណីនេះ មានការ ប៉ះពាល់ដល់យើងទាំងអស់គ្នា ពុំមែនជារឿង ដោយឡែករបស់អ្នកណាម្នាក់ឡើយ”។

ទាក់ទងទៅនឹងបញ្ហាដីធ្លីតំបន់ក្បាលឆាយ នេះដែរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦  លោកសុខ ផន អភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះស្នងការ នគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ទីបញ្ជា ការតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរបរិស្ថាន ខេត្ត និងតំណាងព្រះរាជអាជ្ញាខេត្ត ចុះរុះរើខ្ទម និងទប់ស្កាត់ការកាប់ទន្ទ្រានដីតំបន់ក្បាលឆាយ  ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ដែលជាតំបន់រក្សាទឹកស្អាតតែមួយ គត់ សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនទូទាំងក្រុង ព្រះសីហនុ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានបញ្ជាឱ្យរុះរើខ្ទមទើបសាងសង់ថ្មីៗចំនួន ប្រមាណ១០ខ្ទម និងបានធ្វើកំណត់ហេតុផ្ទះ មួយខ្នង ដែលរស់នៅលើដីអនុក្រឹត្យលេខ៧៦  ឱ្យចុះរើចេញឱ្យបានមុនថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៦ ជាកំហិត។ ក្នុងនោះដែរ មានប្រជា-ពលរដ្ឋ២-៣គ្រួសារ បានមកតវ៉ា និងអះអាង ថា ពួកគាត់គ្មានដីសម្រាប់រស់នៅ និងសុំឱ្យ អាជ្ញាធរជួយដោះស្រាយផង។

លោកសាមុត សុធារិទ្ធ ប្រធានមន្ទីរ-បរិស្ថានខេត្ត បានឆ្លើយតបទៅប្រជាជនទាំង នោះថា បើសិនជាបងប្អូនគ្មានលំនៅពិតប្រាកដ នោះ សូមបងប្អូនទៅសង្កាត់ ដើម្បីយកពាក្យ មកបំពេញបែបបទស្នើសុំឱ្យបានត្រឹមត្រូវ នោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងរៀបចំដោះស្រាយ ជូន។

ក្រោយពីការរុះរើរួច មានប្រជាពលរដ្ឋ ប្រហែលជិត៤០នាក់ បានធ្វើបាតុកម្មតវ៉ាបិទ ផ្លូវជាតិលេខ៤ មុខរោងចក្រញ៉ូស៊ីន សង្កាត់ លេខ១ ក្រុងព្រះសីហនុ តែត្រូវកងកម្លាំងរដ្ឋបាល ខេត្តបំបែកវិញ។ ក្នុងនោះដែរ កងកម្លាំងរដ្ឋបាល ខេត្តចម្រុះ ដែលមានការចូលរួមពីលោកចៅ- សង្កាត់រងលេខ១ និងលោកមេភូមិ បានរុះរើ ស្លាកគណបក្សចេញពីមុខផ្ទះប្រជាពលរដ្ឋ ព្រោះ ថា កន្លងមក ប្រជាពលរដ្ឋទាំងនោះតែងយក ស្លាកគណបក្សមកដំឡើងដោយគ្មានអាជ្ញាធរ ដឹងឮ និងមិនមានការអនុញ្ញាតពីសង្កាត់ជាខែល ដើម្បីកាន់កាប់ដីរដ្ឋ”៕

RELATED ARTICLES