Saturday, April 27, 2024
Homeសន្ដិសុខសង្គមឧកញ៉ាម្ចាស់ផែស្ងួត អូលែរ ខឹងផ្លូវស្ទះចរាចរណ៍ដកកាំភ្លើងបាញ់១គ្រាប់ ​

ឧកញ៉ាម្ចាស់ផែស្ងួត អូលែរ ខឹងផ្លូវស្ទះចរាចរណ៍ដកកាំភ្លើងបាញ់១គ្រាប់ ​

ភ្នំពេញ៖ លោកឧកញ៉ាជាអគ្គនាយកក្រុមហ៊ុនផែស្ងួត អូលែរ គ្រាន់តែខឹងផ្លូវស្ទះចរាចរណ៍ ដោយសារតែមានអ្នកចតរថយន្តតាមផ្លូវបានដកកាំភ្លើងបាញ់មេឃមួយគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលហើយបើករថយន្តចូលក្នុងផ្ទះបាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសន្តិសុខបាន ម្នាក់កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា នៅចំណុចខាងកើតរបងវិទ្យាល័យហ៊ុនសែនជម្ពូវ័នទល់មុខកន្លែងអ៊ុតតែមរថយន្ត ម៉ូតូ និងកាត់អក្សរ ស្ថិតក្នុងភូមិ ថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

fgfddsd

លោកឧកញ៉ាដែលមានកាំភ្លើងបាញ់បោះសេរី មានឈ្មោះ អ៊ាន ចន្ថា អាយុ៣១ឆ្នាំ ជាអគ្គនាយកផែស្ងួត អូលែរ មានទីលំនៅក្នុងបុរីលឹមឈាងហាក់ ចោមចៅ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។ ដោយឡែកបុរសជាសន្តិសុខដែលជាអ្នកបើកម៉ូតូដឹកឧកញ៉ាខាងលើមាន ឈ្មោះព្រឹម គីម អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខផែស្ងួត អូលែរ ស្នាក់នៅក្នុងផែ ភូមិព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូ វីវ៉ា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BT 1084 ។

fgssdds

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅលើកំណាត់ផ្លូវជាតិ លេខ៤កំពុងតែស្ទះចរាចរណ៍ណែនណាន់តាន់តាប់រាប់ម៉ោង ដោយមានសមត្ថកិច្ចកំពុងតែ សម្រួលចរាចរណ៍ក៏នៅតែមិនទាន់បានធូរស្រាលនៅឡើយទេ ធ្វើអោយលោកឧកញ៉ាអគ្គនាយកក្រុមហ៊ុនផែស្ងួត អូលែរ មិនអាចបើករថយន្តចេញពីក្រុមហ៊ុនបានទេ រហូតដល់ ម៉ោងកើតហេតុលោកឧកញ៉ាបានអោយសន្តិសុខខាងលើជិះម៉ូតូវីវ៉ាមួយគ្រឿងដឹករូបគាត់ ត្រឡប់ទៅផ្ទះនៅក្នុងបុរីលឹម ឈាងហាក់ ចោមចៅ។ ខណៈពេលធ្វើដំណើរមកដល់ចំណុចមុខផ្ទះប្រជាពលរដ្ឋខាងលើ ឃើញមានរថយន្តចតនៅអមសងខាងផ្លូវធ្វើអោយគាត់ពិបាក ធ្វើដំណើរ។ ភ្លាមៗនោះលោកឧកញ៉ាបានស្រែកខ្លាំងៗថា ពួកអាម្ចាស់ឡានម៉ែវានឹងចត ឡានអញ្ចឹងបានផ្លូវវាស្ទះម្លឹងៗ ពេលនិយាយចប់ហើយ លោកឧកញ៉ាបានដកកាំភ្លើងខ្លីសៀតនៅនឹងចង្កេះបាញ់ឡើងលើ១គ្រាប់ រួចបានជិះម៉ូតូគិចចេញចូលផ្ទះបាត់ក្នុងបុរីលឹម ឈាងហាក់បាត់ស្រមោល ។

បន្ទាប់ពីសន្តិសុខដែលជាអ្នកបើកម៉ូតូដឹកឧកញ៉ាទៅដល់ផ្ទះហើយបានត្រឡប់មកវិញ ជិះម៉ូតូបានជាង១០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋឃើញហើយចំណាំមុខក៏រាយការណ៍ទៅ សមត្ថកិច្ចដែលកំពុងសម្រួលចរាចរណ៍ផ្លូវកុំឲ្យកកស្ទះចរាចរណ៍នោះដេញឃាត់បានតែម្តង  ។

fgdgrsd

បច្ចុប្បន្នសន្តិសុខដែលជាអ្នកបើកម៉ូតូដឹកឧកញ៉ាបាញ់មេឃដោយសារតែស្ទះចរាចរណ៍នោះត្រូវបានឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅរួចបញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាលពោធិ៍សែនជ័យដើម្បីចាត់ការបន្តរង់ចាំព្រឹកថ្ងៃទី២៤ ខែកញ្ញា នឹងកោះហៅ លោកឧកញ៉ាជាអ្នកបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕

ដោយ៖ ថោង ធីម

RELATED ARTICLES