Thursday, May 2, 2024
Homeព័ត៌មានអន្តរជាតិបាញ់​កណ្តាលផ្សារ ​ក្នុងរដ្ឋវ៉ាស៊ីនតោន ស្លាប់បួននាក់​

បាញ់​កណ្តាលផ្សារ ​ក្នុងរដ្ឋវ៉ាស៊ីនតោន ស្លាប់បួននាក់​

ព័ត៌មានទាន់ហេតុការណ៍បំផុត

 អាមេរិក៖ ប៉ូលិសនិយាយ ថាយ៉ាងហោចណាស់ មានមនុស្ស៤នាក់ ត្រូវបានសម្លាប់ ហើយ អ្នករងរបួសគេពុំបានបានដឹងតួលេខច្បាស់ នៅឡើយទេ កាលពីព្រលប់ ថ្ងៃសុក្រ ក្នុងអំឡុង នៃការបាញ់ប្រហារ នៅកណ្តាលផ្សារមួយ ក្នុងរដ្ឋវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិកខណៈជនសង្ស័យ បានរត់គេខ្លួន។

អ្នកនាំពាក្យប៉ូលិស លោកពលបាលត្រី Mark Francis បានថ្លែងថាយ៉ាង ហោចណាស់មាន ជនសង្ស័យម្នាក់ ដែលជាប់ ពាក់ព័ន្ធក្នុងហេតុការណ៍បាញ់ ប្រហារនៅផ្សារ Cascade Mall ក្នុងទីក្រុង Burlington ដែលគេ បានរៀបរាប់ថា ជននោះជាបុរសជនជាតិអេស្ប៉ាញពាក់ អាវពណ៌ប្រផេះ។

លោក Francis បានបន្ថែម ថាជនសង្ស័យត្រូវបាន គេឃើញសកម្មភាព ចុងក្រោយរបស់ គាត់បានដើរ ឆ្ពោះទៅផ្លូវ ហាយវេមួយដោយចេញដើរចេញពីផ្សារ នោះមុននឹងប៉ូលិស ទៅដល់កន្លែង កើតហេតុ។ យើងកំពុងធ្វើការ ស្រាវជ្រាវយ៉ាងដុត ដៃដុតជើង និងតាម ដានរក អ្នកដែលដឹកនាំ វាយប្រហារនេះ។ ចំណែកអ្នកដែលស្ថិត នៅក្នុងផ្សារ នោះត្រូវបានគេ ជម្លៀសចេញផងដែរ។

មន្ត្រីនាំពាក្យរូបនោះថែម ទាំងបានបង្ហោះ នៅលើបណ្តាញសង្គម Twitters យ៉ាងខ្លីមុននឹងឈាន ចូលវេលា ម៉ោង៨និង៣០នាទីយប់ (ម៉ោងក្នុងស្រុក) សេវាឱសថ សង្គ្រោះបន្ទាន់ ចាប់ផ្តើមចូលប្រតិ បត្តិការជួយសង្គ្រោះដល់ អ្នករងរបួសក្នុងផ្សារនោះយ៉ាងយក ចិត្តទុកដាក់ដែល មានអមដំណើរ ដោយមន្ត្រីប៉ូលិសថែម ទៀតផង។

ទោះជាយ៉ាងណា លោក Francis បានថ្លែងថានៅ ពេលក្រុមជួយសង្គ្រោះ ផ្នែកឱសថចូល ទៅក្នុងផ្សារ នោះប៉ូលិស មានអ្នកមួយចំនួនដេកដួល នៅលើកម្រាល ឥដ្ឋទៅហើយ ក្នុងនោះ អ្នកដែលនៅ រស់រានមានជីវិត នឹងត្រូវបាន ដឹកបញ្ជូនតាម រថយន្តក្រុងទៅកាន់ព្រះវិហាគ្រិស្តសាសនា ដែលស្ថិតនៅក្បែរ នោះ។ គួរបញ្ជាក់ថាក្រុង Burlington ស្ថិតនៅចម្ងាយ ប្រមាណជា១១០គីឡូ ម៉ែត្រនៃភាគខាងជើង កំពង់ផែឆ្នេរ សមុទ្រ Seattle ក្នុងរដ្ឋដែលស្ថិតនៅភាគ ពាយព្យនៃសមុទ្រ ប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក។

tttt

eee

 

 

 

 

 

RELATED ARTICLES