ព័ត៌មានទាន់ហេតុការណ៍បំផុត
អាហ្វហ្គានីស្ថាន៖ មន្ត្រីក្នុងស្រុក បានឲ្យដឹងនៅ ថ្ងៃសៅរ៍នេះថា យុទ្ធជនតាលីបង់ ១២នាក់ត្រូវបាន សម្លាប់និង៧នាក់ ផ្សេងទៀតរងរបួស ខណៈពេល ដែលកងកម្លាំងសន្តិសុខ បានបើកការវាយ ប្រហារលើ ផ្នែកជាច្រើន ក្នុងស្រុក Dasht-e-Archi ដែល ស្ថិតនៅខេត្ត Kunduz ភាគខាងជើងរបស់ អាហ្វហ្គានីស្ថានកាល ពីរាត្រីថ្ងៃសុក្រ។
ចៅហ្វាយ ស្រុក Dasht-e-Archi លោក Nasrudin Nazari បានថ្លែងប្រាប់ ស៊ីនហួរថា កងកម្លាំងសន្តិសុខ បានបើក ប្រតិបត្តិការវាយកំទេច ពួកឧទ្ទាម តាលីបង់ក្នុងស្រុក របស់លោកកាលពីរាត្រី ថ្ងៃសុក្រហើយតាមរយៈការប៉ះទង្គិច គ្នាដោយអាវុធនេះពួកសកម្មប្រយុទ្ធតាលីបង់ បានស្លាប់បាត់ បង់ជីវិតចំនួន១២នាក់ និងរបួស៧នាក់។
លោកបានអះ អាងផងដែរថា ភូមិចំនួន៧ត្រូវបានរំដោះពីការ ដណ្តើមយករបស់ ពួកតាលីបង់នេះផង ដែរហើយ កំពែងការពាររបស់ពួកគេ ក្នុងតំបន់ Qarlag ក៏ត្រូវបានរុះរើចេញដែរ។
ទោះជាយ៉ាង ណាគេពុំឃើញ មានការធ្វើអត្ថាធិប្បាយអំពី ចំនួនកងកម្លាំងដែលរង របួសនិងស្លាប់ ក្នុងហេតុការណ៍ នៅឡើយ ទេ ខណៈ អភិបាលស្រុកដែលជា ទីកន្លែងកើតហេតុ បានកត់សម្គាល់ ប្រតិបត្តិការនេះ នឹងធ្វើឡើង រហូតដល់ក្រុម សកម្មប្រយុទ្ធតាលីបង់ ដកចេញពី តំបន់នោះ។ ដោយឡែកក្រុម ឧទ្ទាមតាលីបង់ នៅមិនទាន់ធ្វើការអធិប្បាយ នៅឡើយដែរចំពោះ ស្ថានការណ៍នេះ។