Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិលោកស្រីយីងឡាក់ ចូលសភាវិញ​ ក្រោយ​បង់ប្រាក់ ពិន័យ១ប៊ីលានដុល្លារ​

លោកស្រីយីងឡាក់ ចូលសភាវិញ​ ក្រោយ​បង់ប្រាក់ ពិន័យ១ប៊ីលានដុល្លារ​

ព័ត៌មានទាន់ហេតុការណ៍បំផុត

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានអំពាវ នាវស្វែងរកយុត្តិធម៌ ហើយថែមទាំង ថ្លែងថាសភា យោធារបស់ថៃ គួរតែអនុវត្ត កិច្ចផ្សេងៗចំពោះ លោកស្រីក្នុង មធ្យោបាយទូទៅដូចគ្នា ក្នុងការប្រតិបត្តិចំពោះ អ្នក ជាប់ពាក់ព័ន្ធ របស់រដ្ឋាភិបាល ដែល ជាប់ចោទ ពីការប្រពឹត្តកំហុស បន្ទាប់ ពីគណៈកម្មការ ចាត់តាំង ដោយរដ្ឋបាន ផ្តល់អនុសាសន៍ ឲ្យលោកស្រី បង់ប្រាក់ពិន័យ ចំនួន៣៥ប៊ីលាន បាត (១ប៊ីលានដុល្លារ)។

លោកស្រី យីងឡាក់ ដែលជាប្រមុខ រដ្ឋាភិបាលមួយ រូបត្រូវបានបណ្តេញ ចេញពីតំណែង ដោយរដ្ឋប្រហារ យោធាមួយ កាលឆ្នាំ២០១៤ បានរងការចោទប្រកាន់ពី ការធ្វេស ប្រហែសឬមានកំហុសនៅ ក្នុងការទទួលខុស ត្រូវចុះហត្ថលេខាលើគោល នយោបាយទិញអង្ករពី កសិករក្នុងតម្លៃខ្ពស់ជាង ទីផ្សាររបស់រដ្ឋាភិបាល លោកស្រី។

អគ្គនាយកនៃអគ្គនាយកដ្ឋាន ជម្រះបញ្ជីលោក Manas Jamveha បានថ្លែងប្រាប់ អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ ថាសំណើរ នៃចំនួនទឹក ប្រាក់ពិន័យប្រមាណ ជា២០% នៃទឹកប្រាក់ ១៧៨ប៊ីលានបាត ដែលកម្មវិធីនេះ ចំណាយក្នុងប្រទេស ថៃក្នុងឆ្នាំ២០១២ និង២០១៣ ។

លោកស្រី យីងឡាក់ បានសរសេរ នៅលើគេហទំព័រហ្វេសប៊ុក របស់លោកស្រីថា នាយករដ្ឋមន្ត្រីបាន ទទូចថាគ្រប់ សកម្មភាព ទាំងអស់ដែល ពាក់ព័ន្ធនិង ករណីរបស់ខ្ញុំគឺ ជាភាពចាំបាច់ក្នុង ការអនុវត្តតាមបញ្ញត្តិ នៃច្បាប់ មិនមែន ជាការគំរាមកំហែង ឡើយ។ ក្រោយមកលោក ស្រីបានលើកយក អំណះអំណង មេដឹកនាំរដ្ឋប្រហារ និងបងប្រុស របស់លោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូឆា ជាសមាជិក ម្នាក់របស់ សភានីតិបញ្ញត្តិដែល ធ្វើវាទបដិវាទ លើសមាជិក ក្រុមគ្រួសារ ដែលឈ្នះ ការដេញថ្លៃកិច្ចសន្យា របស់រដ្ឋាភិបាល។ លោកស្រីបានសរសេរថា ខ្ញុំជំរុញឲ្យ នាយករដ្ឋមន្ត្រី ពិចារណា និងលើកកម្ពស់ គោលការណ៍ ដែលខ្ញុំត្រូវទទួលបាន យុត្តិធម៌ដូចគ្នានឹងបង ប្រុសរបស់លោក ដូច្នោះដែរ។

ទោះជាយ៉ាងណាលោក ប្រាយុទ្ធបានបដិ សេធក្នុងការអនុវត្តកិច្ចនីតិវិធី ដោយលម្អៀង ប្រឆាំងនិងលោកស្រី យីងឡាក់ ហើយថែមទាំង បានថ្លែងថា រដ្ឋាភិបាលចាំបាច់ត្រូវតែ អនុវត្តនីតិវិធីក្នុងរឿងក្តី នេះស្របតាមច្បាប់។ លោកថែម ទាំងបានបញ្ជាក់ថាខ្ញុំមិន បានអនុវត្តនីតិវិធី លឿនហួស ប្រមាណ នោះឡើយ ពោលគឺនីតិវិធីនេះ ត្រូវបានចែងក្នុង ច្បាប់។

RELATED ARTICLES