គ្រូបង្វឹកគឺជាមនុស្សសំខាន់នៅក្នុងក្លឹបបាល់ទាត់ ពីព្រោះគាត់គឺជាអ្នកកាន់ចង្កូតកំណត់ជោគជ័យរបស់ក្លឹប តែគាត់ក៏ជាមនុស្សដែលរងសម្ពាធខ្លាំងណាស់ដែររហូតដល់ការបណ្តេញចេញពីក្លឹប នៅពេលណាដែលការដឹកនាំរបស់គាត់ទទួលរងនូវការបរាជ័យជាបន្តបន្ទាប់។ជាមួយនឹងតួនាទីដ៏សំខាន់នេះគ្រូបង្វឹកក៏ទទួលបានប្រាក់កម្រៃខ្ពស់គួរសមដែរ។ខាងក្រោមនេះគឺជាតារាងប្រាក់ឈ្នួលគ្រូបង្វឹក20រូប ដែលមានតម្លៃខ្លួនខ្ពស់ជាងគេ។
| លេខរៀង |
ឈ្មោះគ្រូបង្វឹក |
ដឹកនាំក្រុម | ប្រាក់ឈ្នួលប្រចាំឆ្នាំ |
| ១ | Pep Guardiola | Man City | ១៩លានដុល្លារ កុងត្រា៣ឆ្នាំ |
| ២ | Jose Mourinho | Man United | ១៧ លានដុល្លារ កុងត្រា៣ឆ្នាំអាចបន្តដល់៤ឆ្នាំ |
| ៣ | Carlo Ancelotti | Bayern | ១១លានដុល្លារ កុងត្រា៣ឆ្នាំ |
| ៤ | Arsene Wenger | Arsenal | ១១លានដុល្លារ |
| ៥ | Zinedine Zidane | Real Madrid | ១០លានដុល្លារ កុងត្រា២ឆ្នាំ កន្លះ |
| ៦ | Jurgen Klopp | Liverpool | ៩លានដុល្លារ កុងត្រា៣ឆ្នាំ |
| ៧ | Antonio Conte | Chelsea | ៩លានដុល្លារ កុងត្រា៣ឆ្នាំ |
| ៨ | Luis Enrique | Barcelona | ៩លានដុល្លារ |
| ៩ | Mauricio Pochettino | Tottenham | ៧លានដុល្លារ កុងត្រា៥ឆ្នាំ |
| ១០ | Unai Emery | PSG | ៧លានដុល្លារ |
| ១១ | Ronald Koeman | Everton | ៧លានដុល្លារ កុងត្រា៣ឆ្នាំ |
| ១២ | Rafael Benitez | Newcastle | ៥.៨ លានដុល្លារ កុងត្រា៣ ឆ្នាំ |
| ១៣ | Diego Simone | A.T Madrid | ៥.៦លានដុល្លារ កុងត្រា៣ឆ្នាំ |
| ១៤ | Massimiliano Allegri | Juventus | ៤.៥លានដុល្លារ |
| ១៥ | Sam Allerdyce | England | ៤.៥លានដុល្លារ |
| ១៦ | Frank De Boer | Inter Milan | ៤លានដុល្លារ |
| ១៧ | Claudio Ranieri | Leicester City | ៣.៨លានដុល្លារ |
| ១៨ | Slaven Bilic | West Ham | ៣លានដុល្លារ |
| ១៩ | Joachim Low | Germany | ៣លានដុល្លារ |
| ២០ | Tite | Brazil | ៣លានដុល្លារ |
ដោយ៖ ហេង ដេត