រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football ឆ្នាំថ្មី ឆ្នាំ២០២០ រដូវកាលទី៨ បានចាប់ផ្តើមហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានរៀបចំឡើងនៅតាមបណ្តាប្រទេសនៅតំបន់អាស៊ី ដូចជា វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាពិសេសនៅកម្ពុជាយើង ដោយការប្រកួតបាល់ទាត់នឹងធ្វើឡើងនៅ៨ខេត្តក្រុងទូទាំងប្រទេស។

ជើងឯកនឹងមានឱកាសប្រកួតផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ចាប់ថ្ងៃទី២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។
Tiger Street Football នេះជាឱកាស នេះជាទីលានប្រកួតសំរាប់យុវជនកម្ពុជា ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នកបង្ហាញមហិច្ឆិតា សេចក្តីក្លាហាន និងទេពកោសល្យដ៏លេចធ្លោតាមរយៈបាល់ទាត់នៅទីនេះ ។

Tiger Street Football មិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យ ថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងលើទីលាននិងក្រៅទីលាន ដូចជា ការលេងហ្គេមកម្សាន្ត បាល់ទាត់សប្បាយៗ មានការប្រគំតន្រ្តីកាន់តែធំជាងមុន ដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗ រួមជាមួយកម្មវិធីកម្សាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

សូមមើលកាលវិភាគប្រកួត និងទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់យើង!
- ១១ – ១២ មករា ២០២០ នៅខេត្តកំពង់ស្ពឺ
- ១៧, ១៨, ១៩ មករា ២០២០ នៅខេត្តសៀមរាប
- ២៥-២៦ មករា ២០២០ នៅក្រុងប៉ោយប៉ែត
- ៣១ មករា, ០១-០២ កុម្ភៈ ២០២០ នៅខេត្តបាត់ដំបង
- ០៨-០៩ កុម្ភៈ ២០២០ នៅខេត្តកំពង់ចាម
- ១៥-១៦ កុម្ភៈ ២០២០ នៅខេត្តព្រះសីហនុ
- ២២-២៣ កុម្ភៈ ២០២០ នៅខេត្តតាកែវ
- ២៦, ២៧, ២៨ កុម្ភៈ ២០២០ នៅកោះពេជ្ររាជធានីភ្នំពេញ
- និងការប្រកួតផ្តាច់ព្រ័ត្រនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ។

Tiger Street Football 2020 គឺជាឆ្នាំទី៨ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុត ដែលមានក្រុមចូលរួមកាន់តែច្រើន ដោយរំពឹងថា ក្រុមជាង៦០០ក្រុមនឹងចូលរួមការប្រកួតវគ្គជម្រុះតាមតំបន់។ ៦៤ក្រុមកំពូលនឹងចូលរួមការប្រកួតផ្តាច់ព្រ័ត្តជាមួយនឹងក្រុមកំពូលៗ ដើម្បីប្រកួតដណ្តើមយកពានជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្តនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីព្រឹតិ្តការណ៍ Tiger Street Football 2020 និងវិធីចូលរួមព្រឹតិ្តការណ៍ពិសេសនេះ។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/TigerBeerKH ដើម្បីទស្សនាវីដេអូឃ្លីបព្រឹត្តិការណ៍ Tiger Street Football 2020 សូមចូលទៅកាន់៖
តំណលីង៖ ១. https://www.facebook.com/watch/?v=2483957058487846
២. https://www.facebook.com/watch/?v=2214335065536582
សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ

