Thursday, April 25, 2024
Homeព័ត៌មានជាតិបង្ក្រាបទីតាំងជល់មាន់នៅស្រុកប្រាសាទបាគង ឃាត់ខ្លួន២នាក់ និងម៉ូតូ១១គ្រឿង

បង្ក្រាបទីតាំងជល់មាន់នៅស្រុកប្រាសាទបាគង ឃាត់ខ្លួន២នាក់ និងម៉ូតូ១១គ្រឿង

ខេត្ដសៀមរាប៖ កម្លាំងនគរបាលស្រុកប្រាសាទបាគង កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឈានទៅដល់ការឃាត់ខ្លួនអ្នកជល់មាន់ចំនួន០២នាក់ ក្រៅ ពីនោះបានរត់គេចខ្លួនបាត់អស់បន្សល់ទុកម៉ូតូចំនួន១១គ្រឿង និងសម្តារៈមួយចំនួនទៀត ។

dsfdfdsd

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌបានប្រាប់ ឲ្យដឹងថា ទីតាំងជល់មាន់ដែលសមត្ថកិច្ចនគរបាលបង្ក្រាប ស្ថិតនៅខាងកើតភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើសមត្ថកិច្ចចម្រុះបាន ឃាត់ខ្លួនអ្នកជល់មាន់ចំនួន០២នាក់ ក្រៅពីនោះបានរត់គេចខ្លួនបាត់អស់បន្សល់ទុកម៉ូតូចំនួន១១គ្រឿង និងសម្តារៈមួយចំនួនទៀត ។

លោកបន្តថា៖បន្ទាប់មកកម្លាំងនគរបាលបាននាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដោយបានធ្វើការអប់រំណែនាំ និងកិច្ចសន្យាលើកទី១ ឲ្យបញ្ឈប់ប្រព្រឹត្តបទល្មើសតទៅទៀត តែបើមិន រាងចាលទេ ពេលសមត្ថកិច្ចចាប់បានលើកទី២ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តសៀមរាប ចាត់ការតាមផ្លូវច្បាប់ ។

fgsdds

បច្ចុប្បន្នម៉ូត១១គ្រឿងដែលសមត្ថកិច្ចដកហូតបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំម្ចាស់ម៉ូតចូលខ្លួនមកធ្វើកិច្ចសន្យាយកត្រឡប់ទៅវិញ ៕

 ដោយ៖ ច័ន្ទ សុភាព

RELATED ARTICLES