ព័ត៌មានទាន់ហេតុការណ៍បំផុត
ចិន&ជប៉ុន៖ ក្រសួងការពារជាតិ ចិនបានឲ្យដឹងកាល ពីថ្ងៃច័ន្ទថា យន្តហោះចម្បាំង របស់យោធាចិន ជាង៤០គគ្រឿងត្រូវ បានបញ្ជូនឲ្យ ហោះឆ្វែលតំបន់សមុទ្រដែលស្ថិត នៅកៀកនិង ជប៉ុន បន្ទាប់ពីរដ្ឋាភិបាល ក្រុងតូក្យូបានប្រកាស ថាខ្លួនអាចល្បាត លើដែនសមុទ្រ ជាមួយនិង សហរដ្ឋអាមេរិក ក្នុងការប្រកួតប្រជែងនៅ តំបន់សមុទ្រចិនខាងត្បូង។
យោងតាម សេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រ របស់ក្រសួងការពារ ជាតិបង្ហាញថា ទ័ពជើងអាកាស របស់ចិនកាល ពីថ្ងៃអាទិត្យ បានបញ្ជូនយន្តហោះចម្បាំង៤០ គ្រឿងឲ្យហោះ ឆ្វែលលើតំបន់ Miyako Strait នៅស្ថិតនៅ រវាងកោះ Miyako និង កោះអូគីណាវ៉ា របស់ជប៉ុន ដើម្បីប្រតិបត្តិការ ហ្វឹកហាត់ ក្នុង មហាសមុទ្រ ប៉ាស៊ីហ្វិកខាងលិច។ យន្តហោះប្រយុទ្ធម៉ូដែល Sukhoi Su-30 របស់ខ្លួនទាំង ប៉ុន្មានគ្រឿងនោះ បានធ្វើការហោះហើរដោយមិន បានរំលោភបំពាន ដែនអាកាស របស់ជប៉ុនឡើយ។
សេចក្តីថ្លែង ការណ៍នោះ ថែមទាំងបាន ឲ្យដឹងទៀតថាការ ហ្វឹកហាត់នោះគឺ មានទិសដៅសាក ល្បងសមត្ថភាព ប្រយុទ្ធលើ ដែនសមុទ្រផ្លូវឆ្ងាយ ហើយក៏អនុវត្ត តាមគម្រោងហោះ ហើររបស់កងកម្លាំង យោធាលើក ដំបូងរបស់ចិនលើ តំបន់ Miyako Strait កាលពីឆ្នាំ២០១៥។
ជាងនេះទៅទៀត ការវិវឌ្ឍន៍នៃ ស្ថានការណ៍នេះបាន ធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិ ជប៉ុនលោកស្រី Tomomi Inada បានថ្លែងកាល ពីដើមខែនេះថារដ្ឋាភិបាល ក្រុងតូក្យូនឹង បង្កើនការចូលរួមប្រកួត ប្រជែងក្នុងសមុទ្រ ចិនខាងត្បូងតាមរយៈ ការហ្វឹកហាត់ ធ្វើនាវាចរណ៍រួមជា មួយនិងកងទ័ព សហរដ្ឋអាមេរិក ។
រដ្ឋាភិបាល ក្រុងប៉េកាំងបាន ពោលអះអាង ពីអធិបតេយ្យភាព លើតំបន់ស្ទើរ តែទាំងអស់ នៃផ្លូវទឹកជា យុទ្ធសាស្ត្រដ៏ សំខាន់ ដែលទាត់ចោល ការអះអាងរបស់គូ ប្រជែងមកពីបណ្តា ប្រជាជាតិជិតខាង ក្នុងតំបន់អាស៊ីអាគ្នេយ៍ របស់ខ្លួន។
ទោះជាយ៉ាងណា ប៉ុន្មានខែថ្មីៗនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានរិះគន់ចិន ចំពោះការបដិសេធ និងសេចក្តីសម្រេច របស់តុលាការ មជ្ឈិតកម្មអន្តរជាតិ កាលពីខែកក្កដា ដែលបានបញ្ជាក់ ថាការអះអាងរបស់ ចិនលើដែនទឹកដ៏ ធំល្វឹងល្វើយនេះមិន មានមូលដ្ឋានច្បាប់។