Friday, April 26, 2024
Homeព័ត៌មានជាតិចូលម៉ាស្សាម្ដុំបឹងកេងកង ឃើញនាងសាច់សខ្ចី ចាប់រំលោភ ជាប់ខ្នោះ

ចូលម៉ាស្សាម្ដុំបឹងកេងកង ឃើញនាងសាច់សខ្ចី ចាប់រំលោភ ជាប់ខ្នោះ

ភ្នំពេញ៖ ជនជាតិចិនម្នាក់ក្នុងចំណោមបក្សពួក២នាក់ ស្រវឹងស្រាចូលទៅម៉ាស្សារួចរាល់ហើយ ឃើញនារីម៉ាស្សាសាច់សខ្ចីទ្រាំមិនបានក៏ស្ទុះទៅខ្ទប់មាត់សម្រាតខោអាវបំណងចាប់រំលោភ តែមិនបានសម្រេចត្រូវបុគ្គលិកម៉ាស្សាមកទាន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា នៅចំណុចហាងម៉ាស្សាយីហោឡូទូស ស្ប៉ានិងសាឡន ដែលមានទីតាំងនៅខាងត្បូងវិទ្យាល័យបឹងកេងកង តាមបណ្តោយផ្លូវលេខ៣៩២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

 

ប្រភពពត៌មានពីបុគ្គលិកដែលធ្វើការនៅទីនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុមានជនជាតិចិន២នាក់ បានចូលមកម៉ាស្សានៅក្នុងហាងខាងលើ ទាំងស្ថានភាពស្រវឹងដោយបានចែកបន្ទប់ពីរផ្សេងគ្នា ហើយនៅពេលម៉ាស្សារួចនារីបម្រើការបានចូលទៅលាងដៃក្នុងបន្ទប់ទឹក ពេលនោះជនជាតិចិនដែលមានអាការៈស្រវឹងស្រាជោគជាំនោះ បានចូលទៅឈរពីក្រោយនារីម៉ាស្សាហើយយកដៃខ្ទប់មាត់ និងចាប់សម្រាតខោចេញបំណងចាប់រំលោភ ប៉ុន្តែនាងមិនព្រមដោយបានប្រតាយប្រតប់គ្នារហូតលឺដល់អ្នកនៅខាងក្រោមឡើងមកទាន់ចាប់បានជាក់ស្តែងនៅហ្នឹងកន្លែង ។

 

ddsfsfddsf
បុគ្គលិកម៉ាស្សា ចាប់ជនចាប់រំលោភនារី

ប្រភពដដែលបានបន្តថា បន្ទាប់ពីលឺសម្លេងក្តុងក្តាំងពីក្នុងបន្ទប់ អ្នកនៅក្នុងហាងទាំងប្រុសទាំងស្រីបាននាំគ្នាស្ទុះឡើងទៅមើល ក៏ស្រាប់តែឃើញជនជាតិចិនម្នាក់នោះកំពុងតែចាប់ស្រាតខោនារីរងគ្រោះចេញរៀបនឹងចាប់រំលោភទៅហើយ ទើបនាំគ្នាចាប់ជនជាតិចិនម្នាក់នោះ និងជួយសម្រួលដង្ហើមដល់នារីរងគ្រោះដោយសារត្រូវគេខ្ទប់មាត់យូរពេក។ បុគ្គលិកនោះបានបន្ថែមទៀតថា គ្រប់ភ្ញៀវទាំងអស់ដែលចូលមកម៉ាស្សាក្នុងហាង គាត់តែងតែនិយាយប្រាប់ថា ហាងនេះគ្រាន់តែម៉ាស្សាធម្មតាទេ មិនមានបម្រើសេវាកម្មផ្លូវភេទទេ ។

 

ភ្លាមៗនោះ ជនបង្ករនិងជនរងគ្រោះ បានធ្វើការសម្របសម្រួលគ្នា ដោយជនបង្កសុំទោស និងសុខចិត្តសងថ្លៃជំងឺចិត្តទៅនារីរងគ្រោះដោយមិនចង់មានរឿងវែងឆ្ងាយ តែមិនបានជាប់លុយមកក៏អោយមិត្តភក្រ្តទៅយកលុយ ។ ខណះនាំគ្នាអង្គុយរង់ចាំមិត្តភក្រ្តរបស់ជនជាតិចិនទៅយកលុយយូរពេក ស្រាប់តែជនបង្កបានរត់ចេញពីក្នុងហាងម៉ាស្សាបំណងគេចខ្លួន ប៉ុន្តែត្រូវសន្តិសុខដេញតាម និងស្រែកចោរ ផ្អើលដល់សមត្ថកិច្ចដែលជិះល្បាត ជួយដេញមកដល់ចំណុចមុខសណ្ឋាគារផាមទ្រី ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៩៨ បានទាក់ជើងដួលក៏ត្រូវអ្នកធ្វើការក្នុងហាង និងសម្ថកិច្ច ដែលដេញតាមពីក្រោយចាប់បានមកវិញ ។

dffdsssd

ក្រោយមកសមត្ថកិច្ចក៏បានយកជនបង្កទៅកន្លែងកើតហេតុវិញ ហើយមួយសន្ទុះក្រោយមិត្តភក្រ្តជនបង្ករបានមកដល់ហាងខាងលើដើម្បីធ្វើការសម្របសម្រួលជាមួយភាគីរងគ្រោះ ដោយមិនរំខានដល់សមត្ថកិច្ច ហើយក្នុងរឿងនេះក៏មិនបានដឹងថាភាគីទាំង២សម្របសម្រួលគ្នាយ៉ាងណាដែរ ដោយមិនមាននណារម្នាក់បង្ហើបប្រាប់នោះទេ គ្រាន់តែដឹងថាភាគីខាងរងគ្រោះទាមទារសងជម្ងឺចិត្ត៥០០ដុល្លារ ៕

ប៊ុន ស៊ុន្ធី

RELATED ARTICLES