ប៉ោយប៉ែត៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 ក្រុម Family Sisophon FC (A) បានក្លាយជាម្ចាស់ជើងឯកមណ្ឌលប៉ោយប៉ែត ក្រោយយកឈ្នះ Bun Koy FC ជើងឯកឆ្នាំចាស់យ៉ាងលំបាកក្នុងលទ្ធផល១ទល់០ វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។

យ៉ាងណាការប្រកួតធម្មតាប្រើរយៈពេល១២នាទីពេញនោះ គឺមិនមានក្រុមណាអាចយកឈ្នះគ្នាបានឡើយបើទោះជាក្រុមនីមួយៗមោះមុតយ៉ាងណាក្ដី។ ការប្រកួតត្រូវបានបន្ត និងដកកីឡាកររហូត២ដងចេញទើបក្រុម Family Sisophon (A) អាចស៊ុតបញ្ចូលសំណាញ់១គ្រាប់ នៅនាទីជិតបញ្ចប់ការប្រកួត។

បន្ទាប់ពីគ្រងតំណែងជើងឯកប្រចាំមណ្ឌលប៉ោយប៉ែត លោកឈឿម ហេង ប្រធានក្រុម Family Sisophon FC (A) បានលើកឡើងថា ទម្រាំដណ្តើមបានតំណែងជើងឯកនេះបាន ក្រុមរបស់លោកបានឆ្លងកាត់ក្រុមខ្លាំងជាច្រើនហើយ អ្វីដែលធ្វើអោយក្រុមលោកទទួលបានជោគជ័យដណ្តើមបានលេខ១ ប្រចាំមណ្ឌលអមជាមួយទឹកប្រាក់១៥០០ដុល្លារ ដោយសាតែក្រុមបានហ្វឹកហាត់ទម្រង់លេង Tiger Street Football ជាប្រចាំ។ ចំពោះផែនការបន្តទៀត នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លោកនិងបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីឈានទៅក្រសោបបានជើងឯកវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លើកមុខមាត់ខេត្តបន្ទាយមានជ័យ។

សម្រាប់ជ័យលាភីមណ្ឌលប៉ោយប៉ែតនេះ គឺ៖ ក្រុមលេខ១ Family Sisophon (A) ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ, ក្រុមលេខ២ Bun Koy FC ទទួលបានប្រាក់រង្វាន់១០០០ដុល្លារ, ក្រុមលេខ៣ Bun Koy Youth ទទួលបានប្រាក់រង្វាន់៥០០ដុល្លារ, ក្រុមលេខ៤ Poi pet United ទទួលបានប្រាក់រង្វាន់២០០ដុល្លារ។ ក្រុម Diamondstar A និងក្រុម Poi Pet Empire (A) បានសំបុត្រឡើងមកវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ និងថ្ងែទី១ ខែមិនា ឆ្នាំ២០២០ ហើយក៍មានការចូលរួមពីលោក Rio Ferdinand ផងដែរ។

ក្រោយបញ្ចប់មណ្ឌលប៉ោយប៉ែតនេះ ព្រឹត្តិការណ៍ Tiger Street Football 2020 និងបន្តទៅមណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ មានបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌលខេត្តបាត់ដំបង ប្រកួតនៅថ្ងៃទី៣១ មករា, ១, ២ កុម្ភៈ ឆ្នាំ២០២០។
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕