Saturday, April 27, 2024
Homeព័ត៌មានជាតិចោទប្អូនលួចជក់ថ្នាំញៀន វាយរបួសសុសខ្លួន

ចោទប្អូនលួចជក់ថ្នាំញៀន វាយរបួសសុសខ្លួន

ភ្នំពេញ៖ យុវជនម្នាក់ ក្រោយពីប្រើប្រាស់ថ្នាំញៀនលើសកម្រិត (បែកថ្នាំ) បានចោទប្អូន ប្រុសបង្កើតរបស់ខ្លួន ថាលួចជក់ថ្នាំញៀន ហាមមិនស្តាប់ រួចក៏ហូតខ្សែក្រវាត់វាយប្អូនប្រុស បណ្តាលឱ្យទទួលរងរបួសពេញខ្លួន បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្បែរវត្តមុនីរាម ផ្ទះលេខ៧១ស ផ្លូវសុធារស ក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យុវជនរងគ្រោះ ដែលត្រូវបងប្រុសបែក ថ្នាំវាយនឹងខ្សែក្រវាត់របួសស្នាមពេញខ្លួននោះ មានឈ្មោះធី ស៊ីណាត អាយុ២១ឆ្នាំ មុខរបរ ជួយលក់ដូរម្តាយនៅផ្ទះ។ ចំណែកជនបង្កហិង្សា មានឈ្មោះធី វ៉ាន់យ៉ា អាយុ២៦ឆ្នាំ មុខរបរ នេសាទត្រី (ជាមនុស្សញៀនថ្នាំ)។ ទាំង២នាក់ បងប្អូន សព្វថ្ងៃស្នាក់នៅជាមួយម្តាយឈ្មោះលី  ផលលី អាយុ៥២ឆ្នាំ មុខរបរលក់ភេសជ្ជៈ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

fdfdsf

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនបង្កហេតុជាបង ប្រុស ទំនងជាទើបនឹងមកពីជក់ថ្នាំញៀន (បែក ថ្នាំ) ក៏បានធ្វើសកម្មភាពហូតខ្សែក្រវាត់ វាយ ទៅលើជនរងគ្រោះជាប្អូនប្រុសទាំងកំរោល បណ្តាលឱ្យទទួលរងរបួសស្នាមពេញខ្លួន ទោះ ជាស្ត្រីជាម្តាយ ស្រែកហាមយ៉ាងណា ក៏ជនបង្ក ហេតុ មិនព្រមស្តាប់ នៅតែវាយធ្វើបាបប្អូនប្រុស ដដែល ទើបស្ត្រីជាម្តាយទ្រាំលែងបាន ក៏បាន រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានធ្វើការសាកសួររកមូលហេតុ ស្រាប់តែ ជនបង្កបានសារភាពថា រូបគេពិតជាបានវាយ ប្អូនប្រុសនឹងខ្សែក្រវាត់ពិតមែន ។

តាមសម្តីជនបង្កហេតុ បានឱ្យដឹងថា មូលហេតុដែលរូបគេវាយប្អូនប្រុសនេះ ក៏ព្រោះតែ ប្អូនប្រុស គឺជាមនុស្សចូលចិត្តដើរលេងយប់ និងប្រើប្រាស់ថ្នាំញៀន រហូតរូបគេតាមទាន់ ឃើញផ្ទាល់នឹងភ្នែកទៀតផង។ កន្លងមក រូបគេ ជាបងប្រុស បានព្យាយាមហាមឃាត់ប្អូនប្រុស ប៉ុន្មានដងមកហើយដែរ តែប្អូនប្រុសមិនស្តាប់ ទើបគេទ្រាំមិនបាន ក៏វ៉ៃប្រដៅតែម្តង ។

dfdsfdd

ចំណែកស្ត្រីជាម្តាយ បានបញ្ជាក់ថា តាម ពិត គឺកូនប្រុសច្បង (ជនបង្កហេតុ) ទៅវិញទេ ដែលប្រើប្រាស់ថ្នាំញៀន និងតែងអុកឡុក បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើន និង តែងវាយធ្វើបាបប្អូនប្រុសជាញឹកញាប់ ពិសេស ឱ្យតែត្រឡប់មកពីជក់ថ្នាំញៀនវិញ តែងយក ខ្សែក្រវាត់វាយប្អូនប្រុស ហើយរហូតដល់លើក នេះ គាត់ជាម្តាយទ្រាំលែងបាន ក៏ប្តឹងប៉ូលិសឱ្យ ជួយអន្តរាគមន៍តែម្តង។ ចំណែកកូនប្រុសប្អូន (ជនរងគ្រោះ) វិញ មិនដែលប្រើប្រាស់ថ្នាំញៀន ទេ ហើយតែងជួយលក់ដូរគាត់ជារៀងរាល់ថ្ងៃ ។

ក្រោយកើតហេតុ ជនបង្កហេតុដែលប្រើ  ហិង្សាទៅលើប្អូនប្រុសបង្កើតរបស់ខ្លួន បានទទួល ស្គាល់កំហុស និងបានលើកដៃសំពះទាំងម្តាយ ទាំងសមត្ថកិច្ច ដោយសន្យាថា ឈប់ប្រព្រឹត្ត បែបនេះទៀតហើយ ទើបស្ត្រីជាម្តាយទន់ចិត្ត  ក៏ដកពាក្យបណ្តឹង និងសំណូមពរឱ្យសមត្ថកិច្ច ធ្វើការអប់រំបានហើយ ទើបសមត្ថកិច្ចគ្រាន់តែ អប់រំរួច ក៏ឱ្យត្រឡប់ចេញមកវិញអស់ទៅ ៕

RELATED ARTICLES