យោងតាមប្រភពព័ត៌មានពីកាសែតអង់គ្លេស The Sun ចេញផ្សាយកាលពីថ្ងៃចន្ទទី ២៦ កញ្ញា ២០១៦ បានឲ្យដឹងថាលោក Mourinho បានជួបជាមួយកីឡាករ Rooney ផ្ទាល់តែពីរនាក់ នៅក្នុងទីលានហ្វឹកហាត់ ហើយបានហាមកីឡាកររូបនេះកុំឲ្យបន្ទោសឬ ណែនាំមិត្តរួមក្រុមនៅក្នុងអំឡុងពេលប្រកួតខណៈ ខ្លួនឯងលេងមិនទាន់បានល្អនៅឡើយ។
ការលើកឡើងរបស់លោកម៉ូរីញ៉ូបែបនេះក៏ដោយសារកាលពីប្រកួតជាមួយMan City កីឡាករ Rooney បានបន្ទោសមិត្តរួមក្រុមយ៉ាងខ្លាំងនៅពេលដែលគូប្រកួតនាំមុខ ២-១ ។ ទម្លាប់ស្តីបន្ទោសនេះគឺខុសពី ចរិតរបស់លោក Mourinho ដែលតែងតែ ព្យាយាមប្រើវិធីសាស្ត្រត្រជាក់ដើម្បីកែប្រែទម្រង់លេងឆ្ពោះទៅរកភាពជោគជ័យ។
ដោយ៖ ហេង ដេត