Thursday, April 25, 2024
Homeព័ត៌មានជាតិសម្តេច​ម៉ែ យាង​គោរព​វិញ្ញា​ក្ខន្ធ​សព ស្ថាប​និក​អង្គ​ការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ

សម្តេច​ម៉ែ យាង​គោរព​វិញ្ញា​ក្ខន្ធ​សព ស្ថាប​និក​អង្គ​ការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ នៅវេលាម៉ោង៨និង ៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ទ្រង់យាងគោរពវិញ្ញាណក្ខន្ធសពលោក Christian GAUQUELIN de PALLIERES ស្ថាបនិកអង្គការ ដើម្បីភាពញញឹមនៃកុមា PSE ដែលមានទីតាំងស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

samdach

គួរបញ្ជាក់ថា លោក Christian de Palliére ជាជនជាតិបារាំង ដែលបានជួយកុមារ កម្ពុជា រាប់ម៉ឺននាក់ ពីគំនរសំរាមឱ្យមានអនាគត ភ្លឺស្វាង បានទទួលមរណភាព កាលពីវេលា ម៉ោង៦ និង៥៨នាទីព្រលប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយជរាភាព ក្នុងជន្មាយុ៨២ឆ្នាំ។ សពរបស់លោកត្រូវបានកម្កល់ធ្វើបុណ្យតាម ប្រពៃណីនៅក្នុងស្នាក់ការអង្គការ ដើម្បីភាព ញញឹមនៃកុមារដែលមានទីតាំងនៅផ្ទះលេខ ៤០៣ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន- ជ័យ រាជធានីភ្នំពេញ ក្បែរផ្សារសឡា។

samdach2

តាមការប្រកាសឱ្យដឹងរបស់អង្គការ ដើម្បី ភាពញញឹមនៃកុមារ PSE សពលោក Christian de Palliére ត្រូវដង្ហែទៅកាន់វត្តប្ញស្សី សាញ់ នៅវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៦។

samdach6

សូមរំព្ញកថា អង្គការដើម្បីភាពញញឹម នៃកុមារ PSE ត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៩៥ ដោយលោក Christian de Palliére និងភរិយា។ លោក Christian de Palliére គឺជាស្ថាបនិកអង្គការ ដើម្បីភាពញញឹម នៃកុមារ PSE ដែលបានជួយកុមារកម្ពុជា រាប់ ម៉ឺននាក់ ឱ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ ឱ្យទទួលបានការសិក្សា អាហារ និងការស្នាក់នៅ សមរម្យ ព្រមទាំងទទួលបានការបណ្តុះបណ្តាល វិជ្ជាជីវៈថែមទៀតផង។ កុមារទីទ័លក្រ ដែល ទទួលបានជំនួយពីអង្គការ PSEតែងហៅ លោក Christian de Palliére ថា Papi  គឺលោកតា។

samdach4

តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន របស់លោក Christian de Palliére ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន ប្រោសប្រទានសញ្ជាតិខ្មែរ ជូនលោកផងដែរ៕

 

 

RELATED ARTICLES