សៀមរាប-ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០៖ ការប្រកួតបាល់ទះនារីលើឆ្នេរខ្សាច់ដ៏កក្រើកប្រចាំឆ្នាំ២០២០(2020 WOMEN’S FIVB WORLD TOUR) នៃព្រឹត្តិការណ៍កីឡាបាល់ទះលើឆ្នេរខ្សាច់អន្តរជាតិលើកទី៣ ឆ្នាំ២០២០ របស់ស្រាបៀរ អាន់ឆ័រ (3rd Anchor International Beach Volleyball Carnival 2020) បានរៀបចំឡើងយ៉ាងធំ និងអស្ចារ្យបំផុតជាថ្មីម្តងទៀតក្នុងទឹកដីប្រទេសកម្ពុជា ដោយចាប់ផ្តើមពីខេត្តសៀមរាបពីថ្ងៃទី០៥-០៩ ខែកុម្ភៈ ឆ្នាំ២០២០ (បាល់ទះផ្នែកនារី) និងរាជធានីភ្នំពេញពីថ្ងៃទី១៩-២៣ ខែកុម្ភៈ ឆ្នាំ២០២០ (បាល់ទះផ្នែកបុរស) ដោយមានក្រុមកីឡាករឆ្នើមៗរបស់កម្ពុជា និងអន្តរជាតិចូលរួមប្រកួតចំនួនដល់ទៅ៤៨ក្រុម មកពី១៧ប្រទេសជុំវិញពិភពលោក។

ព្រឹត្តិការណ៍កីឡាបាល់ទះលើឆ្នេរខ្សាច់អន្តរជាតិលើកទី៣ ឆ្នាំ២០២០ របស់ស្រាបៀរ អាន់ឆ័រ នេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការគ្នារវាងស្ថាប័នល្បីល្បាញពីរ គឺសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងគោលបំណងចម្បងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទះនៅក្នុងកម្ពុជា និងជាឱកាសមួយសម្រាប់យុវជនដែលស្រឡាញ់កីឡាបាល់ទះបានបញ្ចេញសមត្ថភាព បទពិសោធន៍ និងពង្រឹងបច្ចេកទេសរបស់ខ្លួនក្នុងការលេងបាល់ទះផងដែរ។
លោក Oguz Demirgenci ប្រធានក្រុមបច្ចេកទេសនៃ FIVB បានមានប្រសាសន៍ថា “ការដែលមានព្រឹត្តិការណ៍នេះជាប់លាប់នៅកម្ពុជា ពិតជាល្អ និងសំខាន់ណាស់ ព្រោះខ្ញុំមើលឃើញថា ព្រឹត្តិការណ៍នេះកាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទីតាំងនៃការប្រកួតទៀតសោតមានភាពស្រស់ស្អាត នេះក៏ដោយសារតែក្រុមហ៊ុន ស្រាបៀរ អាន់ឆ័រ និងសហព័ន្ធកីឡាបាល់ទះកម្ពុជាយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍នេះ ដែលវាពិតជាមានសារសំខាន់ខ្លាំងណាស់ចំពោះ FIVB”។

លោកបន្តថា ”យើងសប្បាយចិត្តណាស់នៅពេលដែលបាល់ទះលើឆ្នេរខ្សាច់ត្រូវបានពង្រីកជាបន្តបន្ទាប់នៅទ្វីបអាស៊ី ដែលវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយធ្វើឱ្យវិស័យកីឡានៅក្នុងពិភពលោកកាន់តែរីកចម្រើន។ ក្នុងនាម FIVB យើងសូមកោតសរសើរចំពោះក្រុមហ៊ុន ស្រាបៀរ អាន់ឆ័រ សហព័ន្ធកីឡាបាល់ទះកម្ពុជា និងព្រះរាជាណាចក្រកម្ពុជាសម្រាប់បដិសណ្ឋារកិច្ចដ៏ល្អ និងការងារដ៏អស្ចារ្យនេះ ហើយយើងសង្ឃឹមថានឹងបន្តរៀបចំព្រឹត្តិការណ៍ដ៏ជោគជ័យនេះនាពេលអនាគតទៀត”។
ទីលានប្រកួត Anchor International Beach Volleyball Carnival 2020 ត្រូវបានតុបតែងដោយឆ្នេរខ្សាច់ធម្មជាតិដ៏សែនស្រស់ស្អាតពិតៗគួរជាទីទាក់ទាញបំផុត។ នៅជុំវិញទីលានប្រកួត មានការរៀបចំកៅអីអង្គុយ និងមានការដាក់តាំងលក់ស្រាបៀរអាន់ឆ័រ ដើម្បីឲ្យអ្នកចូលរួមទស្សនា បានពិសាស្រាបៀរអាន់ឆ័របណ្តើរ ទស្សនាបណ្តើរប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗយ៉ាងដូច្នេះដែរ។

សូមជម្រាបថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទះនារីលើឆ្នេរខ្សាច់ 2020 WOMEN’S FIVB WORLD TOUR ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV ទំព័រហេ្វសប៊ុករបស់ស្រាបៀរអាន់ឆ័រhttps://www.facebook.com/AnchorBeerKH/ និងគេហទំព័រYouTube
របស់FIVB https://www.youtube.com/channel/UCHQUWveEpeO1KTkwbDn6jNA
ផងដែរ។
សូម ត្រៀមខ្លួនទទួលយកនូវបទពិសោធន៍ថ្មីមួយទៀតនៃការលេងបាល់ទះលើឆ្នេរខ្សាច់របស់ស្រាបៀរអាន់ឆ័រក្នុងកម្មវិធី Anchor International Beach Volleyball Carnival 2020។

ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ដែលឈ្នះពានរង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង៣០មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។




រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!
ពិសាស្រាបៀរ អាន់ឆ័រ ដោយការទទួលខុសត្រូវ៕