Tuesday, April 16, 2024
Homeព័ត៌មានជាតិមេបក្ស​អំណាច​ខ្មែរ ស្នើ​រាជ​រដ្ឋា​ភិបាល បិទ​ការ​នាំ​ចូល​អង្ករ​វៀត​ណាម

មេបក្ស​អំណាច​ខ្មែរ ស្នើ​រាជ​រដ្ឋា​ភិបាល បិទ​ការ​នាំ​ចូល​អង្ករ​វៀត​ណាម

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានស្នើឱ្យរាជរដ្ឋាភិបាល កម្ពុជា បិទការនាំចូលអង្ករពីប្រទេសវៀតណាម ប្រយោជន៍ដើម្បីអាចជួយដល់កសិករខ្មែរ តែ ប្រសិនបើបើកដៃឱ្យនាំអង្ករវៀតណាម ចូលស្រុក ខ្មែរទៀត គឺជានយោបាយសម្លាប់ខ្មែរ ទាំង កសិករ ទាំងអ្នកទទួលទាន។

rice

លោកសួន សេរីរដ្ឋា បានបញ្ជាក់ឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ថា “ខ្ញុំនៅតែនិយាយដដែលថា ៖ “បើរដ្ឋាភិបាល នេះជារដ្ឋាភិបាលខ្មែរ ហើយចង់ជួយកសិករខ្មែរ គឺត្រូវបិទការនាំអង្ករចូលពីស្រុកយួន។ គ្មាន អង្ករយួន ចូលមកពីស្រុកយួន ទោះបីជាអង្ករ ខ្មែររកទីផ្សារនៅបរទេសមិនទាន់បាន ក៏កសិករ ខ្មែរមិនស្លាប់ដែរ។ តែការបើកដៃឱ្យអង្ករយួន  នាំចូលមកលក់ក្នុងស្រុកខ្មែរ គឺជានយោបាយ ពិឃាតសម្លាប់ខ្មែរ ទាំងកសិករ និងទាំងអ្នក ញ៉ាំអង្ករ”។

ល្ងាចនេះ បន្ទាប់ពីចប់ការងាររឿងជួយ ដោះស្រាយទិញស្រូវពីកសិករ ខ្ញុំ ក្រុមគ្រួសារ និងមន្ត្រីគណបក្សអំណាចខ្មែរ មកសូត្រមន្តបុណ្យ កាន់បិណ្ឌវេនទី៨ នៅវត្តខ្នាចរមាស ជួបជុំក្រុម គ្រួសារសាច់ញាតិ និងអ្នកស្រុកកំណើត។

ថ្ងៃស្អែក ឆ្លងវេនកាន់បិណ្ឌរួចហើយ នឹង បន្តចុះតាមភូមិ តាមស្រែជួបជាមួយកសិករ បន្តទៀត ពិភាក្សាដោះស្រាយបញ្ហាឡសម្ងួតស្រូវ ជូនពួកគាត់”។

ដោយឡែកកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ លោកសួន សេរីរដ្ឋា បានបញ្ជាក់ឱ្យ ដឹងតាមរយៈទំព័រហ្វេសប៊ុកថា “រដ្ឋាភិបាល លោកហ៊ុន សែន ជារដ្ឋាភិបាលត្រកួន បើសិន ជានៅតែបន្តឱ្យអង្ករយួន នាំចូលមកលក់នៅក្នុង ទីផ្សារ ប្រទេសខ្មែរតទៅទៀត!។

រដ្ឋាភិបាលត្រកួននេះ មិនត្រឹមអន់គំនិត ស្វែងរកទីផ្សារក្រៅស្រុក ដើម្បីជួយលក់កសិ-ផលរបស់កសិករខ្មែរប៉ុណ្ណោះទេ តែថែមទាំង ឥតកំណើត បណ្តោយឱ្យយួន យកប្រទេសខ្មែរ ខ្លួនឯង ធ្វើជាទីផ្សារក្រៅស្រុក សម្រាប់លក់ អង្ករ និងកសិផលរបស់យួនថែមទៀត ក្នុងពេល ដែលកសិករខ្មែរ ខំផលិតបានហើយ គ្មានកន្លែង លក់។

ខ្ញុំមិនមែនជាមេដឹកនាំបក្សកាន់អំណាចទេ តែយ៉ាងហោចណាស់ ក្នុងយុទ្ធនាការលើកតម្កើង ផលស្រូវកសិករខ្មែរពេលនេះ យើងមានរោង ម៉ាស៊ីនខ្មែរខ្នាតតូចៗ ដែលនៅតាមឃុំសង្កាត់ ចំនួន២ ថែមទៀត នៅស្រុកបរវេល បានយល់- ព្រមសហការណ៍ជួយកសិករខ្មែរ ទិញស្រូវកិន  អង្ករ ដើម្បីបង្វិលលក់លើទីផ្សារក្នុងស្រុក ដែល អនុវត្តន៍តាមគោលការណ៍ “ទិញស្រូវក្នុងតម្លៃ ថ្លៃពីកសិករ កិនអង្ករលក់ក្នុងថ្លៃថោកជូនពល- រដ្ឋខ្មែរ”៕

RELATED ARTICLES