ខេត្តកំពត៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តកំពត ដែលជាមណ្ឌលទី៦ គឺបានរកឃើញក្រុមជើងឯកប្រចាំមណ្ឌល ដោយទទួលបានប្រាក់រង្វាន់១៥០០ដុល្លារហើយ គឺក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញ់អស់រយៈពេល២ថ្ងៃ នៅទីលានបាល់ទាត់ដងព្រែកខេត្តកំពត។
ទម្រាំក្លាយជាជើងឯកប្រចាំមណ្ឌលកំពត ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានទម្លាក់ក្រុមខ្លាំងជាបន្តបន្ទាប់ រហូតឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅល្ងាចថ្ងៃអាទិត្យ បានបន្តយកឈ្នះក្រុមបាល់ទាត់ក្តាមថ្ម B ដោយលទ្ធផល៣ទល់១ ក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តកំពត។

ជុំវិញការបន្តគ្រងតំណាងជើងឯកមណ្ឌលខេត្តជាប់មាត់សមុទ្រជាបន្ត លោក លំ តាំង ប្រធានក្រុមបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានថ្លែងបញ្ជាក់ថា កត្តាដែលជម្រុញឲ្យក្រុមខ្លួននៅតែរក្សាបានតំណែងជើងឯកជាបន្តបន្ទាប់នេះ ក៏ព្រោះតែក្រុមយើងបានលេងសហការគ្នាបានយ៉ាងល្អ ទាំងទម្រង់លេង និងសាមគ្គីភាពក្នុងក្រុមបានល្អទើបធ្វើឲ្យក្រុមអាចដណ្តើមបានតំណែងជើងឯកប្រចាំមណ្ឌលឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាបន្តទៀតនៅរាជធានីភ្នំពេញ។

ប្រធានក្រុមរូបនេះ ជឿជាក់ថា ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ដែលជាការប្រកួតដណ្តើមប្រាក់រង្វាន់ច្រើនក្រុមរបស់ខ្លួននឹងនៅតែបន្តគ្រង់តំណែងជើងឯកថ្នាក់ជាតិជាលើកទី២ ពិសេសបានជួបការលេងផ្លាស់ប្តូរបទពិសោធន៍ជាមួយតារាបាល់ទាត់ពិភពលោក គឺលោក Rio Ferdinand។

សម្រាប់មណ្ឌលខេត្តកំពត ដែលជាមណ្ឌលទី៦នេះ គឺត្រូវចម្រាញ់ជ្រើសរើសក្រុមខ្លាំងចំនួន៦ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ហើយក្រុមទាំង៦ដែលឈ្នះកៅអីឡើងទៅនោះ មាន អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ជើងឯកប្រចាំមណ្ឌល, ក្រុមក្តាមថ្ម B ជើងឯករង, ក្រុមបាល់ទាត់ Jack sport A ចំណាត់ថ្នាក់លេខ៣, ក្រុម Texas LT ចំណាត់ថ្នាក់លេខ៤, ក្រុមបាល់ទាត់ Osakho FC B ចំណាត់ថ្នាក់លេខ៥ និងក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តកំពត (C) ចំណាត់លេខ៦។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលទី៦ មានខេត្តចូលរួមចំនួន៤ មានដូចជា ព្រះសីហនុ កែប កោះកុង និងកំពត (ម្ចាស់ផ្ទះ) សរុបក្រុមចូលរួមចំនួន៦០ក្រុម។ បន្ទាប់ពីមណ្ឌលកំពត នឹងបន្តទៅមណ្ឌលទី៧ គឺ មណ្ឌលខេត្តតាកែវ ដែលមាន៣ខេត្តចូលរួម គឺព្រៃវែង ស្វាយរៀង និងតាកែវ (ម្ចាស់ផ្ទះ) ដោយធ្វើការប្រកួតនៅថ្ងៃទី២២ដល់២៣ ខែកុម្ភៈ ឆ្នំា២០២០។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕