បន្ទាប់ពីព្រួយបារម្ភ ពីរបួសរបស់កីឡាករខ្សែប្រយុទ្ធ Harry Kane ដែលថាអាចនឹងអវត្តមានរយៈពេលយូរ នោះ អីឡូវនេះលទ្ធផលស្គែនបានបង្ហាញថា កីឡាករ រូបនេះ អាចនឹងវិលត្រឡប់មកកាន់ទីលានប្រកួតក្នុងរយៈពេលបីសប្តាហ៍ខាងមុខនេះ។នេះគឺជាព័ត៌មានល្អសម្រាប់ក្លឹបTottenham ។កីឡាករHarry Kane បានរងរបួសកជើងក្នុងអំឡុងពេលប្រកួតជាមួយក្លឹបSunderland កាលពីថ្ងៃទី ១៨ កញ្ញា ២០១៦ ។
លោកMauricio Pochettino គ្រូបង្វឹក Tottenham បាននិយាយថា៖’’លទ្ធផល ស្គែននេះធ្វើឲ្យលោកសប្បាយចិត្តខ្លាំងណាស់ ពីព្រោះកីឡាករឆ្នើមរូបនេះអាចនឹងវិលត្រឡប់ចូលទីលានប្រកួតបានមុនការរំពឹងទុក’’។
គួររំឮកថាក្លឹបមាន់ខ្នាយមាសបច្ចុបន្បន្នកំពុងជួបវិបត្តិកីឡាកររបួសដូចជា៖ កីឡា Sissoko , Eric Dier និងDembele បើទោះជាកីឡាករខ្លះអាចវិលចូលមកហ្វឹកហាត់បានខ្លះៗក៏ដោយ។
ដោយ៖ ហេង ដេត