ព័ត៌មានទាន់ហេតុការណ៍បំផុត
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្លែងកាល ពីថ្ងៃច័ន្ទថាលោក នឹងធ្វើទស្សន កិច្ចទៅកាន់ រុស្ស៊ីនិងចិនឆ្នាំនេះដើម្បីធ្វើកតិកសញ្ញា នូវគោលនយោបាយ ការបរទេសឯករាជ្យ មួយនិងបើកចំហ នូវការចង សម្ព័ន្ធមិត្តជាមួយមហាអំណាចទាំង ពីរនេះ ដោយធ្វើ ការប្រកួតប្រជែងជា ប្រវត្តិសាស្ត្រជាមួយ សហរដ្ឋអាមេរិក។
លោក Duterte បានថ្លែងថា ហ្វីលីពីនគឺស្ថិត ក្នុងចំណុចមួយ ដែលគ្មានថ្ងៃវិល ត្រឡប់ក្រោយ ឡើយក្នុងទំនាក់ ទំនងរបស់ ខ្លួនជាមួយនិង អតីតអ្នកដាក់នឹម ត្រួតត្រារបស់ខ្លួន គឺសហរដ្ឋនោះ ឡើយ ដូច្នេះលោកចង់ ពង្រឹងការចង សម្ព័ន្ធមិត្តជា មួយអ្នកដទៃនិងបានជ្រើសរើសយក មហាអំណាចពិភព លោកទាំងពីរខាងលើ (ចិននិងរុស្ស៊ី) ។
កាលពីសប្តាហ៍មុន លោកបានប្រកាស ថាលោកនឹងធ្វើទស្សនកិច្ច នៅប្រទេសចិន ក្នុងពេលឆាប់ៗ នេះដោយនៅតែរឹតចំណងទំនាក់ទំនង និងរក្សាចិត្តត្រជាក់ ចំពោះសេចក្តី សម្រេចរបស់តុលាការ អន្តរជាតិអំពីសមុទ្រចិនខាងត្បូងដែលហ្វីលីពីន ជាអ្នកឈ្នះក្តីកាលពីខែ កក្កដានោះ។ ចំណែកលោក បានថ្លែងថានាយករដ្ឋមន្ត្រី រុស្ស៊ីលោក Dmitry Medvedev បាន និងកំពុង រំពឹងទុកថាលោក នឹងមកកាន់ ទីក្រុងមូស្គូទៀតផង។
ពាក់ព័ន្ធនិង សេចក្តីសម្រេច របស់តុលាការ អន្តរជាតិអំពី សមុទ្រចិនខាង ត្បូងលោក Duterte បានថ្លែង ប្រាប់អ្នកសារព័ត៌ មានថាខ្ញុំត្រៀមខ្លួន រួចជាស្រេច ក្នុងការប្រាកដ ថាមិនធ្វើឲ្យ ប្រេះឆានៃទំនាក់ ទំនងជាមួយ សហរដ្ឋអាមេរិកឡើយ ប៉ុន្តែយើងនឹង បើកចំហក្នុងការចង សម្ព័ន្ធជាមួយ ចិនហើយលោក Medvedev កំពុរង់ចាំដំណើរ ទស្សនកិច្ចរបស់ ខ្ញុំផងដែរ។
.