Saturday, April 20, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា អង្វរ​សុំ​ដោះ​លែង​អ្នក ជាប់​ឃុំ​ក្នុង​រដូវ​ភ្ជុំ

លោក​កឹម សុខា អង្វរ​សុំ​ដោះ​លែង​អ្នក ជាប់​ឃុំ​ក្នុង​រដូវ​ភ្ជុំ

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានលើកឡើងថា បើឱ្យ លោកអង្វរគណបក្សកាន់អំណាច ក៏លោកសុខ ចិត្តយល់ព្រមដែរ ធ្វើយ៉ាងណាឱ្យតែមានដំណោះស្រាយនយោបាយ និងមានការដោះលែងអ្នក ជាប់ឃុំ និងអ្នករងការចោទប្រកាន់ ចាប់ឃាត់ ខ្លួនទាំងអស់ដែលតស៊ូដើម្បីសិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ។

នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ចំបិណ្ឌទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ លោកកឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បាននិមន្ត ព្រះសង្ឃមកប្រារឰពិធីបង្សុកូលឧទ្ទិសកុសល ដល់បុព្វការីជនរបស់សកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនសង្គមស៊ីវិល សរុប២៥រូប ដែលកំពុងជាប់ពន្ធនាគារ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ក្រុមគ្រួសាររបស់ពួកគាត់ ផងដែរ។

មុនមានការប្រារឰពិធីនេះ ១ថ្ងៃ លោក កឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុករបស់ លោកថា ទោះបីរដូវភ្ជុំបិណ្ឌនេះ ខ្ញុំផ្ទាល់ខ្លួនមិន បានទៅវត្តអារាមក៏ដោយ ក៏ខ្ញុំបានជូនគ្រឿង បរិក្ខារនិងបច្ច័យទៅម្តាយខ្ញុំ។ ថ្ងៃបិណ្ឌទី១០ នេះ ភរិយាខ្ញុំនិងកូនស្រីខ្ញុំទាំងពីរក៏បានទៅវត្ត បង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជនរបស់ ខ្ញុំផងដែរ។ ហើយថ្ងៃស្អែក បិណ្ឌទី១១ នេះ ខ្ញុំ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និមន្តព្រះសង្ឃមកទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ប្រារឰពិធីបង្សុកូលឧទ្ទិសកុសលដល់បុព្វការីជនរបស់សកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនសង្គមស៊ីវិល សរុប២៥រូប ដែល កំពុងជាប់ពន្ធនាគារ ដោយមានការអញ្ជើញចូល រួមពីសំណាក់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ

ដោយឡែក ថ្លែងនៅក្នុងពិធីបង្សុកូលនៅ ទីស្នាក់ការកណ្តាលគណបក្សនោះ លោកកឹម សុខា បានបញ្ជាក់នៅចំពោំមុះខក្រុមគ្រួសារសកម្មជន គណបក្សសង្គ្រោះជាតិទាំង២៥រូប ដែលកំពុង ជាប់ពន្ធនាគាេនោះថា លោកសូមសំណូមឱ្យ ដោះលែងពួកគេមកវិញ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នេះ។

លោកកឹម សុខា បានមានប្រសាសន៍ថាក្នុងនាមគណបក្សសង្គ្រោះជាតិ ក្នុងនាមខ្លួន ខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានកតញ្ញូតាធម៌ ដឹងគុណដល់អស់លោកទាំងអស់ ដែលបានធ្វើ ការតស៊ូ លះបង់នូវភាពអង់អាចក្លាហានដើម្បី ជួយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ការ តស៊ូដើម្បីសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ ជួយដល់ ប្រជារាស្ត្រ ជួយដល់ប្រទេសជាតិយើងកន្លងមក ហើយឥឡូវនេះកំពុងតែរងគ្រោះ ដោយបាត់បង់នូវសិទ្ធិសេរីភាព ដោយសារជាប់ពន្ធនាគារ ដោយមានការចាប់ខ្លួន ឃាត់ខ្លួន ចោទប្រកាន់ ជាដើមនោះ ហើយដោយសារថ្ងៃនេះ ជារដូវ ភ្ជុំបិណ្ឌប្រពៃណីជាតិ បងប្អូនជ្រាបហើយថា បុណ្យភ្ជុំបិណ្ឌនេះ គឺជាបុណ្យមួយដែលជួបជុំគ្នា ឱ្យក្រុមគ្រួសារជួបជុំគ្នា ដើម្បីធ្វើបុណ្យឧទ្ទិសកុសល ដែលយើងទាំងអស់គ្នាកសាងនេះ ចែក រំលែកទៅបុព្វការរីជនយើង ចែកទៅជីដូនជីតា ញាតិសន្តានទាំងឡាយដែលបានចែកឋានទៅ  ដើម្បីឱ្យពួកគាត់ចាកផុតអំពីកម្ម ទុក្ខទាំងឡាយ ដើម្បីឱ្យវិញាណក្ខន្ធគាត់ទៅសោយសុគតិភព ហើយដោយសារថ្ងៃក្រុមគ្រួសារអស់លោក លោកស្រីដែលជាអ្នកនៅក្នុងពន្ធនាគារនោះ លោកមិនអាចមានសេរីភាពចេញមកចូលរួម ក្នុងពិធីបុណ្យនេះ ជាការមួយសោកស្តាយបំផុត។ អ៊ីចឹងក្នុងនាមខ្ញុំផ្ទាល់ ក្នុងនាមគណបក្សសង្គ្រោះជាតិ បានអញ្ជើញក្រុមគ្រួសាររបស់អស់លោក ទាំងអស់នោះមកជួបជុំគ្នាថ្ងៃនេះ ដើម្បីយើង ទាំងអស់គ្នា ធ្វើរៀបចំជូនទៅបុព្វការីជនអស់លោកដែលនៅក្នុងពន្ធនាគារហ្នឹង ដើម្បីឱ្យ គាត់បានស្ងប់អារម្មណ៍ថា ទោះបីគាត់អត់មាន សិទ្ធិសេរីភាពក៏ដោយ ក៏មានយើងទាំងអស់គ្នា បានគិតគូរគាត់ដែរ។ ប៉ុន្តែអ្វីដែលជាសំខាន់ទី២ តទៅទៀតនោះ បុណ្យកុសលទាំងនេះសូមឱ្យ បានទៅដល់អស់លោកដែលនៅក្នុងពន្ធនាគារ នេះ ខ្លួនគាត់ផ្ទាល់ហ្នឹង ដើម្បីឱ្យចាកផុតពីទុក្ខ ទាំងឡាយដែលគេធ្វើបាបមកលើគាត់ទាំងអស់ នោះ ឱ្យរួចផុតពីទុក្ខទាំងអស់នោះ គឺរួចផុតពី ពន្ធនាគារ និងការចាប់ចង ការធ្វើទុក្ខបុកម្នេញ។

ដូច្នេះសូមឧទ្ទិសបុណ្យកុសលថ្ងៃនេះ សុំឱ្យ ពួកគាត់ឆាប់គេចផុតពីការធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួន ការឃាត់ខ្លួនហ្នឹង។ ហើយទី៣ ខ្ញុំ សង្ឃឹមថា យើងនឹងស្វែងរកដំណោះស្រាយ ហើយខ្ញុំក៏បានជម្រាបថា យើងខ្ញុំព្យាយាមណាស់ ដើម្បីធ្វើយ៉ាងម៉េចឱ្យមានដំណោះស្រាយ ធ្វើ ម៉េចឱ្យអស់លោកនៅក្នុងពន្ធនាគារ ជាសកម្មជន គណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ជាកម្មជន សមាគម ឬខាងគ..ប ក្តី សកម្មនារីក្នុងការតស៊ូរឿងដីធ្លីក្តី ចង់ឱ្យបាន ការដោះលែងក្នុងរដូវភ្ជុំបិណ្ឌហ្នឹង គឺខ្ញុំសំណូមពរ ហើយ។ ប៉ុន្តែដូចបងប្អូនជ្រាបស្រាប់ហើយ គឺ មិនមែននៅលើការសម្រេចរបស់យើងទេ នៅ លើគេអ្នកសម្រេច។ ប៉ុន្តែខ្ញុំជឿថា បើសិនជាអស់ លោកទាំងអស់នោះមានឋានៈជាថ្នាក់ដឹកនាំ ដែលមានព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា យើងមិនបាច់និយាយពីរឿងអ្វីផ្សេង ទៀតទេ មិនបាច់វែកញែកគ្នា អ្នកនេះខុសច្បាប់  អ្នកនេះត្រូវច្បាប់ទៀតទេ ព្រោះវែកញែកអស់ ហើយ។ អ្នកដឹកនាំត្រូវមានក្តីមេត្តា អ៊ីចឹងបើសិនជាវិញាណក្ខន្ធរបស់បុព្វបុរសខ្មែរ អ្នកស្នេហា ជាតិ អ្នកដឹកនាំខ្មែរ ព្រះមហាក្សត្រខ្មែរពីជំនាន់ នោះ ដែលធ្លាប់ដឹកនាំប្រទេសបានសុខនោះ សុំឱ្យមកសណ្ឋិតនៅលើអ្នកដឹកនាំបច្ចុប្បន្ន ដើម្បី យកព្រហ្មវិហារធម៌មកជូនគាត់ មកដាក់លើ គាត់ ដើម្បីឱ្យគាត់ជួយផ្តល់នូវមេត្តាដល់អស់លោកដែលកំពុងតែជាប់នៅក្នុងពន្ធនាគារនេះ។ ដើម្បីឱ្យបានដោះលែងឱ្យមានសេរីភាព ហើយខ្ញុំ នៅតែព្យាយាមអ៊ីចឹង ទោះបីខ្ញុំទទូចអង្វរក៏ខ្ញុំ សុខចិត្តអង្វរដែរ ធ្វើម៉េចឱ្យបានដោះលែងបងប្អូនយើងទាំងអស់ ខ្ញុំនឹងព្យាយាមតទៅទៀត ហើយខ្ញុំសំណូមពរតទៅទៀត។ ប៉ុន្តែខ្ញុំជឿថាថ្ងៃ ណាមួយ ខ្មែរនឹងជួបជុំគ្នា ខ្ញុំតែងអំពាវនាវហើយ ថា រដូវបុណ្យភ្ជុំបិណ្ឌនេះ ខ្ញុំអត់ចង់ជួបតែក្រុម គ្រួសារទេ ចង់ជួបជុំក្រុមគ្រួសារនយោបាយខ្មែរ ទាំងអស់ឱ្យបានមករួមគ្នា ឯកភាពជាតិ ដោះស្រាយបញ្ហាជាតិជាមួយគ្នា។ អ៊ីចឹងហើយបានជាខ្ញុំមិនអាចធ្វើអ្វីឱ្យមានការប្រទូសរ៉ាយអីទេ  ដោយសារយើងខ្ញុំយល់ឃើញថា មានតែការ យល់គ្នារវាងខ្មែរនិងខ្មែរទេ ទើបអាចដោះស្រាយបញ្ហាបាន

ដោយ ៖ កុលបុត្រ

RELATED ARTICLES