ភ្នំពេញ៖ ក្រុមខ្លាំង OV Mal FC ឈ្នះជើងឯកពានរង្វាន់ Tiger Street Football 2020 មណ្ឌលភ្នំពេញ ក្រោយយកឈ្នះលើក្រុម Downtown FC នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផលប្រផិតប្រផើយ ៣ទល់២។ ចំណែកឯក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ គឺ ក្រុម 3G FC ក្រោយពីឈ្នះ ក្រុម VANDASAK ក្នុងលទ្ធផល៥ទល់៣។

កីឡាករ ចាន់ថា លីដា ប្រធានក្រុមបាល់ទាត់ OV Mal FC បានលើកឡើងថា សម្រាប់មណ្ឌលរាជធានីភ្នំពេញនេះ ចាប់តាំងពីក្រុមខ្លួនបានចូលរួមមក គិតទាំងក្នុងឆ្នាំ២០២០នេះ ជាការឈ្នះជើងឯកប្រចាំមណ្ឌលភ្នំពេញជាលើកទី៣ ដែលលើកទី១ក្នុងឆ្នាំ២០១៦ និងលើកទី២ ក្នុងឆ្នាំ២០១៧។

ប្រធានក្រុមរូបនេះ បង្ហាញអារម្មណ៍រីករាយជាខ្លាំងដែលក្រុមរបស់ខ្លួនបានឈ្នះបានតំណែងជើងឯកប្រចាំមណ្ឌល បន្ទាប់ពីបាត់ឱកាសគ្រងតំណែងជើងឯក ចំនួន២ឆ្នាំកន្លងមក។

កីឡាករ ចាន់ថា លីដា បានអះអាងថា ការឈានដល់ក្រសោមដំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញ ជាថ្មីបាន ដោយសារតែក្រុមសាមគ្គីគ្នាលេងដោយភាពស៊ីសង្វាក់គ្នា។ ក្នុងនាមប្រធានក្រុម លោកបានប្តេជ្ញាចិត្តរក្សាសាមគ្គីភាពក្នុងក្រុមឲ្យបានល្អឈានទៅដណ្តើមបានតំណែងជើងឯកវគ្គផ្តាច់ព្រ័ត្រ Tiger Street Football 2020 និងទឹកប្រាក់១៥០០០ដុល្លារ។

សម្រាប់ប្រាក់រង្វាន់ក្រុមលេខ១ បាន១៥០០ដុល្លារ, ក្រុមលេខ២ ទទួលបាន១០០០ដុល្លារ, ក្រុមលេខ៣ ទទួលបាន៥០០ដុល្លារ និងក្រុមលេខ៤ ទទួលបាន២០០ដុល្លារ។
សូមបញ្ជាក់ថា មណ្ឌលភ្នំពេញនេះ នឹងយកក្រុមដល់ទៅ១២ ដើម្បីលេងវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសសរុប៦៤ក្រុម។ ការប្រកួត នឹងចាប់ផ្ដើមនៅថ្ងៃ២៩ ខែកុម្ភៈ ចាប់ពីម៉ោង៨ព្រឹកនេះតទៅរហូតដល់ល្ងាចថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ ទើបស្វែងរកឃើញជើងឯកទូទាំងប្រទេសបាន ដែលមានប្រាក់រង្វាន់សរុបរហូតដល់៥ម៉ឺនដុល្លារ។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕