ភ្នំពេញ៖ ជើងឯក Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលមានប្រាក់រង្វាន់លើកទឹកចិត្តរហូតដល់ទៅ១៥០០០ដុល្លារអាមេរិក ត្រូវបានរកឃើញកាលពីល្ងាចថ្ងៃអាទិត្យ ទី០១ ខែមិនា ឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីក្រុមខ្លាំង សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ VANDASAKដោយលទ្ធផល១ទល់០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

មុនឈានទៅគ្រងដំណែងជើងឯកទូទាំងប្រទេស ជាមួយរង្វាន់១៥០០០ដុល្លារអាមេរិកនេះ ក្រុម សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ PoipetUnited ដោយលទ្ធផល៤ទល់១ នៅវគ្គ៨ក្រុមចុងក្រោយ ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយវគ្គកណ្តាលផ្តាច់ព្រ័ត្រប្រជែងយកឈ្នះក្រុម Rolling United ដោយលទ្ធផល៣ទល់២ ឈានឡើងទៅប្រជែងដណ្តើមតំណែងជើងឯកជាមួយក្រុមបាល់ទាត់VANDASAK ដោយយកឈ្នះក្រុមបាល់ទាត់ VANDASAK ជាមួយការប្រកួតយ៉ាងតានតឹងបំផុតក្នុងលទ្ធផល១ទល់០ ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020។

តំណាងក្រុមបាល់ទាត់ សសយក កំចាយមារ បានបញ្ជាក់ថា ការដណ្តើមបានតំណាងជើងឯកទូទាំងប្រទេសលើកទី១នេះ បានកើតឡើងដោយសារតែក្រុមលេងជាមួយគ្នាដោយការរួបរួមសាមគ្គីភាព មិត្តភាពនៅក្នុងក្រុមបានល្អ ដូច្នេះហើយពីមួយវគ្គទៅមួយវគ្គចេះតែទទួលបានជោគជ័យរហូតក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស។ លោកប្តេជ្ញាថា Tiger Street Football រដូវកាលក្រោយ នឹងដណ្តើមបានជើងឯកម្តងទៀត។

ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បានដំណើរការប្រកួតអស់រយៈពេល២ខែ ចែកចេញជា៨មណ្ឌល ក្នុងនោះមណ្ឌលតាមបណ្តាលខេត្តមានចំនួន៧ និងនៅរាជធានីភ្នំពេញ ចំនួន១ ដែលសម្រាំងក្រុមខ្លាំងចេញពី៨មណ្ឌលនោះ មានចំនួន៦៤ក្រុម ចូលរួមការប្រជែងវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដោយលទ្ធផលក្រុមជើងឯកបានទៅលើក្រុមបាល់ទាត់ សសយក កំចាយមារ ទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនស្របៀរ Tiger (CBL) ចំនួន១៥០០០ដុល្លារអាមេរិក, ក្រុមជើងឯករងក្រុមបាល់ទាត់ VANDASAK ទទួលបានរង្វាន់៥០០០ដុល្លារអាមេរិក, ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ Rolling United ទទួលបានរង្វាន់២៥០០ដុល្លារអាមេរិក និងក្រុមចំណាត់ក្រុមបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ទទួលបានរង្វាន់១០០០ដុល្លារអាមេរិក។


សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.