Friday, March 29, 2024
Homeកីឡាអន្ដរជាតិMe​sut​ O​z​il​ បន្ត​កុង​ត្រា​ថ្មី​រយៈ​ពេល​យូរ​ ជាមួយ​​ Arsenal​

Me​sut​ O​z​il​ បន្ត​កុង​ត្រា​ថ្មី​រយៈ​ពេល​យូរ​ ជាមួយ​​ Arsenal​

យោងតាមប្រភពព័ត៌មាន The Sunចេញផ្សាយកាលពីថ្ងៃពុធទី ២៨ កញ្ញា ២០១៦ បានឲ្យដឹងថា កីឡាករខ្សែបម្រើប្រយុទ្ធ Ozil បានយល់ព្រមបន្តកុងត្រាថ្មី ជាមួយក្លឹបកាំភ្លើងធំ Arsenal រយៈពេលយូរ ទោះជាគេមិនបានបង្ហើបឲ្យដឹងថាប៉ុន្មានឆ្នាំ ពិតប្រាកដក៏ដោយ។

2

កុងត្រាថ្មីរបស់កិឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះត្រូវអស់សុពលភាពត្រឹមឆ្នាំ២០១៨ តែអីឡូវនេះគេបានចុះកុងត្រាថ្មី បន្តរួមរស់ជាមួយក្លឹបនេះតទៅទៀត។

ជាមួយនឹងការទទួលបានកុងត្រាថ្មី កីឡាករវ័យ២៧ឆ្នាំ រូបនេះនឹងត្រូវពាក់អាវលេខ១០ ជំនួសកិឡាករ Jack Wilshere ដែលត្រូវក្លឹបឲ្យទៅក្លឹប Bournemouth ខ្ចីជើងក្នុងរយៈពេលមួយឆ្នាំ។ កីឡាករOzil អាចនឹងទទួលបានប្រាក់ឈ្នួលកើនឡើងបន្ថែមទៀត ជាមួយនឹងកុងត្រាថ្មីនេះ ខណៈប្រាក់ឈ្នួលចាស់ ជាង១៨ម៉ឺនដុល្លារអាមេរិក។

ក្រៅពីកីឡាករOzil ក្លឹបArsenal ក៏មានគម្រោងបន្តកុងត្រាថ្មីដល់កិឡាករ Alexis Sanchez ផងដែរ។

គួររំឮកថា កីឡាករ Ozil បានមករួមរស់ជាមួយ Arsenal តាំងពីឆ្នាំ ២០១៣ ក្រោយផ្លាស់មកពីក្លឹប Real Madrid ។នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១៦គ្រាប់ក្នុងការបង្ហាញវត្តមាន៨៦ ប្រកួត។

3

ដោយ៖ ហេង ដេត

RELATED ARTICLES